​​
​គណៈគ្រប់គ្រងសាលាអន្តរជាតិឧត្តមបញ្ញាខេត្តសៀមរាប បង្ហាញជំហរពង្រឹងគុណភាពអប់រំតាមនិយាមគរុកោសល្យ ឱ្យបានឈានមុខគេ
ដោយ - Mon,12 August 2019 (Time 07:48 PM)

គណៈគ្រប់គ្រងសាលាអន្តរជាតិឧត្តមបញ្ញាខេត្តសៀមរាប បង្ហាញជំហរពង្រឹងគុណភាពអប់រំតាមនិយាមគរុកោសល្យ ឱ្យបានឈានមុខគេ
ថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រ និិងជូនរង្វាន់លើកទឹកចិត្តដល់សិស្សជ័យលាភីឆ្នាំ សិក្សា ២០១៨ -២០១៩ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នេះ លោក អ៊ុង សិរីឌី នាយកសាលាអន្តរជាតិឧត្តមបញ្ញា មានប្រសាសន៍ថា ក្នុងទិសដៅ ពេលខាងមុខនេះ សាលានឹងខិតខំយកចិត្តទុកដាក់ទៅលើការសិក្សារបស់សិស្ស ឱ្យមានគុណភាព ស្របតាមនិយាមគរុកោសល្យ នៃកម្មវិធីអប់រំ ដើម្បីធ្វើឲ្យសាលាអន្តរជាតិឧត្តមបញ្ញានេះ ក្លាយទៅជាសាលាឈានមុខគេ បើធៀបទៅនឹងសាលាឯកជននានាក្នុងក្រុងសៀមរាប ក្នុងនោះ ធ្វើការកែលំអហេដ្ឋារចនាសម្ព័ន្ឋបរិស្ថាន , បំពាក់សម្ភាររូបវ័ន្តបន្ថែម និង ជ្រើសរើសគ្រូបរទេសសម្រាប់បង្រៀនផ្នែកភាសា ។

លោក អ៊ុង សិរីឌី បញ្ជាក់បន្ថែមថា ដើម្បីធានាបាននូវទិសដៅខាងលើនេះ សាលានឹងព្យាយាមចាប់ដៃគូជាមួយបណ្តាសាលាឆ្នើមៗ មួយចំនួន ទាំងក្នុងប្រទេស និងបណ្ដាប្រទេសក្នុងតំបន់ ដើម្បីចងសម្ព័ន្ឋមេត្រីភាព ផ្តល់ឱកាសឱ្យសិស្សឆ្នើមៗទៅធ្វើទស្សនកិច្ចសិក្សាដកបទពិសោធន៍រយៈពេលខ្លី ពីបណ្តាប្រទេសដៃគូទាំនោះ ជាពិសេស គឺសិស្សដែលមកសិក្សានៅសាលានេះ នឹងមិនឱ្យធ្លាក់នរណាម្នាក់ណាឡើយ លើកលែងតែភាពមិនប្រក្រតី នៃសរីរាង្គ ឬវិកលពិការដោយចៃដន្យ និងមិនមែនជាប់ដោយការលួចកែបន្ថែមពិន្ទុឡើយ គឺធ្វើយ៉ាងណារក្សាវិធីសាស្ត្រពន្យល់ និងបង្រៀនពួកគាត់ ឱ្យទទួលបានចំណេះដឹងពេញលេញ និងពិតប្រាកដ ប្រឡងជាប់តាមរយៈការវាយតម្លៃស្តង់ដារជាតិ របស់ក្រសួងអប់រំយុវជននិងកីឡា និង ស្តង់ដារអន្តរជាតិក្នុងតំបន់ ។

ក្នុងឱកាសនោះដែរ លោក សុខ ដានី អនុប្រធានមន្ទីរអប់រំយុវជន​និងកីឡាខេត្តសៀមរាប បានសម្ដែងនូវការគាំទ្រ ចំពោះការបង្ហាញនូវជំហរពង្រឹងគុណភាពអប់រំតាមនិយាមគរុកោសល្យ របស់សាលាអន្តរជាតិឧត្តមបញ្ញាខេត្តសៀមរាបនេះ ដោយផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍ក្រសួងអប់រំ ខណៈវិស័យអប់រំផ្នែកឯកជនមានការរីកចម្រើនខ្លាំង តាមរយៈនៃការបង្កើតសាលាឯកជនថ្មីៗជាច្រើនលើគ្រប់កម្រឹត តាំងពីថ្នាក់ទារកដ្ឋាន មត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា រហូតដល់ដ្នាក់ឧត្តមសិក្សា ហើយគ្រឹះស្ថានសិក្សាឯកជនទាំងនោះ កំពុងបានបំពេញតួនាទីរបស់ខ្លួន ជាដៃគូ ជាមួយភាសាលារៀនឯកជនគ្រប់កម្រឹត បានបំពេញតួនាទីជាដៃគូដ៏សំខាន់ ជាមួយគ្រឹះស្ថានសិក្សារបស់រដ្ឋ ធ្វើឲ្យវិស័យអប់រំសិក្សាធិការជាតិ មានភាពរឹងមាំ និង មានសក្តានុពល សម្រាប់ការអភិវឌ្ឍន៍ ។

លោក សុខ ដានី មានប្រសាសន៍បន្ថែមថា ដើម្បីឱ្យគ្រួសារក្នុងសង្គមជាតិខ្មែរយើងមានសុខដុមនីយកម្ម មានជីវភាពធូរធារ ទាំងអស់គ្នាចាំបាច់យើងត្រូវវិនិយោគចំណេះដឹងដល់បុត្រធីតារបស់ខ្លួនតាំងពីតូចៗទៅ ដោយការជួយពន្យល់ណែនាំអប់រំពួកគាត់ ឱ្យខិតខំសិក្សារៀនសូត្រ ថ្វីបើការវិនិយោគនេះ វាចំណាយពេលវេលាវែង តែវានឹងផ្តល់ផលដល់កូនចៅយើងជារៀងរហូត ពោលគឺមានចំណេះដឹងពួកគាត់ ជាចន្ទល់ក្នុងគ្រួសារ និងជាសសរទ្រូងសម្រាប់រួមចំណែកអភិវឌ្ឍន៍សង្គមជាតិយើងទាំងអស់គ្នា ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1116 នាក់
ម្សិលមិញ ​ 2156 នាក់
សប្តាហ៍នេះ​ 9495 នាក់
សរុបទាំងអស់​ 229160 នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីចាប់សង្សារបស់ខ្លួនបង្ខំរំលោភរហូតបានសម្រេច!

កម្មករសុីស្នួលបេីករុឺម៉កដឹងឥវ៉ាន់ឲ្យគេ​ម្នាក់ បេីរុឺម៉កបត់មិនប្រយ័ត្នជ្រុលទៅបុករថយន្តសេរីទំនេីប​រងការខូចខាតយ៉ាងដំណំ

មន្ត្រីអាវុធហត្ថ​ម្នាក់បើក​រថយន្ដ​ល្បាតមានជាតិអាកុលក្នុងខ្លួន បានបុកជាមួយម៉ូតូ បណ្តាល​ឲ្យ​មនុស្ស២នាក់ស្លាប់និងរបួស...

យុវជន ឈាមរាវបង្កអំពើហិង្សា ដោយចេតនា