​​
​បុរស២នាក់ស្លាប់បាត់បង់ជីវិតខណៈបើកបរម៉ូតូឌុបគ្នាតាមដងផ្លូវត្រូវបានរថយន្ដក្រុងបើកបុកពីក្រោយ
ដោយ - Thu,12 September 2019 (Time 08:24 AM)

ខេត្តកណ្ដាល ៖ បុរស២នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអណោច អធម៌ ខណៈកំពុងបើកបរម៉ូតូឌុបគ្នាសុខៗ ស្រាប់តែមានរថយន្ដក្រុងដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនភ្នំពេញ ពេញចិត្ដ បើកមកបុកពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យដួលបោកទៅនឹងផ្លូវ នៅវេលាម៉ោង១៩ និង១៤ នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២៦_២៧ ស្ថិតក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឭ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញឮបានឲ្យដឹងថា រថយន្ដបង្កម៉ាកហ៊ីយ៉ាន់ ដាយ ប្រភេទរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន(ភ្នំពេញ ពេញចិត្ត) ពណ៌ស+ក្រហម ពាក់ស្លាកលេខភ្នំពេញ 3C-6341 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។

ចំណែកជនរងគ្រោះស្លាប់មានគ្នា២នាក់ ទី១/ឈ្មោះ ផាន់ រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិត្រពាំងប្រសប់ ឃុំរាម ស្រុករមាស ហែក ខេត្តស្វាយរៀង ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1K-4596 និងជនរងគ្រោះទី២/ឈ្មោះ សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ (ទីលំនៅជាមួយគ្នា)ជាអ្នករួមដំណើរ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដបង្កម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទរថយន្ដក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុនភ្នំពេញ ពេញចិត្ដ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង (ភ្នំពេញ-កំពង់ឆ្នាំង) លុះបើកមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ដែលបើកបរស្របទិសគ្នានៅខាងមុខ បណ្ដាលឲ្យបុរស២នាក់ ជាអ្នកបើកបរម៉ូតូដួលបោកទៅនឹងផ្លូវ ស្លាប់ភ្លាមៗយ៉ាងអណោចអធ័ម រីឯអ្នកបើកបររថយន្ដបានទុករថយន្ដចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការអន្ដរាគមន៍ ពិនិត្យកន្លែងកើតហេតុ រួចធ្វើការវាស់វែង កសាងឯកសារដកហូតយកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1386 នាក់
ម្សិលមិញ ​ 1495 នាក់
សប្តាហ៍នេះ​ 8744 នាក់
សរុបទាំងអស់​ 259571 នាក់

ឃាត់ខ្លួនមនុស្សប្រុសស្រី២១នាក់ ដកហូតថ្នាំញៀន២១ កញ្ចប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២

បើកអាជីវកម្មមាស្សា តែភាពពិតប្រព្រិត្តបទល្មើសលួចលុយភ្ញៀវទេសចរណ៍ បរទេសជនជាតិអាហ្គានិស្ថាន តើតម្លៃជាតិនៅកន្លែងណា បើលោកព្រះរាជអាជ្ញារងឈ្មោះ ចែ សុង និងលោកចៅក្រមឯក ប៉ូលីហ្វីល  ដោះលែងអោយនៅក្រៅឃុំ

ប្រជាពលរដ្ឋនៅក្នុងភូមិឫស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កំពុងតែរិ:គន់អជ្ញាធរឃុំស្រុកយ៉ាងចាស់ដៃតែម្តង

(រថយន្តបុករះម៉ូតូ៣គ្រឿងស្លាប់១នាក់រងរបួសធ្ងន់ ២នាក់ស្រាល១នាក់នៅក្រុងស្វាយរៀង)

ស្ត្រីម្នាក់លើកដៃសំពះសូមអំពាវនាវដល់សម្ដេចទៀ បាញ់ ជួយរកយុត្តិធម៌រឿងលោកវរៈសេនីយ៍ត្រីវនសា វាន ជំនួយការភស្ថុភាវរៈសេនាតូចការពារព្រំដែនលេខ៤០៣លួងលោមឆបោកប្រើហឹង្សានិងបង្ខំរួមភេទមកលើរូបគាត់