​​
​បុរសម្នាក់បើកមូ៉តូ ឡើងវ៉ាជេងគោយន្តកន្ត្រៃយ៍រួចបត់ស្តាំពីខាងមុខគោយន្ត បណ្តាលអោយបុករុញ កៀបជាប់...........?
ដោយ - Sun,11 August 2019 (Time 09:19 PM)

(ខេត្តបាត់ដំបង).ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៩និង៥០នាទី នៅចំណុចក្រុមទី០៨ ភូមិក្តុលក្រោម ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ ចរាចរណ៍កើតឡើង០១លើករវាងម៉ូតូ និង គោយន្ដកន្រ្តៃយ៍ បើកបរ ស្របទិសគ្នាពីត្បូងទៅជើង បង្ករឡើងដោយម៉ូតូម៉ាក់ហុងដាឌ្រីម C១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០០៧ បើកបរដោយឈ្មោះ ចាន់ អែម ភេទប្រុស អាយុ៦០ឆ្នាំរស់នៅភូមិកើតហេតុខាងលើ(ស្លាប់នៅនិងកន្លែងកើតហេតុ) បើកបរក្នុងទិសដៅពីត្បូង
មកជើង មកដល់កន្លែងកើតហេតុបានឡើងវ៉ាជេងគោយន្តកន្ត្រៃយ៍០១គ្រឿង (បើកបរស្របទិស) រួចបត់ស្តាំពីខាងមុខគោយន្ត បណ្តាលអោយបុករុញ កៀបក្រោមគោយន្ត អ្នកបើកបរ គោយន្ដកន្រ្តៃយ៍ ឈ្មោះ យិវ ទាវ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិភៀស ឃំុសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ (គេចខ្លួនពីកន្លែងកើតហេតុ) ។

ក្រោយវាស់វែងរួចរាល់ ផ្នែកជំនាញបានដកហូតវត្ថុតាងទាំងពីរ យកមករក្សារទុកនៅអធិការដ្ឋាន នគរបាលស្រុកបវេល ចំណែកសាកសព សមត្ថកិច្ចបានប្រគល់អោយសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1115 នាក់
ម្សិលមិញ ​ 2156 នាក់
សប្តាហ៍នេះ​ 9494 នាក់
សរុបទាំងអស់​ 229159 នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីចាប់សង្សារបស់ខ្លួនបង្ខំរំលោភរហូតបានសម្រេច!

កម្មករសុីស្នួលបេីករុឺម៉កដឹងឥវ៉ាន់ឲ្យគេ​ម្នាក់ បេីរុឺម៉កបត់មិនប្រយ័ត្នជ្រុលទៅបុករថយន្តសេរីទំនេីប​រងការខូចខាតយ៉ាងដំណំ

មន្ត្រីអាវុធហត្ថ​ម្នាក់បើក​រថយន្ដ​ល្បាតមានជាតិអាកុលក្នុងខ្លួន បានបុកជាមួយម៉ូតូ បណ្តាល​ឲ្យ​មនុស្ស២នាក់ស្លាប់និងរបួស...

យុវជន ឈាមរាវបង្កអំពើហិង្សា ដោយចេតនា