​​
​រន្ធត់ណាស់! យុវជនម្នាក់ជិះម៉ូតូបុករថយន្ដកុងតឺន័រ ស្លាប់ភ្លាមៗនៅនិងកន្លែង
ដោយ - Tue,13 August 2019 (Time 09:06 AM)

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនគោលបំណងដឹកម្ហូបឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង ៨ និង៣០ នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវ២១៧ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សាកសពជនរងគ្រោះមានឈ្មោះ ធួន ឌីណា ភេទប្រុស អាយុ២៤ឆ្នាំមុខរបរ លក់ដូរ មានទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។

បើតាមស្ដីរបស់ឪពុកជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកូនរបស់គាត់ចេញពីហាងយកម្ហូបទៅឲ្យភ្ញៀវនៅម្ដុំចំការដូរង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ស្រាប់តែមួយសន្ទុះក្រោយមកក៏មានគេតេប្រាប់គាត់ថា កូនរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់អាយុជីវិតទៅហើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុដើម្បីជួយសម្រួលចរាចរណ៍បញ្ចៀសការកស្ទុះ រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់អូសរថយន្ដនិង រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំការដោះស្រាយគ្នាពេលក្រោយ ។ ចំណែកសាកសពជនរងគ្រោះត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ខាងនេះកើតឡើងហើយ បែបជាមានជនឈ្លៀតឱកាសមកបន្លំធ្វើជាសាច់ញាតិជនរងគ្រោះយកទូរស័ព្ទរបស់ជនរងគ្រោះយកទៅបាត់ ៕ដោយ: សូ សុខា

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1108 នាក់
ម្សិលមិញ ​ 2156 នាក់
សប្តាហ៍នេះ​ 9487 នាក់
សរុបទាំងអស់​ 229152 នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីចាប់សង្សារបស់ខ្លួនបង្ខំរំលោភរហូតបានសម្រេច!

កម្មករសុីស្នួលបេីករុឺម៉កដឹងឥវ៉ាន់ឲ្យគេ​ម្នាក់ បេីរុឺម៉កបត់មិនប្រយ័ត្នជ្រុលទៅបុករថយន្តសេរីទំនេីប​រងការខូចខាតយ៉ាងដំណំ

មន្ត្រីអាវុធហត្ថ​ម្នាក់បើក​រថយន្ដ​ល្បាតមានជាតិអាកុលក្នុងខ្លួន បានបុកជាមួយម៉ូតូ បណ្តាល​ឲ្យ​មនុស្ស២នាក់ស្លាប់និងរបួស...

យុវជន ឈាមរាវបង្កអំពើហិង្សា ដោយចេតនា