​​
​ពីថ្ងៃជាប់គ្នាមានមនុស្សស្លាប់ ២នាក់ផ្សេងគ្នា ក្នុងករណីលង់ទឹក!
ដោយ - Tue,10 September 2019 (Time 03:48 PM)

ខេត្តពោធិ៍សាត់៖ យ៉ាងតិចមានមនុស្សចំនួន២នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារលង់ទឹកពីលើកផ្សេងគ្នា នៅស្រុកភ្នំក្រវាញ និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកភ្នំក្រវាញ កាលពីវេលាម៉ោង៥ និង១៥នាទី ល្ងាចថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងទឹកស្ទឹងពោធិ៍សាត់ត្រង់ចំណុចដាស្រយាក ស្ថិតក្នុងភូមិតាដែស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីមនុស្សលង់ទឹកបណ្ដាលឲ្យស្លាប់ ដែលគេសង្ស័យអាចបណ្ដាលមកពីជនរងគ្រោះហែលឆ្លងស្ទឹង លុះមកដល់ចំណុចក្បែច្រាំងអាចអស់កំលាំងក៍លង់ស្លាប់តែម្ដង ជនរងគ្រោះឈ្មោះ ហុំ កាម ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ដោយឡែក៖ របាយការណ៍នគរបាលស្រុកកណ្ដៀងឯនេះវិញ នារសៀលថ្ងៃទី៨ ខែឆ្នាំដដែល នៅចំណុចប្រឡាយទឹក ស្ថិតក្នុងភូមិជ័យជំនះ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ក៍មានករណីមនុស្សលង់ទឹកកណ្ដាលឲ្យ(ស្លាប់)ផងដែរ ខណៈជនរងគ្រោះដើរទៅតាមឪពុកម្ដាយនៅស្រែស្រូវ ជនរងគ្រោះឈ្មោះ ជិន សុខហេង ភេទស្រី អាយុ ៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិងក្នុងភូមិ.ឃុំកើតហេតុខាងលើ ។

យោងតាមប្រភពពីរបាយការណ៍នគរបាលទាំងពីស្រុកខាងលើ ករណីមនុស្សលង់ទឹកកណ្ដាលឲ្យ(ស្លាប់) សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការ ចុះពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយបានធ្វើកំណត់ហេតុប្រគល់ទទួលសាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1348 នាក់
ម្សិលមិញ ​ 1495 នាក់
សប្តាហ៍នេះ​ 8706 នាក់
សរុបទាំងអស់​ 259533 នាក់

ឃាត់ខ្លួនមនុស្សប្រុសស្រី២១នាក់ ដកហូតថ្នាំញៀន២១ កញ្ចប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២

បើកអាជីវកម្មមាស្សា តែភាពពិតប្រព្រិត្តបទល្មើសលួចលុយភ្ញៀវទេសចរណ៍ បរទេសជនជាតិអាហ្គានិស្ថាន តើតម្លៃជាតិនៅកន្លែងណា បើលោកព្រះរាជអាជ្ញារងឈ្មោះ ចែ សុង និងលោកចៅក្រមឯក ប៉ូលីហ្វីល  ដោះលែងអោយនៅក្រៅឃុំ

ប្រជាពលរដ្ឋនៅក្នុងភូមិឫស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កំពុងតែរិ:គន់អជ្ញាធរឃុំស្រុកយ៉ាងចាស់ដៃតែម្តង

(រថយន្តបុករះម៉ូតូ៣គ្រឿងស្លាប់១នាក់រងរបួសធ្ងន់ ២នាក់ស្រាល១នាក់នៅក្រុងស្វាយរៀង)

ស្ត្រីម្នាក់លើកដៃសំពះសូមអំពាវនាវដល់សម្ដេចទៀ បាញ់ ជួយរកយុត្តិធម៌រឿងលោកវរៈសេនីយ៍ត្រីវនសា វាន ជំនួយការភស្ថុភាវរៈសេនាតូចការពារព្រំដែនលេខ៤០៣លួងលោមឆបោកប្រើហឹង្សានិងបង្ខំរួមភេទមកលើរូបគាត់