​​
​បុរសម្នាក់បានស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍!
ដោយ - Tue,13 August 2019 (Time 05:41 PM)

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្រោមរថយន្ត និង២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីរថយន្តដឹកខ្សាច់មួយគ្រឿង បើកបរក្នុងល្បឿនលឿន បុកម៉ូតូ បណ្តាលឱ្យគាបជាប់បុរសម្នាក់ខាងក្រោមរថយន្តបានស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយអ្នកបើកបរ រថយន្ត រត់បាត់ស្រមោល។

ហេតុការណ៍នេះកេីតឡីង នៅវេលាម៉ោង ១១និង២៥នាទីថ្ងៃត្រង់ទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចតាមបណ្តោយផ្លូវបេតុង ក្នុងបុរីហាយលែន ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពពីសាច់ញ្ញាតិសពជនរងគ្រោះបានអោយដឹងថា សពឈ្មោះ រស់ប៊ន ភេទប្រុសអាយុ៥៥ឆ្នាំរស់នៅឃុំរាម ស្រុករមាសហែក ខេត្តស្វាយរៀង មុខរបរកម្មករសំណង់ ក្នុងបុរីហាយ លែន ដោយជិះម៉ូតូម៉ាក ហុងដាឌ្រីមស៊េរីឆ្នាំ២០១៦ពាក់ស្លាកលេខ ស្វាយរៀង1I- 6881 រួមដំណើរជាមួយក្មួយប្រុស២នាក់ទៀតរងរបួសធ្ងន់ ចំណែករថយន្តបង្ករម៉ាក ដេរវ៉ូ ពណ៌ស គ្មានស្លាកលេខ ជាប្រភេទយីឌុបដឹកខ្សាច់ បើកបរ ដោយបុរសម្នាក់បានរត់គេចខ្លួនបាត់ ។

បេីតាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ម៉ូតូជនរងគ្រោះជិះគ្នា៣នាក់ ហើយធ្វើដំណើរតាមផ្លូវបេតុងក្នុងបុរីហាយលែន ក្នុងទិសដៅពីលិច ទៅ កេីតគោលបំណង ទៅហូបបាយថ្ងៃត្រង់លុះមកដល់កន្លែងកើតហេតុមាន រថយន្តបង្ករខាងលើ បើកបរពីជេីងទៅត្បូង ក្នុងល្បឿនលឿន បានជ្រុលមក បុកម៉ូតូទាំងកំរោលហើយ កិនម៉ូតូនិងជនរងគ្រោះគាបជាប់ក្រោមរថយន្ត បណ្តាលឲ្យស្លាប់ក្រោមរថយន្តនិងអ្នករួមដំណើរ២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ក្រោយកើតហតុ សមត្ថកិច្ចជំនាញចរាចរណ៍ក្រុង បានចុះទៅវាស់វែងនៅកន្លែងកើតហេតុនាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាល រាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយគ្នាជាក្រោយ ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1106 នាក់
ម្សិលមិញ ​ 2156 នាក់
សប្តាហ៍នេះ​ 9485 នាក់
សរុបទាំងអស់​ 229150 នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីចាប់សង្សារបស់ខ្លួនបង្ខំរំលោភរហូតបានសម្រេច!

កម្មករសុីស្នួលបេីករុឺម៉កដឹងឥវ៉ាន់ឲ្យគេ​ម្នាក់ បេីរុឺម៉កបត់មិនប្រយ័ត្នជ្រុលទៅបុករថយន្តសេរីទំនេីប​រងការខូចខាតយ៉ាងដំណំ

មន្ត្រីអាវុធហត្ថ​ម្នាក់បើក​រថយន្ដ​ល្បាតមានជាតិអាកុលក្នុងខ្លួន បានបុកជាមួយម៉ូតូ បណ្តាល​ឲ្យ​មនុស្ស២នាក់ស្លាប់និងរបួស...

យុវជន ឈាមរាវបង្កអំពើហិង្សា ដោយចេតនា