​​
​ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ
ដោយ - Sun,01 December 2019 (Time 04:59 AM)

ខេត្តកំពង់ចាម ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​កុមារី​រងគ្រោះ​ តែ​ជនសង្ស័យ​បាន​បដិសេធ​ ដោយ​ឆ្លើយថា ​ខ្លួន​គ្រាន់​តែ​ចាប់​គ្រវែង​នាង​ទៅលើ​ពូក​ប៉ុណ្ណោះ។​

ប៉ូលិស​បានឲ្យ​ដឹង​ថា ​កាលពី​ថ្ងៃ​ទី​២៩ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ ​វេលា​ម៉ោង​១៦ ប៉ុស្តិ៍​នគរបាល​បុសខ្នុរ បាន​ទទួល​បណ្តឹង​ពី​ឈ្មោះ​( ស ធ​)​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ ជន​ជាតិខ្មែរ នៅ​ភូមិ​បុសខ្នុរ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ​ខេត្ត​កំពង់ចាម ប្តឹង​ទៅលើ​ឈ្មោះ នួន ស៊ូ​ហេង ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ជន​ជាតិខ្មែរ នៅ​ភូមិ​-​ឃុំ ជាមួយគ្នា​(​ត្រូវជា​ក្មួយ​​​ប្រសា​) ថា​ បាន​ចាប់​រំលោភ​សេពសន្ថវៈ​ទៅលើ​ក្មួយ​ស្រី​របស់​ខ្លួន​ឈ្មោះ (​គ​ឈ​) អាយុ​១១​ឆ្នាំ ជន​ជាតិខ្មែរ នៅ​ភូមិ​-​ឃុំ ​ជាមួយគ្នា​ កាលពី​ម៉ោង​១៥​ថ្ងៃ​ដដែល ​នៅក្នុង​បន្ទប់​ក្រោម​ផ្ទះ​ជនសង្ស័យ​។​

ដើមបណ្តឹង​បាន​បញ្ជាក់ថា ​ជនរងគ្រោះ​ត្រូវជា​ប្អូនថ្លៃ​ជីដូនមួយ​ជនសង្ស័យ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជា​មួយ​ជនសង្ស័យ ​ព្រោះ​ម្តាយ​ឪពុក​របស់​កុមារី​រងគ្រោះ​ចំណាកស្រុក​ទៅ​ធ្វើ​ចម្ការ​នៅ​ខេត្ត​រតនគិរី​។​

ប៉ូលិស​បាន​បន្តថា ក្រោក្រោយពីបានទទួលបណ្តឹងភ្លាមៗ សមត្ថកិច្ច​បាន​សាកសួរ​បំភ្លឺ​កុមារី​រងគ្រោះ នាង​បាន​ឲ្យ​ដឹងថា នៅពេលដែល​ខ្លួន​កំពុង​លេង​ទូរស័ព្ទ​នៅ​ក្រោម​ផ្ទះ ​ជនសង្ស័យ​បាន​ហៅ​ឲ្យ​នាង​យក​ទូរស័ព្ទ​ចូល​ក្នុង​បន្ទប់។ ពេល​ចូលដល់​ក្នុង​បន្ទប់​ ស្រាប់តែ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ខ្ទប់​មាត់ ចាប់​ស្រាត​ខោ​របស់​នាង​(​ជនរងគ្រោះ​) និង​បញ្ចេញ​ប្រដាប់​ភេទ​ខ្លួន​ដាក់ ញុ​លៗ​លើ​ប្រដាប់ភេទ​របស់​នាង​។ ភ្លាមនោះ ​នាង​ជា​ជនរងគ្រោះ​បាន​រើ​បម្រាស់​ ហើយ​ស្រែកយំ ឃើញ​ដូច្នោះ ​ជនសង្ស័យ​ បាន​ដើរ​ចេញ​ទៅ​ក្រៅ​បាត់​។ បន្ទាប់មក​ជនរងគ្រោះ បាន​ស្លៀកខោ​រួច ​ដើរទៅ​ប្រាប់​ម្តាយមីង​របស់ខ្លួន​ដែល​នៅ​ក្នុងភូមិ​ជាមួយគ្នា​ និង​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​បុសខ្នុរ។

ប៉ូលិស​បាន​បន្តថា​ ដោយមាន​ការ​បំភ្លឺ​ពី​កុមារ​រងគ្រោះ សមត្ថកិច្ច​ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ត្រី ខ្លូត ហ៊ាន់ អធិការ រងទទួលផ្នែកយុត្តិធម៌ ធ្វើការ​នាំ​ខ្លួន​មុខសញ្ញា​ខាងលើ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​ធ្វើការ​សាកសួរ។​

ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ហៅ​ជនរងគ្រោះ​ចូលក្នុង​បន្ទប់​មែន ដោយ​ឲ្យ​យក​ទូរស័ព្ទ អាយ​ភែ​ត​ឲ្យ ពេល​កុមារី​រងគ្រោះ​យក​ចូល​ដល់​ក្នុង​បន្ទប់​មិន​ព្រមឲ្យ​អាយ​ភែ​ត​មក​ខ្លួន ពេល​នោះ​ខ្លួន​ក៏បាន​ចាប់​ទាញ​បោះ​កុមារី​រងគ្រោះ​ទៅលើ​គ្រែ​ដែល​មាន​ពូក បណ្តាល​ឲ្យ​កែងដៃ​ខ្លួន​ត្រូវ​មុខ​កុមារី​រងគ្រោះ ហើយ​នាង​ក៏​ស្រែកយំ ​និង​បាន​និយាយថា ​ចាំមើល​អញ​ប្រាប់​ម៉ែអញ ភ្លាមនោះ​ខ្លួន​ក៏​ដើរ​ចេញទៅ​ក្រៅ​ផ្ទះ​ទៅ​មើល​គេ​បុក​ប៊ីយែរ។

ដោយមាន​ការឯកភាព​ពី​ លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ចាម សមត្ថកិច្ច ​បា​ន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី​៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1404 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7867 នាក់
សរុបទាំងអស់​ 343137 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ