​​
​ជនជាតិរុស្សីម្នាក់ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងដោយមិនដឹងមូលហេតុ
ដោយ - Fri,31 May 2019 (Time 01:25 AM)

ខេត្តសៀមរាប ៖
តាមប្រភពពីសមត្ថកិច្ចនគរបាលក្រុងសៀមរាបបានអោយដឹងថា មានករណីភ្ញាក់ផ្អើលមួយនៅវេលាម៉ោងប្រមាណ ១១៖៣០នាទី ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៩ នេះដោយមានជនជាតិរុស្សីម្នាក់ធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯងនៅចំណុចក្នុងបន្ទប់ផ្ទះ សំណាក់យីហោ ផេនសិន ឡដ ជាន់ទី២ ស្ថិតនៅភូមិ វត្តតំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្ត សៀមរាប ។ សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះមានឈ្មោះ KOVALEV VIKTOR ភេទប្រុស អាយុ៤០ឆ្នាំ ជាជនជាតិរុស្សីកាន់លិខិតឆ្លងដែនលេខ៦៥ No ១៨៣១៦៤៥ចុះថ្ងៃទី១២-០៥-២០១៥ ជាជនអន្តោប្រវេសន៍ចូលមកប្រទេសកម្ពុជាតាមច្រកព្រលានយន្តហោះអន្តរជាតិ សៀមរាបកាលពីថ្ងៃទី ២៩-០៣-២០១៩ ហើយបានមកជួលស្នាក់នៅផ្ទះសំណាក់យីហោ ផេនសិន ឡដ តែម្តង។
បើយោងតាមការបំភ្លឺពីឈ្មោះ គឿន សុភាព ភេទស្រីអាយុ ១៩ ឆ្នាំត្រូវជាអ្នកសំអាតបន្ទប់បានអោយយើងដឹងថានៅវេលាម៉ោង ១១និង ៣០នាទី នាងខ្ញំបានឡើងទៅសំអាតបន្ទប់ភ្ញៀវនៅជាន់ទី ២ ( បន្ទប់ដេករួម) ស្រាប់តែឃើញភ្ញៀវប្រុស ជាជនរងគ្រោះ ចងកស្លាប់ បាត់ទៅហើយ នៅនិងបង្កាន់ដៃគ្រែហើយ ខណះនោះគាត់ក៍រត់ទៅ ហៅម្ចាស់ផ្ទះសំណាក់អោយទៅជួយមើលនិងដើម្បីទាក់ទងរាយការណ៍ទៅនគរបាលប៉ុស្តិ៍ សង្កាត់សាលាកំរើកអោយមកជួយពិនិត្យភ្លាមៗ ។ តាមការពិនិត្យសពជនរង គ្រោះបានយកខ្សែជរ័ប្រវែង ០២ម៉ែត្រ ទៅចងក និង បង្កាន់ដៃមេគ្រែកំពស់ ១.៨០ សង់ទី ម៉ែត្រ សមត្ថកិច្ចជំនាញពិនិត្យផ្នែក ក មានស្នាមទ្រុតជោះប្រវែង២០ សង់់ទី ម៉ែត្រនៅក្រោម កគ្រាប់ពោនរាងជាអក្ស អុយ (U) ចំណែកឯក្បាល ខ្លួន អវ:យវ ពំុមានស្នាមមុតដាច់រលាត់បាក់បែកឆ្អឹងត្រង់ចំណុចណានោះទេ។
តាមការ សន្និដ្ឋានជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន )មែន។
សាកសពឈ្មោះ KOVALEV VIKTOR តាមការស្នើសុំរបស់ស្ថានទូតរុស្សីប្រចាំនៅកម្ពុជាសមត្ថកិច្ចបានបញ្ជូនសពតាមរថយន្តក្លីនិកសឹង រិទ្ធីរ៉េតទៅដំកល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
( ពេទ្យរុស្សី ) រង់ចាំសាច់ញាត្តិមកទទួល ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 266 នាក់
ម្សិលមិញ ​ 725 នាក់
សប្តាហ៍នេះ​ 4646 នាក់
សរុបទាំងអស់​ 183017 នាក់

អាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបរថយន្ដដឹក ឈើ៤គ្រឿង និងត្រាក់ទ័រមួយគ្រឿងដុតចោលទាំងយប់

រថយន្តលាយបេតុងបុករះម៉ូតូ២គ្រឿង និងរថយន្តរ៉ុលរ៉យ ដែលម្ចាស់ទើបតែទិញរងការខូចខាតយ៉ាងដំណំ!!

ឧបទ្ទេវហេតុ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ នៅខណ្ឌជ្រោយចង្វារ ស្លាប់ ០២នាក់ និងរងរបួសធ្ងន់-ស្រាល ០៧នាក់ !

មានចំនួនមនុស្សស្លាប់បានកើនឡើងដល់១៣នាក់ និង៣៥នាក់ទៀត រងរបួសនៅក្នុងហេតុការណ៍អគ្គីភ័យនៅជប៉ុន…

សិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារប្រកាសស្ដីពី ការគ្រប់គ្រងអាជីវកម្មសេវាកម្មវាយតម្លៃនិងសេវាកម្មអចលនវត្ថុ និងការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន