​​
​អាងឪជាមេធាវី ! នារីវ័យក្មេងស្រវឹងស្រា បើករថយន្តរ៉េពេញផ្លូវ… ប្រជាពលរដ្ឋឃាត់សួរនាំ ផ្ទុះហិង្សាវាយគេបង់លុយ
ដោយ - Tue,10 September 2019 (Time 04:07 PM)

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ក្រោយចេញពីពិធីខួបកំណើតមិត្តភក្តិ បានបើករថយន្តទាំងអាការស្រវឹងជោកជាំ បោះពួយយ៉ាងលឿន ហើយរេចង្កូតពេញផ្លូវ លុះប្រជាពលរដ្ឋខ្លាចបើកបុកគេ ក៏ឃាត់សួរនាំ ស្រាប់តែនារីរូបនោះ បានខឹងច្រឡោត រហូតកើតមានអំពើហិង្សាវាយគេ គ្មានខ្លាចញញើតអ្នកណាឡើយ។
ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង៧ និង០៧នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិ៤ តាមបណ្តោយផ្លូវបេតុងលេខ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីវ័យម្នាក់ បានបើករថយន្ត១គ្រឿងម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2O-9104 ទាំងសភាពស្រវឹងស្រាជោកជាំ ហើយរេចង្កូតពេញផ្លូវមិនខ្លាចបុកអ្នកណា ទើបប្រជាពលរដ្ឋនៅទីនោះ ហៅឃាត់សួរនាំ កុំឲ្យបើករថយន្តលឿនពេក ស្រាប់តែនារីរូបនោះខឹងច្រឡោតជេរប្រមាថ និងប្រើអំពើហិង្សាដាក់ប្រជាពលរដ្ឋថែមទៀត។ ពេលកំពុងប្រតាយប្រតប់គ្នានោះ នារីខាងលើ បានអះអាងថា ខ្លួនជាកូនមេធាវីម្នាក់ ដោយមិនខ្លាចញញើតច្បាប់ទេ ថែមទាំងគំរាមប្តឹងពលរដ្ឋដាក់គុកទៀតផង។

ប្រភពបន្តថា លុះមួយសម្ទុះក្រោយមក គេឃើញបុរសជាឪពុករបស់នារីរូបនោះ បានមកដល់កន្លែងកើតហេតុ ហើយបានត្អូញត្អែរថា កូនស្រីគាត់ម្នាក់នេះ មានចរិតរឹងរូសខ្លាំងណាស់ បើទោះជារូបគាត់ជាឪពុក មិនឲ្យយករថយន្តជិះយ៉ាងណា ក៏នាងមិនស្តាប់ដែរ។ បុរសជាឪពុក សុំទទួលកំហុសដែលកូនបានប្រព្រឹត្តអំពើឆ្គាំឆ្គង និងធ្វើការសម្របសម្រួលសងប្រាក់ជំងឺចិត្តដល់ជនរងគ្រោះជាប្រាក់ចំនួន៣០០ដុល្លារ ដើម្បីបញ្ចប់រឿង ហើយក៏នាំកូនស្រី ត្រឡប់ទៅផ្ទះវិញ៕ប្រភព KBN

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 797 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6682 នាក់
សរុបទាំងអស់​ 296664 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ