​​
​វេទិការសាធារណៈរវាងក្រុមការងារថ្នាក់ជាតិចុះជួយឃុំជាមួយនឹងប្រជាពលរដ្ឋឃុំរកា ស្រុកពារាំង
ដោយ - Sat,10 August 2019 (Time 02:14 PM)

ខេត្តព្រៃវែង : វេទិការសាធារណៈរវាងក្រុមការងារថ្នាក់ជាតិចុះជួយឃុំជា មួយ នឹងប្រជាពលរដ្ឋឃុំរកា ស្រុកពារាំង ខេត្តព្រៃវែងដែលដឹកនាំដោយលោក ហ៊ី ធក់ អភិបាលស្រុកពារាំងហើយក៏មានឯកឧត្តម យូ សិរីវឌ្ឍ ឯកឧត្តម ម៉ម សំ លោក នេត នឿន ដែលជាមេឃុំរកា ព្រមទាំងក្រុមព្រឹក្សាឃុំ នឹងមន្ត្រីថ្នាក់ជាតិជាច្រើនរូបទៀតក្នុងនោះដែរក៏មាន ក៏មានការចូលរួមពីរកងកំលាំងទាំងបីក្នុងស្រុកពារាំងហើយនឹង ប្រជាពលរដ្ឋចំនួន៩ភូមិទូទាំងឃុំរកាបានអញ្ជើញចូលរួមក្នុងវត្តស្នាយពល វត្តព្រៃសម្លាញនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩វេលាម៉ោង៨ព្រឹក។

មុននឹងកិច្ចចាប់ផ្តើមកម្មវិធីឯកឧត្តម យូ សិរីវឌ្ឍ ឯកឧត្តម ម៉ម សំ លោក ហ៊ី ធក់ដែលជាអភិបាលស្រុកពារាំងនឹងលោកនេត នឿន ដែលជាមេឃុំរកាក៏បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋហើយក៏បានផ្តល់សិទ្ធិអោយប្រជាពលរដ្ឋបញ្ចេញមតិក៏ដូចជារាល់អ្វីដែលជាទុក្ខកង្វល់នៅតាមភូមិនីមួយៗរបស់ពួកគាត់។

ក្នុងនោះដែរប្រជាពលរដ្ឋក៏បានលើក យកនូវអ្វីដែលជាទុក្ខកង្វល់របស់ក៏ដូចជាធ្វើការស្នើរសុំនឹងសុំណូនពរដល់ឯកឧត្តម យូ សិរីវឌ្ឍ នឹងលោកអភិបាលស្រុកអោយជួយស្រាយផ្លូវលំមួយចំនួននៅក្នុងភូមិឫស្សីជុកស្ថិតនៅក្នុងភូមិឃុំខាងលើហើយក៏មានប្រជាពលរដ្ឋខ្លះទៀតបានស្នើរសុំកុដ សាលារៀន ហើយនឹងសាលាខ្លះខ្វះគ្រូបង្រៀននឹងវត្តអារាម តែអ្វីដែលផ្តោតសំខាន់បំផុតនោះគឺផ្លូវលំនៅក្នុងភូមិព្រោះថារដូវបុណ្យភ្ជុំក៏ជិតមកដល់ដែរ។

បន្ទាប់មកឯកឧត្តម យូ សិរីវឌ្ឍ និងលោក អភិបាលស្រុកក៏បានលើកឡើងហើយនឹងទទួលយកនូវអ្វីដែលជាទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋក៏ប៉ុន្តែលោកក៏បានបញ្ជាក់ជូនដល់ប្រជាពលរដ្ឋផងដែរថារាល់អ្វីដែលជាការសុំណូមពររបស់ពួកគាត់គឺទទួលតែបើសិនជាបញ្ហាណាដែលអាចដោះស្រាយបានគឺដោះស្រាយជូនតែម្តងតែបើសុំណូមណាដែលមិនអាចដោះស្រាយជូនបានភ្លាមៗគឺត្រូវតែដាក់សំណើរដល់ថ្នាក់លើប៉ុន្តែបើទោះបីជាយ៉ាងណាក៏លោក ហ៊ី ធក់ ខិតខំព្យាយាមតស៊ូរកដំស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋជាបន្តបន្ទាប់។

គួររំលឹកផងដែរថាក្រោមការដឹកនាំរបស់លោក ហ៊ីធក់ ដែលជាអជ្ញាធរស្រុកពារាំងឃើញថាមានការរីកចំរើនគួរអោយកត់សំគាល់មិនថាប្រឡាយទឹក ផ្លូវថ្នល់ សាលារៀនហើយជាពិសេសគឺសុខសុវត្ថភាពជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកពារាំងគួរអោយកោតសរសើរ។

បន្ទាប់មកឯកឧត្តម យូ សិរីវឌ្ឍ ក៏បានលើកឡើងថា អ្វីដែលមានក្នុងថ្ងៃនេះគឺកើតឡើងពីរសន្តិភាពក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដែលជាការដឹកនាំដ៏ឈ្លាសវៃនឹងមានការយកចិត្តទុក្ខដាក់ដល់បងប្អូនប្រជាពលរដ្ឋព្រោះថាបើគ្មានសម្តេចក៏ពួកយើងគ្មានថ្ងៃនេះដែរ ដូច្នេះហើយសូមបងប្អូនអ៊ុំពូមីទាំងអស់បន្តបោះឆ្នោតអោយគណ:បក្សប្រជាជនកម្ពុជាដើម្បីបន្តការដឹកនាំប្រទេសបន្តទៀតរបស់សម្តេច ព្រោះថាបើយើងមានសន្តិភាពហើយគឺយើងត្រូវតែមានការ អភិវឌ្ឍន៍ កសាងគ្រប់វិស័យដូច្នេះរាល់អ្វីដែលមានថ្ងៃនេះគឺជាការតបស្នងមកបងប្អូនប្រជាពលរដ្ឋវិញនៅពេលនេះដែរអញ្ចឹងរាល់អ្វីដែលបងប្អូនបានស្នើរសុំគឺដឹងតែបានតែបានបន្តិចម្តងៗព្រោះថាបញ្ហាផ្លូវគឺមានច្រើនណាស់ទូទាំងប្រទេសដូច្នេះរដ្ឋាភិបាលកំពុងតែដោះស្រាយ ជូនបងប្អូនមួយជំហានម្តងៗទាល់តែបានល្អទាំងអស់គ្នា។

ជាចុងក្រោយឯកឧត្តម យូ សិរីវឌ្ឍក៏បានជួយនូវស៊ីម៉ង់ត៍ចំនួន៥តោនដល់វត្តតាំងស្នាយដែលកំពុងតែរងការខ្វះខាតហើយក៏មានទឹកប្រាក់៥លាន រៀលនឹងមួយ១លាន៨០ម៉ឺនរៀលទៀតជូនដល់ភូមិត្នោត ដែលជាទឹកប្រាក់របស់ឯកឧត្តមផ្ទាល់ផងនឹង ក្រុមការងារថ្នាក់ជាតិដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីនេះ បន្ទាប់មកមុននឹងបញ្ចប់នៃកម្មវិធីឯកឧត្តម យូ សិរីវឌ្ឍ លោក ហ៊ី ធក់ ព្រមទាំងក្រុមការងារក៏បានគោរពជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អោយជួបតែពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយនឹងមានជូនទឹកក្រូចចំណុះ៣លីត្រក្នុងម្នាក់មួយដបផងដែរពេលត្រឡប់ទៅវិញ៕ដោយ: សូ សុខា

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1142 នាក់
ម្សិលមិញ ​ 2156 នាក់
សប្តាហ៍នេះ​ 9521 នាក់
សរុបទាំងអស់​ 229186 នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីចាប់សង្សារបស់ខ្លួនបង្ខំរំលោភរហូតបានសម្រេច!

កម្មករសុីស្នួលបេីករុឺម៉កដឹងឥវ៉ាន់ឲ្យគេ​ម្នាក់ បេីរុឺម៉កបត់មិនប្រយ័ត្នជ្រុលទៅបុករថយន្តសេរីទំនេីប​រងការខូចខាតយ៉ាងដំណំ

មន្ត្រីអាវុធហត្ថ​ម្នាក់បើក​រថយន្ដ​ល្បាតមានជាតិអាកុលក្នុងខ្លួន បានបុកជាមួយម៉ូតូ បណ្តាល​ឲ្យ​មនុស្ស២នាក់ស្លាប់និងរបួស...

យុវជន ឈាមរាវបង្កអំពើហិង្សា ដោយចេតនា