​​
​ហឹង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់ទោស​ (វាយរុញបញ្ចូលរថយន្ត​ បណ្តាល​ឲ្យ​បាក់​ក្តោង​ច្រមុះ​ និងប៉ោងភ្នែកឆ្វេង)
ដោយ - Wed,11 September 2019 (Time 09:54 AM)

ភ្នំពេញ ៖ នៅវេលាម៉ោង​ ១៥និង ០០ នាទី​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ២០១៩​ ចំណុច​មុខ​ផ្ទះ​សំណាក់​ដំរី​ធំ​ ស្ថិតភូមិក្បាល​ដំរី​២​ សង្កាត់​កាកាប​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។

មានករណី​ ហឹង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់ទោស​ (វាយរុញបញ្ចូលរថយន្ត​ បណ្តាល​ឲ្យ​បាក់​ក្តោង​ច្រមុះ​ និងប៉ោងភ្នែកឆ្វេង​ បង្ករ​ឡេីង​ដោយ​ជន​សង្ស័យ​ចំនួន​៤​ ស៊ីវិល​ ប្រដាប់ដោយ​ដៃ​ មធ្យោបាយ​បាយ​ រថយន្តម៉ាក​RX300 ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​ 2A-6881 ។
ជនសង្ស័យ:
ទី១ឈ្មោះ​ XU YoanYoan ភេទ​ប្រុស​អាយុ​៣៤ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរធ្វេី​នៅកាស៊ី​ណូ​
ទី២ឈ្មោះ​ Zhan Bin. ភេទ​ប្រុស​អាយុ​៣៧ឆ្នាំ​ ជនជាតិ​ចិន​ ធ្វើ​ការ​នៅ​កាស៊ីណូ​
ទី​៣ឈ្មោះ​ Zhuqing Wu. ភេទ​ប្រុស​អាយុ​៣០ឆ្នាំ​ជនជាតិ​ចិន​ មុខរបរធ្វេី​ការ​ក្រុមហ៊ុន​
ទី​៤ឈ្មោះ​ Zhan Liming. អាយុ​២៥ឆ្នាំ​ ជនជាតិ​ចិន​ ធ្វើ​ការ​នៅ​កាស៊ីណូ​
ជន​រងគ្រោះ​ឈ្មោះ​ Chi Fuming ភេទ​ប្រុស​អាយុ​២៧ឆ្នាំ​ ជនជាតិ​ចិន​ មុខ របរ​ទេសចរណ៍​ ស្នាក់​នៅ​ផ្ទះ​សំណាក់​ខាយសាន​ តាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ភូមិ​ក្បាល​ដំរី​២​ សង្កាត់​កាកាប​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​។
ស្លាកស្នាម​៖​បាក់​ក្តោង​ច្រមុះ​និងប៉ោងភ្នែកឆ្វេង បែកមាត់ចេញ​ឈាម​។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន បន្តតាមនិតិវិធី។