​​
​ឃាតករលាក់មុខ !!!!គ្រោះថ្នាក់មើលមិនឃើញ តែសូមប្រុងប្រយ័ត្នខ្ពស់នោះគ្រោះថ្នាក់វានឹងមិនងាយកើតមានឡើងដែរ
ដោយ - Tue,26 November 2019 (Time 10:30 AM)

ស្រុកកំពង់សីលា-ស្ត្រីម្នាក់បានស្លាប់ និងបុរសម្នាក់រងរបួសធ្ងន់ ក្រោយជិះរថយន្តដឹកបន្លែជ្រុលទៅបុកដើមឈើ ក្បែរចញ្ចើមផ្លូវជាតិលេខ៤ កាលពីម៉ោង០២:១៥នាទីទាបភ្លឺ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០១៩​ ចន្លោះគីឡូម៉ែត្រ ១១៧-១១៨ ស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់​សិលា ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍មួយនេះ បង្កដោយខ្លួនឯង គឺរថយន្ត ម៉ាក Ssangyong ពាក់ផ្លាកលេខ ភ្នំពេញ2I -1209 (ដឹកបន្លែ) មានទិសដៅពីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុបើកបរដោយឈ្មោះ ហែម សាវឿន ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៏តេជោ ស្រុកឈូកខេត្តកំពត មានអ្នករួមដំណើរម្នាក់ឈ្មោះ ហែម ស្រីហុង ភេទស្រី អាយុ ២៥ឆ្នាំ មានទីលំនៅដូចគ្នា (ត្រូវប្អូនស្រីបង្កើតរបស់អ្នកបើកបរ)។

លុះមកដល់ចំណុចខាងលើបានរេចង្កូតធ្លាក់ផ្លូវមកខាងស្តាំបុកដើមឈើនៅចញ្ចើមផ្លូវ បណ្តាលឲ្យ ឈ្មោះ ហែម សាវឿន អ្នកបើកបររថយន្ត រងរបួសជើងធ្ងន់ធ្ងរ និងឈ្មោះ ហែម ស្រីហុង ជាប្អូនស្រី ស្លាប់នៅនឹងកន្លែងកើតហេតុ ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1420 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7883 នាក់
សរុបទាំងអស់​ 343153 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ