​​
​កាស៊ីណូដុះស្លែមួយកន្លែង បើកសង្វៀនជល់មាន់ខុសច្បាប់ លេងយ៉ាងគគ្រិកគគ្រេងថា!!!ខេត្តអ្នកអោយបើកលេងល្បែង,,,
ដោយ - Thu,12 September 2019 (Time 08:10 AM)

(ខេត្តព្រៃវែង)៖ កាសុីណូអត់ច្បាប់មួយកន្លែង បើកសង្វៀនលេងជល់មាន់ និងល្បែងស៊ីសងគ្រប់ប្រភេទ ហើយថែមទាំងបើកជនជាតិខ្មែរ និងជនជាតិ វៀត ណាមឆ្លងដែនខុសច្បាប់ចូលមកលេងសេរី ជាហេតុកង្តើតនូវបទល្មើសឆ្លងដែនខុសច្បាប់និងមានចោរលួចផ្សេងៗនៅតាមព្រុំដែន ជាពិសេសច្រកតំបន់ស្វាយអាង៉ោង ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែងតែម្តង។

ប្រភពពីពលរដ្ឋបានឲ្យដឹងថា កាសុីណូនេះបើកឲ្យលេងល្បែងគ្រប់ប្រភេទ និងល្បែងជល់មាន់ជាយូរមកហើយ គេឃើញមានជនជាតិខ្មែរនិងជនជាតិវៀតណាមឆ្លងដែនខុសច្បាប់បានយួរកន្ទ្រកមាន់មកលែងលេងសឹងតែរាល់ថ្ងៃ ស្រែកហ៊ោកញ្ជ្រាវ តាំងពីថ្ងៃត្រង់រហូតល្ងាច។ ចំណែកឯជនជាតិយួនទាំងស្រីប្រុសបានជិះទូកឆ្លងដែនចូលមកលេងល្បែង ដោយសេរីគ្មានមន្ត្រីច្រកមកត្រួតពិនិត្យនោះទេ។

ប្រភពដដែបានបន្តថា ពលរដ្ឋតែងតែឃើញក្រុមអ្នកញៀនល្បែងបានមកលេងស្ទើររាល់ថ្ងៃទៅហើយ មិនដែលឃើញមានអាជ្ញាធរឬសមត្ថកិច្ចជំនាញមកធ្វើការបង្រ្កាបម្តងណាឡើយ។ អំពើទាំងនេះជះឥទ្ធិពលដល់បងប្អូនខ្មែរយើងបង្កជាជម្លោះក្នុង លក់ដីផ្ទះស្រែឬគោក្របីជាដើម។

គួររំលឹកថា ស,ជ,ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាសុីណូ រាល់ល្បែងសុីសងគឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងកាសុីណូនោះទេ។ រីឯទីកន្លែងដែលអាចសាងសង់កាសុីណូគឺអាចមានតែតាមច្រកព្រំដែនអន្តរជាតិតែប៉ុណ្ណោះ មិនអនុញ្ញាតឲ្យដាក់ទីតាំងតាមច្រកតំបន់និងច្រករបៀងទេ។

ក្នុងនោះដែរ រាជរដ្ឋាភិបាលជាពិសេសសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាស់ឲ្យបិទល្បែងបក្សីកីឡា និងចេញបទបញ្ជារក្តៅដល់រាល់អាជ្ញាធរមូលដ្ឋានត្រូវចុះបង្រ្កាបទីតាំងល្បែងជល់មាន់អោយបានគ្រប់ទីកន្លែងផងដែរ។

តែផ្ទុយទៅវិញដូចអ្វីដែលជាក់ស្តែង កាសុីណូដែលមានទីតាំងខាងលើនេះហាក់ដូចជាផ្គើន និងច្បាប់របស់រដ្ឋ ជាពិសេសគឺបទបញ្ជាររបស់ថ្នាក់ដឹកនាំ ដែលហ៊ានបើកកាសុីណូលេងល្បែងខុសច្បាប់យ៉ាងអនាធិបតេយ្យ ដោយមិនខ្លាចញញើតច្បាប់នោះទេ ឬក៏អាងមានខ្នងជាមន្ត្រីធំ?។

ទោះបីជាកាស៊ីណូនេះទទួលបានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ចយ៉ាងណាក៍ដោយ តែពំុមានន័យថា កាស៊ីណូនេះចងធ្វើព្យុះភ្លៀងស្រេចតែចិត្តនោះទេ ព្រោះថា ស,ជ,ណ,ដែលចេញដោយទីស្ដីការគណៈរដ្ឋមន្ត្រីគឺមិនអនុញ្ញាតឲ្យលេងល្បែងបក្សីកីឡានោះទេ។

ឆ្លើយតប និងការលើកឡើងខាងលើលោកមេកាឈ្មោះ តី បានប្រាប់សារព័ត៌មាន ឯករាជ្យជាតិថា!បានដាក់ឯកសារទៅខេត្តហើយ ហើយខេត្តចេញ ស,ជ,ណ,អោយលេង។

ចំពោះ លោក ព្រំុ សន្ធ ស្នងការខេត្តព្រៃវែង មិនអាចសំការ បកស្រាយបានទេ ព្រោះតេចូលមិនមានអ្នកលើក។
ប៉ុន្តែកាស៊ីណូ នៅតែបន្តធ្វើអាជីវកម្ម យ៉ាងពេញបន្ទុក ដោយគ្មាន អាជ្ញាប័ណ្ណអនុញ្ញាតឲ្យលេងល្បែងបក្សីកីឡាទេ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 486 នាក់
ម្សិលមិញ ​ 579 នាក់
សប្តាហ៍នេះ​ 4913 នាក់
សរុបទាំងអស់​ 319970 នាក់

ប្រទះឃើញផ្នូរសេ្តចស្វាស៊ុន អ៊ូខុង! ដោយគេសន្និដ្ធានថាជាការពិត ដោយសារគេជីកបាន….

ឪពុក​​បង្កើត​ រំលោភ​​​​​កូន​ស្រី​ខ្លួន​ឯង ​បាន​សម្រេច​ជា​ច្រើន​ដង ​ទើប​ទើបបែកធ្លាយដល់ប្រពន្ធ

រថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើ(វល្លិ៍ផ្តៅ)បំរុងឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃត្រូវសមត្ថកិច្ចបង្ក្រាបបានល្បីថាមានមេបញ្ជាការរងយោធាវរៈការពារព្រំដែនលេខ៤០៣ពីររូបនិងមន្ត្រីនគរបាលមួយជាអ្នកនៅពីក្រោយខ្នងចាំកាងរត់ការផ្លូវ

ស្ត្រី​ម្នាក់​ ជិះឡាន​ក្រុង​ពី​ភ្នំពេញ​ដើម្បី​លូក​ហោប៉ៅ​ភ្ញៀវ​ទេសចរ​ ​ជាតិ​និង​អន្តរជាតិ​នៅ​កន្លែង​អុំទូក មាត់​ស្ទឹង​សៀមរាប ​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ ខណៈ​កំពុង​ធ្វើ​សកម្មភាព

និស្សិតម្នាក់ មានវិបិត្តស្នេហា ខាងស្រីសុំបែកផ្លូវគ្នាដើរ តូចចិត្តចងក សម្លាប់ខ្លួន