​​
​គួរឱ្យអាណិតណាស់!ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ទៅរៀនគួរបែជាទៅលង់ទឹកស្លាប់ទៅវិញ
ដោយ - Wed,11 September 2019 (Time 10:38 AM)

ខេត្តកំពង់ធំ៖ក្មេងស្រីម្នាក់ទៅរៀនគួរបែរជាទៅលង់ទឹកស្លាប់ទៅវិញ ហេតុការណ៍ដ៏សង្វេគនេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩ស្ថិតនៅចំណុចស្រះទឹកឈ្មោះខួង វ៉ែន ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សពក្មេងស្រីរងគ្រោះឈ្មោះលាក់ ភ័ក្ត្រា អាយុ១២ឆ្នាំ មានទីលំនៅភូមិស្លាកែត ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

យោងតាមប្រភពព័ត៌មានពីប្រជាពល រដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុកុមារីរងគ្រោះបានទៅរៀនគួរនៅភូមិរូង ឃុំក្រវ៉ា លុះចេញពីរៀន កុមារីរងគ្រោះពុំដឹងទៅណាទេលុះបាត់កូនស្រីយូពេកឪពុកម្តាយបានជិ:ម៉ូតូដើរកមកនៅចំណុចផ្ទះអ្នកគ្រូដែលកូនស្រីធ្លាប់ទៅរៀនគួរ ពេលទៅដល់ផ្ទះអ្នកគ្រូឪពុកម្តាយក្មេងស្រីរងគ្រោះបានសួរទៅអ្នកគ្រូថាអ្នកគ្រូមានឃើញកូនស្រីខ្ញុំដែរទេ អ្នកគ្រូឆ្លើយថាវាចេញទៅបាត់ហើយតើ ពេលនោះស្រាប់តែឆោឡោទាំងឪពុកម្តាយទាំងអ្នកគ្រូក៏នាំគ្នាដើររកក្បែរបរិវេណដែលកូនរៀន ស្រាប់តែប្រទះឃើញកុមារីលង់ទឹកស្រះស្លាប់បាត់បង់ជីវិតទៅហើយ។

ឪពុកម្តាយយំសោកបោកខ្លួនយ៉ាងខ្លាំង ដោយសារបាត់បង់កូនជាទីស្រលាញ់ក្រោយមកបានរាយណ៍ការទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្រវ៉ាដើម្បីចុះទៅពិនិត្យសាកសព សម្ថកិច្ចជំនាញ និងអជ្ញាធរពិនិត្យ និងធ្វើកោសលវិច្ច័យ ក្មេងរងគ្រោះខាងលើពិតជាស្លាប់ដោយសារលង់ទឹកខ្លួនឯងមែន ពុំមានស្លាកស្នាមណាពាក់ព័ន្ធនិងករណីអំពើឃាតកម្មនោះទេ សាកសពក្មេងស្រីរងគ្រោះសម្ថកិច្ចបានប្រគល់អោយឪពុកម្តាយយកទៅធ្វើបុណ្យប្រពៃណី៕