​​
​ស្ត្រីចំណាស់២នាក់ ត្រូវរន្ទះបាញ់ស្លាប់ នៅគ្រាដែលចូលទៅជ្រកភ្លៀងក្រោមដើមឈើ!
ដោយ - Tue,10 September 2019 (Time 03:34 PM)

ខេត្តពោធិ៍សាត់ ៖ ស្រ្តីចំណាស់ ២នាក់ត្រូវបានរន្ទះបាញ់បណ្តាលអោយស្លាប់យ៉ាងរន្ធត់ ខណៈដែលស្រ្តីរងគ្រោះ២ នាក់នាំគ្នាចូលជ្រកភ្លៀងនៅក្រោមដើម ឈើ គ្រាដែលមេឃធ្លាក់ភ្លៀងលាយឡំ ខ្យល់ ផ្គរ រន្ទះ ផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ដោយធម្មជាតិរន្ទះបាញ់បណ្ដាលឲ្យមានមនុស្ស​២ នាក់ បានស្លាប់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញត្រង់ចំណុចដើមឈើ(ចំបក់) មួយកន្លែងក្បែចំការដូងរបស់ឈ្មោះ ដន ម៉ាលីន ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

នគរបាលស្រុកក្រគរបានឱ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ សាក់ តិញ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិក្បាលទាហ៊ាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទី២ ឈ្មោះ ហៃ ឆាន ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង២រស់នៅភូមិ.ឃុំ ស្រុក កើតហេតុជាមួយគ្នា ។ ស្រ្តីរងគ្រោះទាំងពីនាក់បាននាំគ្នាចូលព្រៃនៅម្ដុំកើតហេតុ ក្នុងគោលបំណងដើរជីកសត្វ(អាពីង) ប៉ុន្តែនៅពេលឃើញមេឃពណ៍ខ្មៅធ្លាក់ខ្យល់រកកល់ភ្លៀង ក៍នាំគ្នាទៅជ្រកក្រោមដើមឈើ (ចំបក់) ១ដើមនោះ ជាអកុសល់ក៏ជួបគ្រោះធម្មជាតិរន្ទះបាញ់នេះ បណ្ដាលឲ្យពួកគាត់ស្លាប់យ៉ាងអាណោចអាធម៌ ត្រឹមមួយប៉ប្រេចភ្នែកប៉ុណ្ណោះ ។

ករណីគ្រោះធម្មជាតិរន្ទះបាញ់បណ្ដាលឲ្យមានមនុស្សស្លាប់ដល់ទៅចំនួន ២ នាក់នេះ អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានសហការ ចុះពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ មុននឹងធ្វើកំណត់ហេតុប្រគល់ទទួលសាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 630 នាក់
ម្សិលមិញ ​ 505 នាក់
សប្តាហ៍នេះ​ 2821 នាក់
សរុបទាំងអស់​ 316192 នាក់

រថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើ(វល្លិ៍ផ្តៅ)បំរុងឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃត្រូវសមត្ថកិច្ចបង្ក្រាបបានល្បីថាមានមេបញ្ជាការរងយោធាវរៈការពារព្រំដែនលេខ៤០៣ពីររូបនិងមន្ត្រីនគរបាលមួយជាអ្នកនៅពីក្រោយខ្នងចាំកាងរត់ការផ្លូវ

ស្ត្រី​ម្នាក់​ ជិះឡាន​ក្រុង​ពី​ភ្នំពេញ​ដើម្បី​លូក​ហោប៉ៅ​ភ្ញៀវ​ទេសចរ​ ​ជាតិ​និង​អន្តរជាតិ​នៅ​កន្លែង​អុំទូក មាត់​ស្ទឹង​សៀមរាប ​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ ខណៈ​កំពុង​ធ្វើ​សកម្មភាព

និស្សិតម្នាក់ មានវិបិត្តស្នេហា ខាងស្រីសុំបែកផ្លូវគ្នាដើរ តូចចិត្តចងក សម្លាប់ខ្លួន

កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ឃាត់ខ្លួនមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ពិសេសម្នាក់ ព្រោះប្រើប្រាស់កាំភ្លើងគ្មានលិខិតអនុញ្ញាតិ

បុរសម្នាក់ តខ្សែភ្លើងចេញពីបន្ទប់ដើម្បីឆក់ត្រីនៅស្រះទឹក បែរជាឆក់ខ្លួនឯងស្លាប់