​​
​ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!
ដោយ - Tue,03 December 2019 (Time 07:42 AM)

ខេត្តសៀមរាប៖ មានការភ្ញាក់ផ្អើលកក្រើកទៀតហើយ នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ មានករណីឧបទ្ទវហេតុដួលរលំអាគារសាលាឆាន់ដែលស្ថិតនៅ (វត្តប្រាសាទគោកចក) ក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលអោយមានមនុស្សរងគ្រោះព្រមទាំងព្រះសង្ឃ សរុប ចំនួន ១៦អង្គ/នាក់ ក្នុងនោះស្លាប់៣នាក់ ចំណែកអ្នករងរបួស ត្រូវបានអជ្ញាធរបានជួយសង្គ្រោះ រួចរាល់ហើយ។

សមត្ថកិច្ចបញ្ជាក់ថា៖ ក្រៅពីជនរងគ្រោះ៣ នាក់ ដែលស្លាប់ មានជនរងគ្រោះចំនួន១៣អង្គ/នាក់ រងរបួសរួមមាន ៖ របួសធ្ងន់មាន ៤នាក់ (ជាងសំណង់ ៣នាក់ និងប្រជាការពារម្នាក់) រងរបួសស្រាលចំនួន ៩អង្គ/នាក់ ក្នុងនោះមានព្រះសង្ឃ២អង្គ ប្រជាការពារម្នាក់ និងជាងសំណង់ ៧នាក់)។

សមត្ថកិច្ចបានអោយដឹងថា៖ ជនរងគ្រោះដែលរងរបួសធ្ងន់ស្រាលទាំងអស់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

សមត្ថកិច្ចបន្តអោយដឹងទៀតថា៖ ទោះជាមានហេតុការកើតឡើងយ៉ាងនេះក្តី ក៏ប្រតិបត្តិការកាយរុករកនៅតែបន្ត ក្រែងមាននៅមនុស្សសេសសល់ រងគ្រោះផ្សេងទៀត៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1400 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7863 នាក់
សរុបទាំងអស់​ 343133 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ