​​
​បុរសម្នាក់ដោយសារតែមានជំងឺប្រចាំកាយជាច្រើនឆ្នាំសុខចិត្តធ្វើអត្តឃាតបញ្ចប់ជីវិតដោយខ្លួនឯង
ដោយ - Tue,13 August 2019 (Time 11:06 AM)

ខេត្តបាត់ដំបង​ .​ បុរសម្នាក់ដោយសារ តែមានជំងឺប្រចាំកាយជាច្រើនឆ្នាំសុខចិត្តធ្វើអត្តឃាតបញ្ចប់ជីវិតដោយខ្លួនឯងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៧និង២០ នាទី បើតាមប្រភពពីកម្លាំងមូលដ្ឋានចំរុះបានសហការគ្នា ចុះត្រួតពិនិត្យករណី ចងកសម្លាប់ខ្លួននៅលើដើមឈើជាក់ស្តែងនៅចំណុចក្រុម១០ ភូមិសាមគ្គី ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់អោយដឹងបន្ថែមទៀតថាដោយផ្អែកទៅលើការធ្វើកោសល្យវិច្ច័យលើសាកសព ពេលពិនិត្យកន្លែងកើតហេតុ រួចធ្វើកោសល្យវិច្ច័យលើសាកសពនិងធ្វើការបំភ្លឺពី សាច់ញ្ញាតិជនរងគ្រោះរួចមក។កម្លាំងជំនាញបានសន្និដ្ឋានថា ករណីនេះគឺជាករណីចងកសម្លាប់ខ្លួនពិតប្រាកដមែន ដោយយកខ្សែលីឡុង ពណ៍ខៀវ ចងនិងដើមអំពិលខាងក្រោយផ្ទះ។

មូលហេតុ ៖នៅលើដងខ្លួនជនរងគ្រោះមិនមានស្លាកស្នាមអ្វីទេមានតែស្នាម នៅនិងកប៉ុណ្ណោះហេីយម្យ៉ាងទៀត
ជនរងគ្រោះមានជំងឺប្រចាំកាយ និង ផឹកស្រាជាប្រចាំផង
នៅជុំវិញករណីខាងលើនេះដែរកម្លាំងជំនាញនគរបាលមូលដ្ឋានស្រុកបវេលបានបន្តថាសព ជនរងគ្រោះឈ្មោះ​ ឃឹម តុលា ភេទប្រុស អាយុ ៣៤ ឆ្នាំ​ រស់នៅភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

បច្ចុប្បន្ន៖ក្រោយពេលសមត្ថកិច្ចជំនាញធ្វើការពិនិត្យសាកសពនិងធ្វើកំណត់ហេតុរួចក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1118 នាក់
ម្សិលមិញ ​ 2156 នាក់
សប្តាហ៍នេះ​ 9497 នាក់
សរុបទាំងអស់​ 229162 នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីចាប់សង្សារបស់ខ្លួនបង្ខំរំលោភរហូតបានសម្រេច!

កម្មករសុីស្នួលបេីករុឺម៉កដឹងឥវ៉ាន់ឲ្យគេ​ម្នាក់ បេីរុឺម៉កបត់មិនប្រយ័ត្នជ្រុលទៅបុករថយន្តសេរីទំនេីប​រងការខូចខាតយ៉ាងដំណំ

មន្ត្រីអាវុធហត្ថ​ម្នាក់បើក​រថយន្ដ​ល្បាតមានជាតិអាកុលក្នុងខ្លួន បានបុកជាមួយម៉ូតូ បណ្តាល​ឲ្យ​មនុស្ស២នាក់ស្លាប់និងរបួស...

យុវជន ឈាមរាវបង្កអំពើហិង្សា ដោយចេតនា