​​
​គ្រោងឆ្អឹងសាកសពស្រី្តម្នាក់ ពលរដ្ឋប្រទះឃេីញនៅលេីភ្នំសំពៅ ស្រុកបាណន់​ មិនមែនជាករណីឃាតកម្មនោះទេ
ដោយ - Sun,11 August 2019 (Time 11:40 AM)

ខេត្តបាត់ដំបង​ ៖នៅវេលាម៉ោង១៦ និង ៤០នាទី ថ្ងៃសុក្រ៩កេីត ខែ​ ស្រាពណ៍​ ឆ្នាំកុរឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ​២០១៩​ លេីខ្នងភ្នំសំពៅ​ ដែល​មានចម្ងាយពីផ្លូវ ឡេីងចុះចម្រាក់រថយន្តប្រមាណជា៣០ម៉ែត្រ និងមានកម្ពស់ពីដីប្រមា​ណ២០០ម៉ែត្រ​ប្រជាពលរដ្ឋបានប្រទះឃេីញ​សាក​សពមនុស្ស​ ស្ថិតក្នុងសភាព(រលួយអស់នៅសល់តែគ្រោងឆ្អឹង)​ ហេីយ​ បានបង្កឲ្យមាន​ការភ្ញាក់ផ្អេីលនិងបានរាយការណ៍​ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន​ ។
ដល់ព្រឹកថ្ងៃទី​១០​ខែសីហា​ ឆ្នាំ​២០១៩​ នេះកម្លាំងនគរបាលការិយាល័​យនគរបាលប​ច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាន​បាន​ហ​ការណ៍ជាមួយកម្លាំងនគរបាលនៃអធិ​ការដ្ឋាននគរបាលស្រុកបាណន់ចុះទៅដល់ទីកន្លែងកេីតហេតុ​ធ្វេីការពិនិត្យលេីសាកសពខាងលេី​ ។

ជាលទ្ធផលនៃការពិនិត្យបានឲ្យដឹងថា​ សាក​សពនេះអាចស្លាប់ក្នុងអំឡុងពេលជាច្រេីនថ្ងៃ​ កន្លងមកហេីយ​ដោយ សារសាកសពមានសភាពរលួយ នៅ សល់តែគ្រោងឆ្អឹង ហេីយនៅក្បែរសាកសពមានកាបូប​ និងសម្ភារះហូប ចុកមួយចំនួន ពេលបេីកមេីលនៅក្នុងកាបូបរបស់សាកសពមានបន្ទះថ្នាំគ្រាប់លេបមួយចំនួនផងដែរ​ ក្រៅពីនោះសាកស​ព​ហាក់មិនមានស្ថានភាពផ្សេងគួរឲ្យកត់សម្គាល់​នោះទេ​ ។

លោកវរសេនីយ៍ឯក​ ប៉ាន់​ ​វណ្ណនី​ អធិការនគរ​បាលស្រុកបាណ​ន់បានបញ្ជាក់ថា​ ក្នុងអំឡុងខែ​ មិថុនា​ ឆ្នាំ​២០១៩​ កន្លងទៅមានប្រជាពលរដ្ឋ​ដែលរស់នៅឯក្រុងបាត់ដំបង​ ប្តឹងចូលទៅនគរបាល​មូល​ដ្ឋានស្រុកបាណន់​ ពីករណី(បាត់ស្ត្រី)វ័យកណ្តាលម្នាក់​ ដែលដំណឹងចុងក្រោយបំផុតនោះថា​ បានឃេីញមានវត្តមានរបស់គាត់នៅលេីភ្នំសំពៅ​ ស្រុកបាណន់​ ប៉ុន្តែពេលបន្ទាប់មកក៏បាត់​ដំណឹងឈឹងតែម្តង​ នៅក្នុងបណ្តឹងបានបញ្ជាក់ថា​ ស្ត្រីវ័យកណ្តាលរូបនេះមានឈ្មោះ​ថាវ​ ឃាង​ អាយុ​៦៧ឆ្នាំ​ មានទីលំនៅឯខេត្តកំពង់ចាម​ ជាស្ត្រីនៅលីវ​ មិនមានប្តីសីនិងកូនចៅនោះទេ ហេីយ​ក្នុងស្ថានភាពជា​មនុស្សមានវិបត្តិផ្លូវចិត្តផង​ដែរ ។

លោកអធិការបានបញ្ជាក់ទៀតថា​ ពេលទទួល​បណ្តឹងនេះនគរបាលបានធ្វេីការស្រាវជ្រាវ​ ហេីយ​​មានព័ត៌មានថា​ មានគេប្រទះឃេីញស្រ្តីវ័យកណ្តា​លម្នាក់បានមក(បួសជាដូនជី)នៅលេីភ្នំសំពៅនេះ​ ប្រហែល០២ថ្ងៃ​ ក៏បាត់ទៅវិញទៅ​ ដែលប្រភពចុងក្រោយថាបានឃេីញស្រ្តីរូប​នោះដេីរចុះពីលេីខ្នងភ្នំសំពៅមកក្រោម​ ហេីយក៏បាត់រ​ហូតមក​ ដែលពេល​វេលានោះគឺមុនពេលដែ​លក្រុ​មគ្រួសារមកដាក់ពា​ក្យ​បណ្តឹងតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ​ ។

នៅព្រឹកថ្ងៃទី​ ១០​ ខែ​ សីហា​ ឆ្នាំ​២០១៩​ ក្នុងពេលពិនិត្យសាកសពនេះនគរបាលស្រុកបាណន់បានទំនាក់​ទំនងទៅក្រុមគ្រួសារនៅក្រុងបាត់ដំបង​ដែលប្តឹង​ពីករណីបាត់ស្រ្តីពីថ្ងៃមុន​ មកចូលរូមពិនិត្យមេីល​សាសពនេះ​ ហេីយពេលពិនិត្យក្រុមគ្រួសារបាន​បញ្ជាក់ថា​ សាកសពដែលរលួយនៅសល់តែគ្រោងឆ្អឹងនេះគឺជាសាកសពស្រ្តីឈ្មោះ​ ថាវ​ ឃាង​ ដែលបានបាត់ខ្លួនក្នុងអំឡុង​ ខែ​មិថុនា​ ឆ្នាំ២០១៩​កន្លងទៅនោះប្រាកដមែន​ ដោយសារការសម្គាល់លេីសម្លៀកបំពាក់​ និងសម្ភារ:ប្រេីប្រាស់ផ្ទាល់ខ្លួននៅជាមួយ​សាក​សព។

ការបញ្ជាក់អះអាងរបស់ក្រុមគ្រួសារនិងពិនិត្យ​លេី​ស្ថានភាពនៃសាកសព​ បានវាយតម្លៃនិងសន្និដ្ឋានបានថា​ សាកសពរបស់ស្រ្តីវ័យ៦៧ឆ្នាំឈ្មោះ​ ថាវ​ ឃាង​ (មិនមែនស្លាប់ដោយករណីឃាតកម្មណា​មួយ​នោះទេ)តែករណីនេះអាច​បណ្តាលមកពី​ការប្រេី​ប្រាស់ថ្នាំងុយដេកលេីស​កម្រិត​ ឬកេី​តខ្យល់ស្លាប់ដោយខ្លួនឯងនៅទីនោះ។

បច្ចុប្បន្ននគរបាលបានសម្រេចប្រគល់សាកសពជូនទៅក្រុមគ្រួសារដេីម្បីចាត់ចែងតាមប្រពៃណីក្រោយពេលធ្វេីការពិនិត្យរួច៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1117 នាក់
ម្សិលមិញ ​ 2156 នាក់
សប្តាហ៍នេះ​ 9496 នាក់
សរុបទាំងអស់​ 229161 នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីចាប់សង្សារបស់ខ្លួនបង្ខំរំលោភរហូតបានសម្រេច!

កម្មករសុីស្នួលបេីករុឺម៉កដឹងឥវ៉ាន់ឲ្យគេ​ម្នាក់ បេីរុឺម៉កបត់មិនប្រយ័ត្នជ្រុលទៅបុករថយន្តសេរីទំនេីប​រងការខូចខាតយ៉ាងដំណំ

មន្ត្រីអាវុធហត្ថ​ម្នាក់បើក​រថយន្ដ​ល្បាតមានជាតិអាកុលក្នុងខ្លួន បានបុកជាមួយម៉ូតូ បណ្តាល​ឲ្យ​មនុស្ស២នាក់ស្លាប់និងរបួស...

យុវជន ឈាមរាវបង្កអំពើហិង្សា ដោយចេតនា