​​
​បង្ក្រាបទីតាំងបើកល្បែងស៊ីសងតាម អនឡាញ មួយកន្លែងផ្អើលក្រុងបានលុង
ដោយ - Wed,11 September 2019 (Time 09:47 AM)

ខេត្តរតនគីរី៖ ម៉ូតូជាច្រើនគ្រឿង ត្រូវសមត្ថកិច្ចដឹកជញ្ជូនយកទៅរក្សាទុក បន្ទាប់ពី អយ្យការអមសាលាដំបូងខេត្ត នាំកម្លាំងចុះបង្ក្រាប ហាងលក់កាហ្វេ មួយកន្លែងលួចបង្កប់ល្បែងស៊ីសង។
ករណីបង្ក្រាបនេះ កម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការរដ្ឋាននគរបាលខេត្ត សហការណ៍ជាមូយកម្លាំងនគរបាលអធិការក្រុងបានលុង ដឹកនាំដោយលោក លាង អ៊ូ ព្រះរាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ចុះបង្ក្រាបនៅវេលាម៉ោង១៤ , ៣០នាទី ល្ងាចថ្ងៃ​ទី​ ១០ ខែកញ្ញា ឆ្នាំ២០១៩​ នៅហាងលក់កាហ្វេមួយកន្លែង ស្ថិតក្នុងភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី ដែលមានម្ចាស់ឈ្មោះ ប៊ួយ ធីង៉ុក ហា ជាស្ត្រីជនជាតិវៀតណាម ។
លោក លាង អ៊ូ ព្រះរាជ្ញារងអមសាលាដំបូងខេត្ត បានអោយដឹងថា ករណីបង្ក្រាបនេះ យើងបានធ្វើឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ដែលរស់ជុំវិញតំបន់នេះ។ លោកព្រះរាជ្ញារង បានបញ្ជាក់ដែរថា ចំពោះករណីនេះលោកនឹងបន្តធ្វើការ រឹបអូសយកម៉ូតូ នឹងសម្ភារៈពាក់ព័ន្ធ ជាពិសេសគឺហៅម្ចាស់ដែលផ្ដល់ទីតាំង ទៅការិយាល័យនគរបាលព្រហ្មទណ្ឌ ដើម្បីសួរនាំ នឹងបំពេញ សំណុំរឿងទៅតាមនិតិវិធីច្បាប់។
លោកវិរៈសេនីយ៍ឯក ហួត បូរី អធិការនគបាលក្រុងបានលុងថា នៅក្នុងករណី បង្ក្រាប់កន្លែងបើកល្បែងស៊ីសង ជល់មាន់តាមអនឡាញនេះ សមត្តកិច្ចដកហូត បានសម្ភារៈ​​មួយចំនួនដូចជា ម៉ូតូ​ចំនួន​ ២៧​គ្រឿង​ ទូរទស្សន៍​ ៣គ្រឿង​ ម៉ាស៊ីន​កត់​ឆ្នោត​ ១គ្រឿង​ ។
បច្ចុប្បន្ន​ វត្ថុតាង​​បានដឹកយកទៅរក្សាទុក​នៅ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​ស្រាល ដើម្បីធ្វើការដោះស្រាយជាបន្តទៀត។ ចំណែកម្ចាស់ផ្ទះ បាននាំមកកាន់ការិយាល័យ​ព្រហ្មទណ្ឌ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់។​
គួរបញ្ជាក់ថា នៅក្នុងករណីសមត្តកិច្ចចុះបង្ក្រាប់ទីតាំង បើកកន្លែងល្បែងជល់មាន់តាមអនឡាញនេះ សមត្តកិច្ចបានហៅម្ចាស់ទី តាំងដែលជាជនជាតិវៀតណាមចំនួន៥នាក់ ទៅសួរនាំ ប៉ុន្តែមិនទាន់ដឹងថា សមត្តកិច្ចចាត់ការម្ចាស់ទីតាំងនេះយ៉ាងណានៅឡើយទេ ប៉ុន្តែបើតាមលោក លាង អ៊ូ ព្រះរាជ្ញារង បញ្ជាក់នៅល្ងាចថ្ងៃដដែលថា ចំពោះម្ចាស់ទីតាំង និងម្ចាស់ម៉ូតូ​ តុលាការនឹងធ្វើការ តាមនិតិវិធីជាបន្តទៀត៕ ដោយ ភួង ផុន

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1362 នាក់
ម្សិលមិញ ​ 1495 នាក់
សប្តាហ៍នេះ​ 8720 នាក់
សរុបទាំងអស់​ 259547 នាក់

ឃាត់ខ្លួនមនុស្សប្រុសស្រី២១នាក់ ដកហូតថ្នាំញៀន២១ កញ្ចប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២

បើកអាជីវកម្មមាស្សា តែភាពពិតប្រព្រិត្តបទល្មើសលួចលុយភ្ញៀវទេសចរណ៍ បរទេសជនជាតិអាហ្គានិស្ថាន តើតម្លៃជាតិនៅកន្លែងណា បើលោកព្រះរាជអាជ្ញារងឈ្មោះ ចែ សុង និងលោកចៅក្រមឯក ប៉ូលីហ្វីល  ដោះលែងអោយនៅក្រៅឃុំ

ប្រជាពលរដ្ឋនៅក្នុងភូមិឫស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កំពុងតែរិ:គន់អជ្ញាធរឃុំស្រុកយ៉ាងចាស់ដៃតែម្តង

(រថយន្តបុករះម៉ូតូ៣គ្រឿងស្លាប់១នាក់រងរបួសធ្ងន់ ២នាក់ស្រាល១នាក់នៅក្រុងស្វាយរៀង)

ស្ត្រីម្នាក់លើកដៃសំពះសូមអំពាវនាវដល់សម្ដេចទៀ បាញ់ ជួយរកយុត្តិធម៌រឿងលោកវរៈសេនីយ៍ត្រីវនសា វាន ជំនួយការភស្ថុភាវរៈសេនាតូចការពារព្រំដែនលេខ៤០៣លួងលោមឆបោកប្រើហឹង្សានិងបង្ខំរួមភេទមកលើរូបគាត់