​​
​លេងទូរស័ព្ទបណ្តើរ បញ្ចូលថ្មបណ្តើរ បណ្ដាលអោយឆក់យុវតីម្នាក់ស្លាប់ភ្លាមៗ
ដោយ - Thu,06 June 2019 (Time 08:33 AM)

ខេត្តព្រៃវែង៖ យុវតីម្នាក់បានឆក់ស្លាប់ភ្លាមៗ បន្ទាប់ពីនាងបានលេងទូរស័ព្ទបណ្តើរ បញ្ចូលថ្មបណ្តើរ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​ ៩និង១៥នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិក្បាលបឹង ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ប្រភពពីក្រុមគ្រួសារថា រងគ្រោះ មានឈ្មោះធី ស្រីពេជ្រ ភេទស្រី អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំខាងលើ និងរៀបរាប់ថា មុនពេលកើតហេតុ យុវតីរងគ្រោះបានគេងនៅលើគ្រែក្រោមផ្ទះ ដោយបានចុចទូស័ព្ទលេងផងដែរ ពេលនោះស្រាប់តែលឺសម្លេងផ្ទុះ ធ្វើឲ្យយុវតីរងគ្រោះប្រកាច់ស្លាប់ភ្លាមៗ ដោយមានហូរឈាមតាមមាត់ គួរឲ្យរន្ធត់ ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ផងដែរ។

ក្រោយមក សមត្ថកិច្ចបានចុះមកដល់ផ្ទះកើតហេតុ ហើយបានពិនិត្យ និងធ្វើកោសល្យវិច្ច័យសាកសព ហើយបានបញ្ជាក់ថា យុវតីរងគ្រោះបានបញ្ជូលថ្មទូរស័ព្ទ​ដោតនិងព្រីភ្លើង ហើយលេងទូរស័ព្ទ សាកថ្មបណ្តើរនិងលេងបណ្តើរ បណ្តាលឱ្យឆ្លងចរន្តភ្លើង ហើយក៏ឆក់ស្លាប់នៅលើផ្ទះរបស់ខ្លួនឯងតែម្តង។

ក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពយុវតីឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1358 នាក់
ម្សិលមិញ ​ 1495 នាក់
សប្តាហ៍នេះ​ 8716 នាក់
សរុបទាំងអស់​ 259543 នាក់

ឃាត់ខ្លួនមនុស្សប្រុសស្រី២១នាក់ ដកហូតថ្នាំញៀន២១ កញ្ចប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២

បើកអាជីវកម្មមាស្សា តែភាពពិតប្រព្រិត្តបទល្មើសលួចលុយភ្ញៀវទេសចរណ៍ បរទេសជនជាតិអាហ្គានិស្ថាន តើតម្លៃជាតិនៅកន្លែងណា បើលោកព្រះរាជអាជ្ញារងឈ្មោះ ចែ សុង និងលោកចៅក្រមឯក ប៉ូលីហ្វីល  ដោះលែងអោយនៅក្រៅឃុំ

ប្រជាពលរដ្ឋនៅក្នុងភូមិឫស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កំពុងតែរិ:គន់អជ្ញាធរឃុំស្រុកយ៉ាងចាស់ដៃតែម្តង

(រថយន្តបុករះម៉ូតូ៣គ្រឿងស្លាប់១នាក់រងរបួសធ្ងន់ ២នាក់ស្រាល១នាក់នៅក្រុងស្វាយរៀង)

ស្ត្រីម្នាក់លើកដៃសំពះសូមអំពាវនាវដល់សម្ដេចទៀ បាញ់ ជួយរកយុត្តិធម៌រឿងលោកវរៈសេនីយ៍ត្រីវនសា វាន ជំនួយការភស្ថុភាវរៈសេនាតូចការពារព្រំដែនលេខ៤០៣លួងលោមឆបោកប្រើហឹង្សានិងបង្ខំរួមភេទមកលើរូបគាត់