​​
​ព្រឹកនេះ សិស្សប្រលងបាក់ឌុប ដែលមិនពេញចិត្ត មិនសុខចិត្តនឹងលទ្ធផលបាននាំគ្នាមកតវ៉ាលទ្ធផលនៅមុខក្រសួងអប់រំ
ដោយ - Wed,11 September 2019 (Time 11:09 AM)

ភ្នំពេញ៖ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទី បន្ទាប់ពីការប្រកាសលទ្ធផលប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ទូទាំងប្រទេសរួចមក ក៏មានអ្នករីករាយ រំភើប ដោយសារតែទទួលបាននិទ្ទេស និងលទ្ធផល ដូចតាមការរំពឹងទុក ប៉ុន្តែក៏មានបេក្ខជនមួយចំនួនទៀតដែលទទួលបានលទ្ធផលពុំជោគជ័យនៅក្នុងការប្រឡង មានអ្នកខ្លះមិនពេញចិត្តចំពោះលទ្ធផលដែលចេញមកខុសពីការរំពឹងទុក ដោយមានមុខវិជ្ជាខ្លះដែលខ្លួនពូកែ តែបែរជាលទ្ធផលចេញមកធ្លាក់ទៅវិញ។

ហេតុនេះហើយបានជានៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ បេក្ខជនប្រឡងព្រមទាំងអាណាព្យាបាល ដែលកើត​ទុក្ខ​មិន​សុខចិត្ត​នឹង​លទ្ធផល​បាក់​ឌុ​ប​ឆ្នាំ២០១៩បាននាំគ្នាមក​​​តវ៉ា​​នៅ​មុខក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បីទាម​ទារ​ឱ្យធ្វើ​ការ​ពិនិត្យ​សំណៅ​វិញ្ញាសាសរសេរ​របស់​ពួក​គេ ដោយខ្លាចថាមានកំហុសបច្ចេកទេសនៅពេលបូកពិន្ទុ ឬនៅពេលធ្វើកំណែ។

យោងតាមគណនីហ្វេសប៊ុក Chhay Leang Suy បានបង្ហោះរូបភាពព្រមទាំងរៀបរាប់ថា៖ “សិស្សវិទ្យាល័យដែលប្រលងបាក់ឌុបឆ្នាំនេះ មិនសុខចិត្តមកកាន់ក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី១១/កញ្ញា/២០១៨ ពួកគេសុំឲ្យក្រសួងពិនិត្យឯកសារប្រលងឡើងវិញ”៕