​​
​ភ្លើងប្រច័ណ្ឌ !!បុរសជាប្តី បានយកពូថៅ វាយប្រពន្ធ និងយកកាំបិត អារក បន្ថែម បណ្តាលឲ្យប្រពន្ធ ស្លាប់ក្នុងថ្លុកឈាម
ដោយ - Sat,10 August 2019 (Time 12:27 PM)

ខេត្តតាកែវ .ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៩និង២០នាទី មានករណីឃាតកម្ម មួយកើតឡើង បង្កឡើងដោយ បុរសជាប្តីបានយកពូថៅ វាយប្រពន្ធ និងយកកាំបិត អារក បន្ថែម បណ្តាលឲ្យប្រពន្ធ ស្លាប់ក្នុងថ្លុកឈាម នៅចំណុចភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ។
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា បុរសជាប្តី ដោយសារតែភ្លើងប្រច័ណ្ឌ ខណៈពេលប្រពន្ធកំពុង ចៀននំនៅចង្ក្រានបាយ ប្តីចិត្តតិរិច្ឆាន បានវាយដោយពូថៅ​ និងយកកាំបិតអារកប្រពន្ធស្លាប់
ដ៏ព្រៃផ្សៃ យ៉ាងអាណោចអាមធ៌បំផុត។

ជនល្មើសជាប្តីមានឈ្មោះ បាល់ ភឿនអាយុ ៤៨ ឆ្នាំ រីឯជនរងគ្រោះជាប្រពន្ធឈ្មោះ មុត ឃាង អាយុ ៥២ ឆ្នាំ បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរបូរី​ បាននឹងកំពុងសួរចម្លើយជនល្មើស ពីដើមហេតុនៃការប្រព្រឹត្តិឃាតកម្មនេះ និងចាត់ការ តាមនិតិវិធីច្បាប់ ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1114 នាក់
ម្សិលមិញ ​ 2156 នាក់
សប្តាហ៍នេះ​ 9493 នាក់
សរុបទាំងអស់​ 229158 នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីចាប់សង្សារបស់ខ្លួនបង្ខំរំលោភរហូតបានសម្រេច!

កម្មករសុីស្នួលបេីករុឺម៉កដឹងឥវ៉ាន់ឲ្យគេ​ម្នាក់ បេីរុឺម៉កបត់មិនប្រយ័ត្នជ្រុលទៅបុករថយន្តសេរីទំនេីប​រងការខូចខាតយ៉ាងដំណំ

មន្ត្រីអាវុធហត្ថ​ម្នាក់បើក​រថយន្ដ​ល្បាតមានជាតិអាកុលក្នុងខ្លួន បានបុកជាមួយម៉ូតូ បណ្តាល​ឲ្យ​មនុស្ស២នាក់ស្លាប់និងរបួស...

យុវជន ឈាមរាវបង្កអំពើហិង្សា ដោយចេតនា