​​
​សង្ស័យតែរឿងគុំនុំ!!! !! យុវជនម្នាក់ ត្រូវក្រុមជនសង្ស័យ ៣ទៅ៤ម៉ូតូដេញតាមវាយរហូតដល់ស្លាប់ នៅសង្កាត់គោករកា
ដោយ - Wed,14 August 2019 (Time 09:15 AM)

ភ្នំពេញ ៖នៅវេលាម៉ោង ១និង៣០ នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ ២០១៩
មានយុវជនម្នាក់បានស្លាប់បាត់បង់ជីវិតសង្ស័យជារឿងឃាតកម្ម រឺអាចជាការដោះស្រាយគុំនុំ បង្កឱ្យមានការភ្ញាក់ ផ្អើលនៅតាមបណ្ដោយផ្លូវ មហាវិថី វិមានឈ្នះ ឈ្នះ ទល់មុខក្លោងទ្វារវត្តភ្នៀត ស្ថិតនៅក្នុងភូមិភ្លូផ្អែម ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះស្លាប់បាត់បង់ជីវិតនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរី ឆ្នាំ២០០៩ឡើងតែមឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AE.5317 ជនរងគ្រោះបែកក្បាល សង្ស័យត្រូវជនសង្ស័យយកដុំថ្មវាយក្បាល ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញមានម៉ូតូ៤ទៅ ៥ គ្រឿងបានដេញគ្នាតាមផ្លូវវិមានឈ្នះឈ្នះទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាង លើក៏បានឮសូរជនរងគ្រោះស្រែកឲ្យជួយផងជួយផង ខណៈពេលនោះប្រជាពលរដ្ឋដែលនៅផ្ទះជិតកន្លែងកើតហេតុក៏ចេញមកមើលឃើញជនសង្ស័យជិះម៉ូតូត្រឡប់ ទៅត្បូងវិញ ៣ទៅ៤គ្រឿងហើយក៏ដើរមកមើលកន្លែងកើតហេតុ ស្រាបតែឃើញមានជនរងគ្រោះម្នាក់បានដេកស្លាប់ផ្កាប់មុខដែលគាត់ស្លៀកពាក់ខោ ខូវ ប៊យ ពណ៌ខ្មៅ ពាក់អាវយឺតដៃវែងពណ៌ស ឆ្នួត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេមិនដឹងថារស់នៅទីណានោះទេហើយស្នាក់ស្នាមគឺក្បាលត្រូវ នឹងដុំថ្មជាច្រើនកន្លែង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ រាយការណ៏ប្រាប់សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុបានព័ទ្ធខ្សែជុំវិញរង់ចាំជំនាញ មកធ្វើកោសលវិច្ឆយ័ដើម្បីពិនិត្យនៅពេលព្រឹក៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1140 នាក់
ម្សិលមិញ ​ 2156 នាក់
សប្តាហ៍នេះ​ 9519 នាក់
សរុបទាំងអស់​ 229184 នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីចាប់សង្សារបស់ខ្លួនបង្ខំរំលោភរហូតបានសម្រេច!

កម្មករសុីស្នួលបេីករុឺម៉កដឹងឥវ៉ាន់ឲ្យគេ​ម្នាក់ បេីរុឺម៉កបត់មិនប្រយ័ត្នជ្រុលទៅបុករថយន្តសេរីទំនេីប​រងការខូចខាតយ៉ាងដំណំ

មន្ត្រីអាវុធហត្ថ​ម្នាក់បើក​រថយន្ដ​ល្បាតមានជាតិអាកុលក្នុងខ្លួន បានបុកជាមួយម៉ូតូ បណ្តាល​ឲ្យ​មនុស្ស២នាក់ស្លាប់និងរបួស...

យុវជន ឈាមរាវបង្កអំពើហិង្សា ដោយចេតនា