​​
​ឆេះទាំងកណ្តាលថ្ងៃ​…​អត់ធម្មតាទេ ឆេះទាំងសមត្ថកិច្ចម្នាក់រងរបួសធ្ងន់ ឆាប​ដល់​​បរ​ទេស​២នាក់កំពុងជិះម៉ូតូ នៅសៀមរាប
ដោយ - Wed,14 August 2019 (Time 05:17 PM)

ខេត្ត​សៀមរា​ប ៖ ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៣:៥២នាទី
មានសេចក្តីរាយការណ៍បឋមឱ្យដឹងថា ជនជាតិបរទេស២នាក់​ត្រូវ​បានរងរបួសភ្លាមៗ​ ក្នុង​ហេតុការណ៍ផ្ទុះហ្គាស​ក្នុងហាង​​មួយកន្លែង ​ហើយ​ក្នុងនោះ​​​​ម៉ូតូ​២រឿងត្រូវបានភ្លើ​ងឆេះ​ខ្ទេច​ ​និង៣ គ្រឿង​ទៀតបាន​ដួលពេញលើ​ផ្លូវ​ ​ដែល​គេនៅ​មិនទាន់ដឹងពី​មូលហេតុ​​ឆេះ​នេះនៅឡើយទេ កើតឡើងកាលពី​
វេលាម៉ោង​០១ និង១៥នាទីរសៀល​ថ្ងៃទី​១៤ ខែសីហា នេះ ស្ថិត​​ក្នុងភូមិបន្ទាយចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ​។
សេចក្តីរាយការណ៍បន្តថា ខណៈនេះ​បាននិងកំពុង​បង្កភ្ញាក់​ផ្អើល​យ៉ាងខ្លាំង ​ហើយ​ឃើញ​មាន​​​​​រថយន្ត​ពន្លត់​​អគ្គិភ័យរបស់​​ស្នង​ការនគរបាល​ខេត្ត​ ចុះមក​បាញ់ពន្លត់ចំនួន​៤គ្រឿង​ហើយ​​ ដោយមិនទាន់ដឹងថា តើត្រូវ ប្រើ​រថយន្តពន្លត់​ប៉ុន្មានគ្រឿងនោះទេ ព្រោះ​ការឆាប​​ឆេះ​មានទំហំ​ធំគួរសម ។

កត់សម្គាល់ថា ករណីឆេះ​ខាងលើនេះ​គឺ​មិន​ធម្មតាទេ ព្រោះថា ​ជនបរទេសស្រី​​ទាំង២នាក់​ដែលរងរបួស​នោះ គឺ​ពួកគាត់​កំពុង​ជិះម៉ូតូឌុបគ្នា​សុខៗទេ ក៏ស្រាប់តែត្រូវឆាបឆេះ​ដោយភ្លើង​ចេញ ពីហាងហ្គាសនេះតែម្តង ​។

យោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះថា ប្រន សំ បូរ បានឲ្យដឹងថា៖ «សូមជម្រាបជូនបងប្អូនមិត្ត នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបយើង មេត្តាជ្រាបថាមិត្តនគរបាលយើងម្នាក់ ឈ្មោះ ហួត មុនី ពិសាខ បានរងរបួសធ្ងន់ បន្ទាប់ពីជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ ករណីផ្ទុះធុងហ្គាស បង្ករជាអគ្គីភ័យឆាបឆេះ នៅម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងក្រុងសៀមរាប ។
បច្ចុប្បន្ន មន្ត្រីនគរបាលដែលរងរបួស កំពុង សំរាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប៕

សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា តាមសាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យដឹងនថា មុនដំបូងមានរថយន្តមួយគ្រឿង បានចូលទៅដាក់ហ្គាសនៅទីនោះ ស្រាប់តែមួយសន្ទុះ ក៏ឮសូរផ្ទុះហើយចេញជាអណ្តាតភ្លើងឡើង បណ្តាលឱ្យផ្ទះអ្នកជិតខាងរងការខូចខាត ដោយបែកកញ្ចក់ខ្ទេចនៅក្នុងផ្ទះ ហើយបាននាំគ្នាជួយទាញទុយោបាញ់ទឹកដែរ ប៉ុន្តែដោយសារសន្ទុះនៃហ្គាស ធ្វើឱ្យវាឆាបឆេះកាន់តែខ្លាំង ទើបពួកគាត់នាំគ្នារត់យកឥវ៉ាន់រៀងៗខ្លួនចេញពីផ្ទះ។

លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត ដែលបានដឹកនាំបញ្ជាកម្លាំងក្នុងការជួយពន្លត់អគ្គិភ័យនេះ បានឲ្យដឹងថា យើងនៅមិនទាន់ដឹងអំពីចំនួនអ្នករងគ្រោះ និងមូលហេតុពិតប្រាកដនៅឡើយទេ ដោយសារម្ចាស់ហាង និងកម្មករទាំងអស់បានរត់គេចខ្លួនបាត់ ប៉ុន្តែភ្លាមៗយើងថា មានមនុស្សចំនួន០៤នាក់ ដែលបានទទួលរងរបួសនៅក្នុងអំឡុងពេលកើតហេតុ ដែលខណៈពេលនេះ យើងរង់ចាំរបាយការណ៍ជាក់លាក់របស់សមត្ថកិច្ចជំនាញដែលកំពុងតែពិនិត្យស្រាវជ្រាវអំពីមូលហេតុនេះ ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1141 នាក់
ម្សិលមិញ ​ 2156 នាក់
សប្តាហ៍នេះ​ 9520 នាក់
សរុបទាំងអស់​ 229185 នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីចាប់សង្សារបស់ខ្លួនបង្ខំរំលោភរហូតបានសម្រេច!

កម្មករសុីស្នួលបេីករុឺម៉កដឹងឥវ៉ាន់ឲ្យគេ​ម្នាក់ បេីរុឺម៉កបត់មិនប្រយ័ត្នជ្រុលទៅបុករថយន្តសេរីទំនេីប​រងការខូចខាតយ៉ាងដំណំ

មន្ត្រីអាវុធហត្ថ​ម្នាក់បើក​រថយន្ដ​ល្បាតមានជាតិអាកុលក្នុងខ្លួន បានបុកជាមួយម៉ូតូ បណ្តាល​ឲ្យ​មនុស្ស២នាក់ស្លាប់និងរបួស...

យុវជន ឈាមរាវបង្កអំពើហិង្សា ដោយចេតនា