​​
​ថៅកែឡឥដ្ឋម្នាក់បានវាយទៅលើផ្ទៃមុខ ស្ត្រីម្នាក់បណ្តាលឲ្យរបួសជាទម្ងន់ដោយសរទំនាស់ពាក្យសម្តី
ដោយ - Fri,09 August 2019 (Time 01:26 PM)

ខេត្តសៀមរាប៖ ទំនាស់រឿងគោស៊ីដំណាំ ថៅកែឡឥដ្ឋម្នាក់បានវាយទៅ លើផ្ទៃមុខស្ត្រីម្នាក់បណ្តាលឲ្យរបួសជាទម្ងន់កំពុងសម្រាកនៅមន្ទីរពេទ្យ ឯកជន បង្កត្រូវបានកម្លាំងនគរបាលជំនាញនៃស្រុកជីក្រែងឃាត់ខ្លួនបានជាក់ស្តែង។
លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងនៅរសៀលថ្ងៃទី០៨ ខែសីហា នេះថា មានករណីហិង្សាមួយបានកើតឡើងរវាងបុរសម្នាក់បានវាយទៅលើផ្ទៃមុខស្ត្រីម្នាក់បណ្តាលឲ្យរងរបួសជាទម្ងន់។ ចំណែកជនបង្ក ខាងនគរបាលជំនាញស្រុកជីក្រែងឃាត់ខ្លួនបាននិងរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញរួចហើយដែរដោយ ចោទពីបទ ហឹង្សាដោយចេតនា ។លោកបន្តថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ នៅភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។
លោកបន្តថា ជនសង្ស័យមានឈ្មោះ ហង្ស សីហា ភេទប្រុស អាយុ៥២ឆ្នាំនៅភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។ អំពីរឿងហេតុ នៅថ្ងៃកើតហេតុឈ្មោះសួន ចក់ ភេទប្រុស អាយុ ៥៦ឆ្នាំ នៅភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង បានមកប្តឹង នៅប៉ុស្តិ៍គោកធ្លកក្រោម ដោយចោទប្រកាន់លើឈ្មោះហង្ស សីហា ភេទប្រុស ដែលបានវាយប្រពន្ធគាត់ឈ្មោះឈិន ម៉ៅ អាយុ ៤៦ឆ្នាំ ជាច្រើន ដៃបណ្តាលឲ្យរងរបួសហើមពេញមុខ ។
តាមចំលើយសារភាព របស់ជនសង្ស័យ បានសារភាពថា បានវាយជន រងគ្រោះ ចំនួន ២ដៃ ដួលផ្កាប់មុខទៅ លើដី ពិតមែន មូលហេតុមកពីជនរងគ្រោះជេរបញ្ចោរមកលើរូបគាត់ ។
សមត្ថកិច្ចខេត្តសៀមរាបបានបញ្ជាក់ថា ករណីនេះកម្លាំងនគរបាលបានរៀបចំសំណុំរឿងទៅតុលាការរួចរាល់ហើយ ក្នុងនោះសង្ស័យត្រូវបានតុលាការចោទប្រកាន់ និងបានបញ្ជូនខ្លួនជនសង្ស័យចូលពន្ធនាគាររួចរាល់ផងដែរ។
បើតាមការឲ្យដឹង ពីលោក សួន ចក់ត្រូវជាប្តីស្ត្រីរងគ្រោះ បានឲ្យដឹងថា មុនដំបូងប្រពន្ធរបស់គាត់ខឹងគោមកស៊ីដំណាំនៅផ្ទះរបស់គាត់ទើបគាត់ជេ គោ។ ប៉ុន្តែក្រោយមកស្រាប់តែថៅកែឡឥដ្ឋឈ្មោះ ហង្ស សីហា បានវាយទៅលើផ្ទៃមុខប្រពន្ធរបស់គាត់បណ្តាលឲ្យរបួសជាទម្ងន់ ឥឡូវកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។លោកបន្ថែមថា សូមស្នើឲ្យស្ថាប័នផ្សេងមេត្តាជួយរកភាពយុត្តិធម៌ ដល់គ្រួសារគាត់ផងព្រោះគាត់ក្រ ខ្លាចចាញ់ក្តី គេព្រោះជនបង្កជាអ្នកមាន ហើយរូបគាត់ជាអ្នកក្រ៕ដោយ
Kosal

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1127 នាក់
ម្សិលមិញ ​ 2156 នាក់
សប្តាហ៍នេះ​ 9506 នាក់
សរុបទាំងអស់​ 229171 នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីចាប់សង្សារបស់ខ្លួនបង្ខំរំលោភរហូតបានសម្រេច!

កម្មករសុីស្នួលបេីករុឺម៉កដឹងឥវ៉ាន់ឲ្យគេ​ម្នាក់ បេីរុឺម៉កបត់មិនប្រយ័ត្នជ្រុលទៅបុករថយន្តសេរីទំនេីប​រងការខូចខាតយ៉ាងដំណំ

មន្ត្រីអាវុធហត្ថ​ម្នាក់បើក​រថយន្ដ​ល្បាតមានជាតិអាកុលក្នុងខ្លួន បានបុកជាមួយម៉ូតូ បណ្តាល​ឲ្យ​មនុស្ស២នាក់ស្លាប់និងរបួស...

យុវជន ឈាមរាវបង្កអំពើហិង្សា ដោយចេតនា