​​
​បុរសម្នាក់ស្រវឹងស្រា​ ​ធ្លាក់​ចូល​អណ្តូង​យោង​ ​លង់​ស្លាប់​អត់មាន​អ្នកដឹង
ដោយ - Tue,13 August 2019 (Time 11:15 AM)

​(​ខេត្តសៀមរាប​)​ ​៖​ ​បុរស​ដែល​អ្នកភូមិ​ដឹង​ថា​ ​តែងតែ​ស្រវឹងស្រាស្ទើរតេ​រាល់ថ្ងៃ​ ​ត្រូវ​បាន​គេ​ប្រទះឃើញ​សាកសព​នៅក្នុង​អណ្តូង​ទឹក​មួយ​កន្លែង​ ​ស្ថិតនៅ​ភូមិ​ខ្នារ​ ​សង្កាត់​ជ្រាវ​ ​ក្រុង​សៀមរាប​ ​កាលពី​វេលា​ម៉ោង​ប្រមាណ៥​ ​និង៣០ នាទី​ព្រលឹម​ថ្ងៃទី១៣​ ​ខែសីហា​ ​ឆ្នាំ២០១៩នេះ​។​

​តាម​របាយការណ៍​សមត្ថកិច្ច​ថា​ ​សាកសព​នេះ​មានឈ្មោះ​ ​ត្រេ​ន​ ​អាយុប្រមាណ៣៧ឆ្នាំ​ ​មានមុខ​របរ​មិន​ពិតប្រាកដ​ ​មាន​ស្រុកកំណើត​នៅ​ភូមិ​អង្គរ​ភាស​ ​ឃុំ​អង្គរ​ភាស​ ​ស្រុក​ពួក​ ​ខេត្តសៀមរាប​ ​​ជនរងគ្រោះ​ត្រូវ​គេ​បញ្ជាក់​ថា​ ​គឺជា​មនុស្ស​ដែល​តែង​ផឹកស្រា​ជាប្រចាំ​។ បានធ្លាក់ចូលក្នុងអណ្តូងលូនៅមុខបន្ទប់ជួលដែលមានជម្រៅប្រហែល៤.៥០ម៉ែត្រ ពេលធ្លាក់ទៅបានប៉ះទង្គិចក្បាលនឹងអណ្តូងមានស្នាមរយះប្រហែល៤ស.ម។
ការពិនិត្យរបស់សមត្ថកិច្ចពុំមានស្នាកស្នាមអ្វីពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ។
មូលហេតុ ស្រវឹងស្រា (មនុស្សផឹកស្រាស្រវឹងរហូត)។
សាកសព ត្រូវបានប្រគល់អោយម្ចាស់ផ្ទះនិងអនុភូមិខ្នាររងចាំបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។