​​
​ករណីភ្លៀងធ្លាក់បោកបក់យ៉ាងខ្លាំងរយះពេលជាច្រើនម៉ោងលាយឡំជាមួយខ្យល់ព្យុះយប់មិញនៅក្រុងព្រះសីហនុបានធ្វើអោយស្លាប់មនុស្ស០៣នាក់
ដោយ - Fri,09 August 2019 (Time 05:41 PM)

ខេត្តព្រះសីហនុ ៖ តាមសមត្ថកិច្ចក្រុងព្រះសីហនុបានអោយដឹងថា ករណីភ្លៀងធ្លាក់បោកបក់យ៉ាងខ្លាំង រយះពេលជាច្រើនម៉ោងលាយឡំ ជា មួយខ្យល់ព្យុះកាលពីថ្ងៃទី០៨ ខែសីហា ២០១៩យប់មិញនេះដែលបណ្តាលអោយផ្ទះពលរដ្ឋជាច្រើនជន់លិច រថយន្ត ម៉ូតូ សម្ភារះជាច្រើនលិចលង់នៅក្រុងព្រះសីហនុខណះពេលនេះបានធ្វើអោយស្លាប់មនុស្ស ០៣នាក់(ប្តីប្រពន្ធ )និងមេការជនជាតិចិនម្នាក់។ សមត្ថកិច្ចបន្តថាការស្លាប់នេះគឺដោយសារបាក់រលំរបងថ្មសង្កត់លើ ហេតុការណ៍នេះស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ទើបតែដឹងសេចក្តីរាយការណ៍នាព្រឹកទី​០៩​ ខែ សីហា​ ឆ្នាំ​២០១៩ ។ ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធមុខរបរជាកម្មករសំណង់ ក្នុងនោះបុរសជា​ប្តីឈ្មោះ ស៊ុន គឹមសាន្ត អាយុ៥៤ឆ្នាំនិងស្ត្រីជា​ ប្រពន្ធឈ្មោះ សេង ញេន អាយុ ៥៦ ឆ្នាំ​ ។តាមសេចក្តីរាយការណ៍បញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃត្រង់នេះមានមនុស្ស៣នាក់ហើយបានស្លាប់ ជនរងគ្រោះម្នាក់ទៀតជា ត្រូវគេដឹងថាជាមេការជនជាតិចិន ឈ្មោះ ឆៃ គ័រឈីង ភេទ ប្រុស អាយុ ៤៥ឆ្នាំ ក៍បានស្លាប់ដោយការរបងថ្មរលំសង្កត់លើដូចគ្នា គឺស្ថិតក្នុងឃុំបិតត្រាំង ស្រុក ព្រៃនប់ ។ ខណះ នេះអាជ្ញាធរខេត្តព្រះសីហនុ ក៍បានចេញការអំពាវនាវអោយគ្រប់ការដ្ឋានសំណង់ផ្សេងៗបង្កើនការប្រុងប្រយ័ត្ន ពិសេសបងប្អូនប្រជាពលរដ្ឋនៅតាមទីតាំងដែលប្រឈមខ្លាំង ស្របពេលដែលប្រតិបត្តិការសង្គ្រោះនានាកំពុងអន្តរាគមន៍ពីសមត្ថកិច្ចយ៉ាងសកម្ម ក្រោមការ ដឹកនាំបញ្ជាផ្ទាល់ពីអភិបាលខេត្តព្រះសីហនុ ដែលជា គណបញ្ជាការឯកភាពខេត្តផងនោះ ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1109 នាក់
ម្សិលមិញ ​ 2156 នាក់
សប្តាហ៍នេះ​ 9488 នាក់
សរុបទាំងអស់​ 229153 នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីចាប់សង្សារបស់ខ្លួនបង្ខំរំលោភរហូតបានសម្រេច!

កម្មករសុីស្នួលបេីករុឺម៉កដឹងឥវ៉ាន់ឲ្យគេ​ម្នាក់ បេីរុឺម៉កបត់មិនប្រយ័ត្នជ្រុលទៅបុករថយន្តសេរីទំនេីប​រងការខូចខាតយ៉ាងដំណំ

មន្ត្រីអាវុធហត្ថ​ម្នាក់បើក​រថយន្ដ​ល្បាតមានជាតិអាកុលក្នុងខ្លួន បានបុកជាមួយម៉ូតូ បណ្តាល​ឲ្យ​មនុស្ស២នាក់ស្លាប់និងរបួស...

យុវជន ឈាមរាវបង្កអំពើហិង្សា ដោយចេតនា