​​
​លោកឧត្ដមសេនីយ៍ទោ សន សៀ មេបញ្ជាការកងតូចលេខ៤និងមន្រ្ដីក្រោមឱវាទបង់ឃាំង វ៉ៃធ្វើទារុណកម្ម កម្មករឡរឥដ្ឋម្នាក់ ម្ដាយជនរងគ្រោះអំពាវនាវអោយសម្ដេចតេជោជួយផ្ដល់យុត្តិធម៌
ដោយ - Sat,10 August 2019 (Time 03:43 PM)

ខេត្តឧត្ដរមានជ័យ÷ ស្រ្ដីមេម៉ាយពីនាក់ម្ដាយនិងកូនប្រុសកំពាឳពុក រស់នៅក្នុងជីវភាពក្រីក្រ ជ្រកក្រោមដំបូលរោង ធ្វើជាកម្មករឡរឥដ្ឋអស់រយ:ពេលជាង១០ឆ្នាំមកហើយ។

នៅថ្ងៃទី១០ខែសីហា ឆ្នាំ២០១៩នេះ បានសូមអំពាវនាវដល់សម្ដេចតេជោហ៊ុនសែន ជួយផ្ដល់យុត្តិ ជូនដល់ក្រុមគ្រួសាររបស់គាត់ផង។

ដែលកូនប្រុសរបស់គាត់ត្រូវបាន លោកឧត្ដមសេនីយ៍ទោសន សៀ មេបញ្ជាការកងពលតូចលេខ4 និងមេបញ្ជាការង គឺលោកឧត្ដមសេនីយ៍ត្រី ចាន់ នី និងមន្រ្ដីយោបីនាក់ សរុប5នាក់ បានបង់ឃាំងកូនរបស់នៅក្នុងបន្ទាយ វ៉ៃធ្វើទារុណកម្មយ៉ាងសាហៅព្រៃផ្សៃ រហូតដល់សង្គ្រោះបន្ទាន់បញ្ជូនទៅពេទ្យនៅខេត្តសៀមរាប ដោយមានអាការ:គ្រាំគ្រាផ្នែកខាងក្នុង និង ហើមខួរក្បាល និងជំងឺធ្វើទុកអត់ឈប់ឈរនៅពេលអស់ជាតិថ្នាំ។

ជនរងគ្រោះឈ្មោះ វ៉ាន់ឆៃលី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅសិប្បកម្មឡរឥដ្ឋ ក្នុងភូមិអូរឫស្សី សង្កាត់សំរោងក្រុងសំរោង ខេត្តឧត្ដរមានជ័យ
ម្ដាយជនរងគ្រោះឈ្មោះ ឡាច វន ជាស្រ្ដីមេម៉ាយ អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅភូមិ បាក់ដាវឃុំបាក់ដាវ ស្រុកព្រែកតាមាក់ ខេត្តកណ្ដាល ។

ជនរងគ្រោះដឹងថា លោកឧត្ដមសេនីយ៍ទោសន សៀ មេបញ្ជាការកងពលតូចលេខ៤និងមេបញ្ជាការរងឈ្មោះចាន់នី និងមន្រ្ដីក្រោមឱវាទសរុប៥នាក់បានចាប់គាត់ទៅបង់ឃាំងនៅក្នុងបន្ទាយកងពលវ៉ៃទាត់ធាក់តាមអំពើរចិត្តនិងធ្វើទារុណកម្មអោយគាត់លុតជង្គង់នៅលើគ្រប់គ្រោះនិងបង្អាត់បាយអស់រយះពេល5ម៉ោង គឺចាប់ពីម៉ោង៦.២០នាទីព្រឹកដល់ម៉ោងមួយរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។
ដោយម៉ូលហេតុលោកស៊នសៀ ទិញឥដ្ឋ មួយឡានយកទៅដាក់បីកន្លែង ដែលថៅកែឡរឥដ្ឋ មិនអោយចូលទៅដាក់នៅក្នុងបន្ទាយព្រោះកន្លងទៅជាប់ផុង រថយន្ដដឹកឥដ្ឋម្ដងមកហើយអស់មួយយប់ពីថ្ងៃទើបយកចេញរួច។ លោកសន សៀ ខឹងរឿងកម្មករដឹកឥដ្ឋមិនព្រមធ្វើតាមបញ្ជារបស់ខ្លួនក៍ចាប់ផ្ដើមវ៉ៃទាត់ធាក់ខ្លួនឯងមិនអស់ចិត្តហៅមន្រ្ដីក្រោមឱវាទប្រដាប់ដោយកំភ្លើងគ្រប់ដៃចាប់សែងញាត់ចូលក្នុងឡានយកទៅវ៉ៃនៅក្នុងបន្ទាយបន្ថែមទៀត។ និងគំរាមយកថ្នាំញៀន មកដាក់ក្នុងហោប៉ៅ ដាក់កំហុសចាប់ខ្លួនជនរងគ្រោះបន្ថែមទៀត។ សង្ស័យលោកសន សៀ មានរក្សាទុកសាធាតុញៀនហើយមើលទៅបានជាគំរាមចាប់ញាត់គ្រឿងញៀនបែបនេះ។

លោកឧត្ដមសេនីយ៍ទោ សន សៀ បានអោយដឹងថាសមត្ថកិច្ចគេមកសម្របសម្រួលបញ្ចប់រឿងអស់ហើយគ្មានអីទេ បើវាខ្លាំងអោយអ្នកសាព័ត៍មាននាំអាថាគាត់វ៉ៃទៅជួបលោកនៅបន្ទាយហើយអោយវាឆ្លើយថាគាត់វ៉ៃមិចខ្លះ លោកបន្តរថាអានិងមិនរួចខ្លួនទេ ចំតែមើលទៅ៕ ប៉ែននួន

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1103 នាក់
ម្សិលមិញ ​ 2156 នាក់
សប្តាហ៍នេះ​ 9482 នាក់
សរុបទាំងអស់​ 229147 នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីចាប់សង្សារបស់ខ្លួនបង្ខំរំលោភរហូតបានសម្រេច!

កម្មករសុីស្នួលបេីករុឺម៉កដឹងឥវ៉ាន់ឲ្យគេ​ម្នាក់ បេីរុឺម៉កបត់មិនប្រយ័ត្នជ្រុលទៅបុករថយន្តសេរីទំនេីប​រងការខូចខាតយ៉ាងដំណំ

មន្ត្រីអាវុធហត្ថ​ម្នាក់បើក​រថយន្ដ​ល្បាតមានជាតិអាកុលក្នុងខ្លួន បានបុកជាមួយម៉ូតូ បណ្តាល​ឲ្យ​មនុស្ស២នាក់ស្លាប់និងរបួស...

យុវជន ឈាមរាវបង្កអំពើហិង្សា ដោយចេតនា