​​
​ឃាតករជនជាតិថៃ បាញ់ប្រហារកម្មករខ្មែរប្លន់យកលុយទៅដោះបំណុលចាក់បាល់
ដោយ - Mon,29 July 2019 (Time 01:21 PM)

ប្រទេសថៃ ៖ ពលករខ្មែរម្នាក់ដែលបម្រើការងារនៅក្នុងប្រទេសថៃជាកម្មករក្នុងស្ថានីយ៍ហ្គាសមួយកន្លែងត្រូវបានឃាតករបាញ់ប្រហារទាំងកណ្តាលអាធ្រាត្រខណៈដែលកម្មករខ្មែររូបនោះកំពុងដេកលក់មួយភាំងនៅលើតុក្នុងស្ថានីយ៍នោះ។ហេតុការណ៍នៃករណីឃាតកម្មប្លន់សម្លាប់នេះបានកើតឡើងកាលពីពេលទៀបភ្លឺ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៩ ត្រង់ចំណុចស្ថានីយ៍ហ្គាស LPG មួយកន្លែងក្នុងភូមិ៨ ឃុំណុកអកស្រុកប៉ាក់ថុងឆៃ ខេត្តនគររាជសីមាប្រទេសថៃលើកំណាត់ផ្លូវលេខ ៣០៤ ( រាជសីមា-កាប៊ីនបុរី ) ។
នៅកន្លែងកើតហេតុគេង្គេតឃើញថាកម្មករក្នុងស្ថានីយ៍ម្នាក់ឈ្មោះ ម៉ូ រ៉ូត ភេទប្រុស អាយុ៣០ឆ្នាំ ជាពលករខ្មែរត្រូវបានឃាតករបាញ់ចំក្បាល១ គ្រាប់ដែលអាវុធនេះគេនៅមិនទាន់ដឹងថាជាអាវុធប្រភេទអ្វីនោះទេដែលធ្វើអោយជនរងគ្រោះដេកដួលស្លាប់នៅក្នុងថ្លុកឈាម។ ក្រោយពីសមត្ថកិច្ចថៃចុះត្រួតពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាពរួចមកទើបដឹងថាខណៈដែលជនរងគ្រោះកំពុងអង្គុយដេកក្រាបនៅលើតុក្នុងស្ថានីយ៍នោះខ្មាន់កាំភ្លើងបានដឹកម៉ូតូមកចតពីក្រោយប្រមាណ ២ម៉ែត្រ ពីជនរងគ្រោះរួចបានដកកាំភ្លើងបាញ់ក្បាលពីក្រោយតែម្តងព្រមទាំងបានឆក់យកកាបូបលុយឡើងម៉ូតូជិះចេញទៅបាត់ ។
យោងតាមរូបភាព នៃសកម្មភាពខាងលើ នៅរសៀលថ្ងៃដដែលសមត្ថកិច្ចថៃបានចាប់ខ្លួនមុខសញ្ញាយកមកសាកសួរដែលជនសង្ស័យរូបនេះគឺជាកូនប្រុសរបស់តម្រួតថៃថែមទៀតផង ដោយជនរូបនេះមានឈ្មោះសារ៉ូត វីផាត់សារី ហៅបយ ភេទប្រុស អាយុ ២៣ឆ្នាំ ព្រមទាំងបានដកហូត កូនកាំបិតដងឈើ ១ លុយចំនួន៣១៨១ បាត និងម៉ូតូធ្វើសកម្មភាព១គ្រឿង ។នៅចំពោះមុខសមត្ថកិច្ចថៃជនសង្ស័យដែលជាខ្មាន់កាំភ្លើងបានសារភាពថាកន្លងមកខ្លួនគឺជាអ្នកញៀននឹងល្បែងភ្នាល់បាល់ដោយពេលខ្លះខ្លួនក៏បានទៅសុំលុយប្រពន្ធតែត្រូវប្រពន្ធស្តីអោយព្រមទាំងបានពោលពាក្យថា
« បើចង់បានលុយ ទៅប្លន់គេទៅ » ។ជនសង្ស័យរូបនេះបានបន្តថានៅល្ងាចមុនពេលកើតហេតុខ្លួនក៏បានទៅលេងល្បែងភ្នាល់បាល់ជាធម្មតា ហើយក៏បានចាញ់អស់និងជំពាក់គេចំនួន ៤ ០០០ បាតថែមទៀត ។ បន្ទាប់មកម្ចាស់លុយក៏បានទូរស័ព្ទ មក ទារលុយញឹកពេកដែលជាការរំខានបំផុតទើបខ្លួនក៏បានចូលទៅក្នុងបន្ទប់របស់លោកប៉ាដែលគាត់មានតួនាទីជាតម្រួតព្រមទាំងបានលួចយកកាំភ្លើងខ្លីដែលគាត់ទុកចោលនៅលើក្បាលគ្រែរួចក៏ជិះម៉ូតូចេញទៅក្រៅទាំងរំលង អាធ្រាត្រដើម្បីរកធ្វើសកម្មភាព ។
នៅពេលជិះទៅដល់ស្ថានីយ៍ហ្គាសខាងលើក៏បានឃើញកម្មករស្ថានីយ៍នៅម្នាក់ឯងទើបបានពន្លត់ម៉ាសុីនម៉ូតូពីចម្ងាយ រួចដើរដឹកទៅដល់ពីក្រោយខ្នងខណៈដែលកម្មកររូបនោះកំពុងដេកលក់ដោយបានដកកាំភ្លើងបាញ់តំរង់ក្បាលពីក្រោយ រួចចុះទៅ ឆក់យកកាបូបលុយជិះគេចចេញទៅទាំងយប់ ដោយក្នុងកាបូបមានលុយចំនួន ៣ ០០០ បាតខ្លួនក៏បានយកទៅសងបំណុលគេទាំងយប់លុះស្អែកឡើងក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង ។ក្រោយការចាប់ខ្លួនសមត្ថកិច្ចថៃបានអះអាងថានឹងធ្វើការកោះហៅ​ឪពុកមកសាកសួរបន្តទៀតទោះបីជា​ឪពុកដែលជាតម្រួតមិនមានការពាក់ព័ន្ធ និងមិនបានដឹងរឿងនេះក៏ដោយក៏ប៉ុន្តែកាំភ្លើងខ្លីដែលជនសង្ស័យយកមកធ្វើសកម្មភាពគឺជាកាំភ្លើងរបស់​ឪពុកដោយឡែកឃាតករត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងហើយដើម្បីចាត់វិធានការតាមច្បាប់រីឯសពពលករខ្មែរ ក៏កំពុងស្រាវជ្រាវរកក្រុមគ្រួសារដើម្បីបញ្ជូនត្រឡប់មកស្រុកកំណើតវិញដែរ ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1398 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7861 នាក់
សរុបទាំងអស់​ 343131 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ