​​
​អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តការចុះពិនិត្យស្ថានភាពទឹក ជំនន់ទន្លេស្រែពក
ដោយ - Sun,11 August 2019 (Time 08:43 PM)

ខេត្តរតនគិរី ៖ បន្ទាប់ពីទឹកជំនន់រយៈពេល ២ថ្ងៃ គឺថ្ងៃទី៩ និងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ កន្លងមកអាជ្ញាធរជាតិ និងអាជ្ញាធរខេត្ត មមាញឹកគ្មានពេលសម្រាក ក្នុងការចុះផ្ទាល់ ដឹកនាំកម្លាំងជួយសង្គ្រោះ រំដោះប្រជាពលរដ្ឋ ជម្លៀសមកទីទួលសុវត្ថិភាព និងត្រៀមគ្រឿងឧបភោគបរិភោគថ្នាំសង្កូវ សម្រាប់ទ្រទ្រង់អាយុជីវិតរបស់ពួកគាត់។
ដោយឡែកនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តរតនគិរី ឯកឧត្ដម អ៊ុង សំអាត កាកបាទក្រហមកម្ពុជា ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ព្រមទាំងលោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទក្នុងខេត្ត បានបន្តចុះ ពិនិត្យស្ថានភាពទឹក បន្ទាប់ ពីទឹកជំនន់បានស្រកចុះ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នេះ។
យោងតាមរបាយការណ៍ មន្ទីរធន ធានទឹកខេត្តរតនគិរី បានឲ្យដឹងថា ស្ថានភាពទឹកជំនន់ទន្លេស្រែពក មកទល់ម៉ោង៥.១១នាទីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ទឹកទន្លេបានស្រកមកនៅកំពស់ ៨,៩០ម៉ែត្រ ដែលជន់លេចចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ មានកពស់ទឹក១៤,១០ ម៉ែត្រ បង្កឲ្យលិចលង់ភូមិឋាន ដីស្រែចំការប្រជាពលរដ្ឋសរុប ២.២៤៥ គ្រួសារ នៅក្នុងស្រុកចំនួន២ គឺស្រុកលំផាត់ និងស្រុកកូនមុំ។
ដោយឡែកស្រុកលំផាត់ មាន២ ឃុំ ៧ភូមិ ប្រជាពលរដ្ឋរងគ្រោះ ចំនួន ១.៥៤៩គ្រួសារ ខូចខាតដំណាំស្រូវចំនួន១.៦០៦ហិតា ។ ចំណែកស្រុកកូនមុំ ចំនួន៣ឃុំ ក្នុងនោះមាន៦ ភូមិជនលិច ប្រជាពលរដ្ឋរងគ្រោះមាន ចំនួន៦៩៦គ្រួសារ ខូចខាតដំណាំស្រូវ១.១៦៦ហិតា៕ ដោយ ភួង ផុន

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1130 នាក់
ម្សិលមិញ ​ 2156 នាក់
សប្តាហ៍នេះ​ 9509 នាក់
សរុបទាំងអស់​ 229174 នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីចាប់សង្សារបស់ខ្លួនបង្ខំរំលោភរហូតបានសម្រេច!

កម្មករសុីស្នួលបេីករុឺម៉កដឹងឥវ៉ាន់ឲ្យគេ​ម្នាក់ បេីរុឺម៉កបត់មិនប្រយ័ត្នជ្រុលទៅបុករថយន្តសេរីទំនេីប​រងការខូចខាតយ៉ាងដំណំ

មន្ត្រីអាវុធហត្ថ​ម្នាក់បើក​រថយន្ដ​ល្បាតមានជាតិអាកុលក្នុងខ្លួន បានបុកជាមួយម៉ូតូ បណ្តាល​ឲ្យ​មនុស្ស២នាក់ស្លាប់និងរបួស...

យុវជន ឈាមរាវបង្កអំពើហិង្សា ដោយចេតនា