​​
​អាសូរណាស់!!!!! ក្មេងៗប្រុសស្រីៗនាក់បានលង់ទឹកស្លាប់ ខណៈពេលឪពុកម្ដាយទើបឡើងថ្មីរួច!!!
ដោយ - Wed,14 August 2019 (Time 08:23 AM)

ខេត្តបន្ទាយមានជ័យ៖ពិតរឿងដ៏មហារន្ធត់ណាស់ដែលឪពុកម្ដាយស្ទើមិនអាចទទួលយកបានខណៈពេលដែលកូនប្រុសស្រីរបស់គាត់បានលង់ទឹកស្លាប់ទាំង២នាក់ បន្ទាប់ពីពួកគាត់ទើបមានលទ្ធភាពធ្វើផ្ទះថ្មីនិងរៀបចំពិធីឡើងគេហដ្ឋានថ្មី សឹងតែមិនទាន់រួចរាល់ផង ហើយត្រូវបន្តធ្វើបុណ្យសព កូននិងក្មួយបន្តទៀតទៅហើយនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅខេត្តបន្ទាយមានជ័យ។

ដោយសារតែភាពរន្ធត់និងមហាតក់ស្លុតបំផុតដែលបានឃើញកូននិងក្មួយបានលង់ទឹកស្លាប់ក្នុងរណ្តៅម៉ៃខូកាយ
ខេត្តបន្ទាយមានជ័យ
ជាហេតុធ្វើឲ្យម្តាយឪពុកសពក្មេងប្រុសស្រីយំបោកខ្លួនដូចអកព្រាត់ទ្រនំនិងកូនស្ទើរតែគាំងបេះដូងស្លាប់ទាំងអស់គ្នាទៅហើយបន្ទាប់ពីបានដឹងនិងឃើញថាកូនៗជាទីស្រឡាញ់ត្រូវលង់ទឹកស្លាប់ក្នុងរណ្តៅម៉ៃខូកាយ ពេលដែលក្រុមគ្រួសាររបស់សពជាប់រវល់ធ្វើកម្មវិធីពិធីឡើងផ្ទះថ្មីនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្រោយក្រុមហ៊ុនទឹកស្អាតប្រហែល៥០០ម៉ែត្រ ភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

បើយោងតាមសម្ដីលោកទូច ត្រូវជាបងប្រុសរបស់ម្តាយសពទាំងពីនាក់បានប្រាប់ឲ្យដឹងថានៅ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមគ្រួសាររបស់ប្អូនគាត់បានរៀបចំធ្វើពិធីឡើងគេហដ្ឋានថ្មីដោយបានអញ្ជើញភ្ញៀវញាត្តិមិត្តជិតខាងពិសេសប្អូនបង្កើតនៅបាត់ដំបងឲ្យចូលរួមកម្មពិធីឡើងផ្ទះថ្មីនោះផងដែរ។

លោកបានបន្តប្រាប់ឲ្យដឹងទៀតថាកម្មពិធីឡើងគេហដ្ឋានថ្មីធ្វើទៅដោយចប់ចុងចប់ដើមដោយមិនចាប់អារម្មណ៍ពីកូនបាត់ពីថ្មើរណានោះឡើយលុះពេលភ្ញៀវចេញទៅផ្ទះវិញអស់ម្ចាស់ផ្ទះបានយកលុយមករាប់ស្រាប់តែពេលនោះបាត់កូនទាំង២នាក់ មិនដឹងទៅណាក៏ឆោឡោឡើងហើយដើររកពេលដើរទៅដល់ស្រះម៉ៃខូកាយនៅក្រោយពីផ្ទះប្រហែល១០០ម៉ែត្រស្រាប់ តែឃើញស្បែកជើងក្មេងទាំង២ ហើយ ក៏ចុះរាវរកឃើញសពក្មេងទាំង២ បានបីយកមកផ្ទះដោយក្មេង នៅសភាពទន់នាំគ្នារលាក់ឲ្យចេញទឹកទោះបីខិតខំរលាក់យ៉ាងណានៅមិនដឹងខ្លួនព្រោះក្មេង២នាក់នេះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ក្រោយពីកើតហេតុរួចមាននគរបាល និងកំលាំងអាវុធហត្ថជំនាញចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យសព។

យោងតាមលោកវរសេនីយ៍ឯក សុីឌី អធិការនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថាសពក្មេងស្រីរងគ្រោះមានឈ្មោះជា ដាវរី អាយុ៥ឆ្នាំ ម្តាយឈ្មោះ ង៉ាន់ សុជាតិ ប្តីឈ្មោះ ដុក ធីតា រស់នៅភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែកសពក្មេងប្រុសមានឈ្មោះត្រាំសាន់ ភេទប្រុស អាយុ៦ឆ្នាំ ឪពុកឈ្មោះ ហេង ត្រា ម្តាយឈ្មោះង៉ាន់ លី រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង លោកសុីឌី បានបញ្ជាក់ឲ្យដឹងទៀតថាក្រោយពីមន្ត្រីជំនាញរបស់លោកធ្វើការត្រួតពិនិត្យរួចហើយបានធ្វើការសន្និដ្ឋានថាក្មេងទាំង២នាក់ពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដដោយឪពុក ម្តាយជាប់រវល់ក្នុងពិធីឡើងផ្ទះថ្មីមិនបានចាប់អារម្មណ៍ថាក្មេងទៅលេងទឹក គ្មានជាប់ពាក់ព័ន្ធនិងអំពើប៉ងធ្វើឃាតនោះទេ សពត្រូវបានក្រុមគ្រួសាររៀបចាត់តែងធ្វើបុណ្យតាមប្រពៃណីបន្តទៀតក្រោយពីឡើងផ្ទះថ្មីចប់៕ដោយ៖ប៊ុនថា

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1112 នាក់
ម្សិលមិញ ​ 2156 នាក់
សប្តាហ៍នេះ​ 9491 នាក់
សរុបទាំងអស់​ 229156 នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីចាប់សង្សារបស់ខ្លួនបង្ខំរំលោភរហូតបានសម្រេច!

កម្មករសុីស្នួលបេីករុឺម៉កដឹងឥវ៉ាន់ឲ្យគេ​ម្នាក់ បេីរុឺម៉កបត់មិនប្រយ័ត្នជ្រុលទៅបុករថយន្តសេរីទំនេីប​រងការខូចខាតយ៉ាងដំណំ

មន្ត្រីអាវុធហត្ថ​ម្នាក់បើក​រថយន្ដ​ល្បាតមានជាតិអាកុលក្នុងខ្លួន បានបុកជាមួយម៉ូតូ បណ្តាល​ឲ្យ​មនុស្ស២នាក់ស្លាប់និងរបួស...

យុវជន ឈាមរាវបង្កអំពើហិង្សា ដោយចេតនា