​​
​តាមដានលទ្ធផលទាំងអស់គ្នា ! ព្រឹកនេះ ឧកញ៉ា គង់ ក្រឹង ត្រូវចូលបំភ្លឺសមត្ថកិច្ច ដើម្បីសាកសួររឿងបទល្មើសព្រៃឈើ នៅស្រុកស្នួល ខេត្តក្រចេះ
ដោយ - Thu,15 August 2019 (Time 10:33 AM)

ខេត្តក្រចេះ៖មជ្ឈដ្ឋានជាច្រើនរង់ចាំមើលថា តើស្តេចត្រាញ់ប្រព្រឹត្តបទល្មើសព្រៃឈើប្រចាំស្រុកស្នួល ខេត្តក្រចេះដ៏ល្បីល្បាញ គឺ ឧកញ៉ា គង់ ក្រឹង ដែលត្រូវបានលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានក្រុមការងារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កោះហៅអោយចូលបំភ្លឺ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ នឹងមានវាសនាយ៉ាងដូចម្តេច ? ។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កាលពីវេលាថ្ងៃត្រង់ទី៥ ខែសីហា កន្លងទៅ បានដឹកនាំកម្លាំងជាច្រើននាក់បង្ក្រាបបទល្មេីសព្រៃឈើរបស់ឧកញ៉ាគង់ ក្រឹង នៅស្រុកស្នួល ខេត្តក្រចេះ ដែលឃ្លាតពីព្រំដែនវៀតណាមតែប៉ុន្មានគីឡូដីតែប៉ុណ្ណោះ ។

មជ្ឈដ្ឋានជាច្រើន ដឹងយ៉ាងច្បាស់ថា ឧកញ៉ា គង់ ក្រឹង ជាឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើដ៏ល្បីល្បាញក្នុងទឹកដីស្រុកស្នួល ខេត្តក្រចេះ មិនចាញ់ឧកញ៉ា ស៊ឹង សំអុល ឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើប្រចាំខេត្តមណ្ឌលគិរី ប៉ុន្មានទេ ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1144 នាក់
ម្សិលមិញ ​ 2156 នាក់
សប្តាហ៍នេះ​ 9523 នាក់
សរុបទាំងអស់​ 229188 នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីចាប់សង្សារបស់ខ្លួនបង្ខំរំលោភរហូតបានសម្រេច!

កម្មករសុីស្នួលបេីករុឺម៉កដឹងឥវ៉ាន់ឲ្យគេ​ម្នាក់ បេីរុឺម៉កបត់មិនប្រយ័ត្នជ្រុលទៅបុករថយន្តសេរីទំនេីប​រងការខូចខាតយ៉ាងដំណំ

មន្ត្រីអាវុធហត្ថ​ម្នាក់បើក​រថយន្ដ​ល្បាតមានជាតិអាកុលក្នុងខ្លួន បានបុកជាមួយម៉ូតូ បណ្តាល​ឲ្យ​មនុស្ស២នាក់ស្លាប់និងរបួស...

យុវជន ឈាមរាវបង្កអំពើហិង្សា ដោយចេតនា