​​
​វាសនាខុសគ្នា!! !! !! សមត្ថកិច្ចម្នាក់សំណាងជាង ពលរដ្ឋម្នាក់ ដែលហ៊ានយកជីវិតទៅជួយសង្គ្រោះជីវិតមនុស្ស ដោយស្ទុះទៅជួយបិទហ្គាស ក្រែងបានជួយជីវិតទាំងអស់ តែជាអកុសល់ឆេះពេញខ្លួន !! !! !!
ដោយ - Thu,15 August 2019 (Time 08:45 AM)

ខេត្តសៀមរាប = ថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង​ ១៣:០០ នាទី រលត់ទៅវិញម៉ោង ១៥: ១០នាទី មានករណីអគ្គិភ័យ (ភ្លើងឆេះ)កន្លែង​បញ្ចូលហ្គាស នៅក្រុមទី១១ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។
ម្ចាស់ទីតាំងឈ្មោះ ឈុក​ ឈុនលី ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរលក់ហ្គាស ទីលំនៅនៅភូមិគោកស្រុក​ ឃុំពួក ស្រុក​ពួក​ ខេត្តសៀមរាប។
យ៉ាងណាមិញ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Sopheak Daraangkor ដែលត្រូវជាប្រពន្ធជនរងគ្រោះម្នាក់ ដែលហ៊ានយកជីវិតទៅជួយសង្គ្រោះជីវិតមនុស្ស ដោយស្ទុះទៅជួយបិទហ្គាស ក្រែងបានជួយជីវិតទាំងមនុស្ស ចៃដន្ន
សំណាងអាក្រក់ ផ្ទុះចំខ្លួនឯង បណ្តាលអោយរងរបួសធ្ងន់ធ្ងរ នេះជាការលើកឡើងរបស់គាត់"😭😭😭ខ្ញុំអោយប្ដីខ្ញុំទៅជួយបិតហ្គាស់គេមិនគិតពីអាយុជីវិតគាត់ព្រោះគិតថាអាចរួផុតទាំងអស់គ្នាឥឡូវហ្គាស់ផ្ទុះត្រូវគាត់សូមបងប្អូនមានចិត្តមេត្តាជួយខ្ញុំផង🙏🙏🙏"។

តាមប្រភពពីលោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួល ការិយា ល័យបង្ការពន្លត់អគ្គិភ័យ បានអោយ ដឹងថាក្នុងករណីនេះបណ្តាលអោយរងការខូចខាត:
- កន្លែង​បញ្ចូលហ្គាសជញ្ជាំងស័ង្កសីប្រក់ស័ង្កសី ប្រវែង ៨x១២ ម៉ែត្រ
- ម៉ូតូ២គ្រឿង​ឆេះខ្ទេច​
- ឡានបញ្ចូលហ្គាស០១គ្រឿង​,​
- ឡាន០១គ្រឿង​បែកកញ្ចក់
- មនុស្ស​រងរបួស១២នាក់​: ស្រី២នាក់​(ធ្ងន់៦នាក់​) ក្នុងនោះមាន​ស្រី​២នាក់ជនជាតិ​ អាមេរិក​ នឹង​អង់គ្លេស ។
+ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ១២គ្រឿង ប្រើប្រាស់ទឹកសរុប៣០ឡាន
-រថយន្តអគ្គិភ័យស្នងការដ្ឋាននគរ បាល ខេត្ត ចេញអន្តរាគមន៍០៣គ្រឿង ប្រើទឹកអស់៧ឡាន
-រថយន្តពន្លត់អគ្គិភ័យ កងរាជអាវុធហត្ថខេត្ត ចេញអន្តរាគមន៍០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៥ឡាន
- រថយន្ត​ពន្លត់​អគ្គិភ័យ​បូរី​ទេសចរណ៍​(ភូមិវប្បធម៌)ចេញអន្តរាគមន៍០២ គ្រឿង ប្រើប្រាស់​ទឹកអស់ចំនួន៣ឡាន
- រថយន្ត​ពន្លត់​អគ្គិភ័យ​នគរបាលការពារបេតិកភណ្ឌ​ចេញអន្តរាគមន៍ ០១គ្រឿង​ ប្រេីទឹកអស់​៣ឡាន​
-រថយន្ត​ពន្លត់​អគ្គិភ័យ​អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ចេញអន្តរាគមន៍ ០១គ្រឿង​ ប្រេីទឹកអស់​ ២ឡាន​

+មូលហេតុ: ផ្ទុះស្ទែនផ្ទុកហ្គាស ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1136 នាក់
ម្សិលមិញ ​ 2156 នាក់
សប្តាហ៍នេះ​ 9515 នាក់
សរុបទាំងអស់​ 229180 នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីចាប់សង្សារបស់ខ្លួនបង្ខំរំលោភរហូតបានសម្រេច!

កម្មករសុីស្នួលបេីករុឺម៉កដឹងឥវ៉ាន់ឲ្យគេ​ម្នាក់ បេីរុឺម៉កបត់មិនប្រយ័ត្នជ្រុលទៅបុករថយន្តសេរីទំនេីប​រងការខូចខាតយ៉ាងដំណំ

មន្ត្រីអាវុធហត្ថ​ម្នាក់បើក​រថយន្ដ​ល្បាតមានជាតិអាកុលក្នុងខ្លួន បានបុកជាមួយម៉ូតូ បណ្តាល​ឲ្យ​មនុស្ស២នាក់ស្លាប់និងរបួស...

យុវជន ឈាមរាវបង្កអំពើហិង្សា ដោយចេតនា