​​
​ឯកឧត្ដម គន់ គីម បើមនុស្សនៅរស់ត្រូវរកឲ្យឃើញមនុស្ស បើមនុស្សស្លាប់ត្រូវរកឲ្យឃើញសាកសព
ដោយ - Fri,09 August 2019 (Time 05:01 PM)

ខេត្តរតនគិរី ៖ រកឃើញសពក្មេងស្រីម្នាក់ដែលបានលិចទូកដរខណៈពេលទឹកជំនន់ហូរខ្លាំងនៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះបន្ទាប់ពីឯក ឧត្ដមនាយឧត្ដមសេនីយ៍ផ្កាយមាស បួន គន់ គីម បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងថា "បើមនុស្សនៅរស់ត្រូវរកឲ្យឃើញមនុស្ស បើមនុស្សស្លាប់ត្រូវរកឲ្យឃើញសាកសព"។

យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានខេត្តរតនគិរី បានឲ្យដឹងនៅរសៀលថ្ងៃនេះថាសពក្មេងស្រីម្នាក់ ដែលបានបាត់ខ្លួន ក្នុងករណីលិចទូកដរឆ្លងពេលមានទឹកជំនន់ខ្លាំងនោះ ត្រូវបានរកឃើញហើយ។

សពក្មេងស្រីរងគ្រោះឈ្មោះ រ៉ា រចនា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មាន ទីលំនៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ មុខរបរសិស្ស។

គួររំលឹកថា ក្មេងស្រីរងគ្រោះ ដែលបានលិចទូកហើយបាត់ខ្លួន កាលពីវេលាម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី៕ដោយ៖ ប៊ុនថា

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1128 នាក់
ម្សិលមិញ ​ 2156 នាក់
សប្តាហ៍នេះ​ 9507 នាក់
សរុបទាំងអស់​ 229172 នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីចាប់សង្សារបស់ខ្លួនបង្ខំរំលោភរហូតបានសម្រេច!

កម្មករសុីស្នួលបេីករុឺម៉កដឹងឥវ៉ាន់ឲ្យគេ​ម្នាក់ បេីរុឺម៉កបត់មិនប្រយ័ត្នជ្រុលទៅបុករថយន្តសេរីទំនេីប​រងការខូចខាតយ៉ាងដំណំ

មន្ត្រីអាវុធហត្ថ​ម្នាក់បើក​រថយន្ដ​ល្បាតមានជាតិអាកុលក្នុងខ្លួន បានបុកជាមួយម៉ូតូ បណ្តាល​ឲ្យ​មនុស្ស២នាក់ស្លាប់និងរបួស...

យុវជន ឈាមរាវបង្កអំពើហិង្សា ដោយចេតនា