​​
​កម្ពុជា​-វៀតណាម​-ឡាវ​ បេីកកិច្ចប្រជុំប្រចាំឆ្នាំរួមគ្នាពង្រឹងប្រសិទ្ធភាពការប្រយុទ្ធប្រឆាំងគ្រឿងញៀន
ដោយ - Fri,13 September 2019 (Time 08:15 AM)

ទីក្រុងហាណូយ ​: ពីថ្ងៃទី១១ -១២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តម​សេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ​​ប្រឆាំងគ្រឿងញៀន​ អមដំណើរដោយ ឯកឧត្តម​ នាយ​ឧត្តម​​សេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធ​​ប្រឆាំង​គ្រឿង​​​ញៀន​ បានដឹកនាំប្រតិភូកម្ពុជា​ ដែលមានសមាសភាពជា​មន្រ្តី​ជាន់​ខ្ពស់ ជាតំណាង​ក្រសួងសុខាភិបាល ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ អគ្គស្នង​ការដ្ឋាននគរ​បាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ទីរប្រឆាំង​គ្រឿង​ញៀន ។

អភិបាលរងប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តនិងស្នងការរង​នគរបាលខេត្តជាប់ព្រំដែន កម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម​ សរុបចំនួនជាង៣០នាក់​ ទៅចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្រ្តី ត្រីភាគី ទ្វេភាគីលើកទី១៨​ ​កម្ពុជា​ វៀតណាម​ ឡាវ​ ស្តីពីកិច្ចសហ​ប្រតិបត្តិត្រួតពិនិត្យគ្រឿងញៀន ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​ហាណូយ ប្រទេសវៀតណាម ។​

ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯ​ក​ នាក់​ យុទ្ធា​ អគ្គលេខាធិការ​រង​នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានប្រាប់ឲ្យដឹងពីកិច្ចប្រជុំថា​ កិច្ចប្រជុំ​ធ្វេីជាទៀងទាត់ផ្លាស់ប្តូរវេនធ្វេីម្ចាស់ផ្ទះ​ ហេីយកិច្ចប្រជុំលេីកទី១៨​នេះបានធ្វើការពិនិត្យ ពិភាក្សា លើ

បញ្ហាជារួមមួយចំនួនដូចជា៖

១.សភាពការណ៍គ្រឿងញៀន និង ស្ថានភាពបទល្មើស​គ្រឿង​ញៀនក្នុងប្រទេសទាំងបី ពិសេសនៅតាមតំបន់ព្រំដែន​
២.លទ្ធផល នៃកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកលើជំនាញសំខាន់ៗរួមមាន:អនុវត្តច្បាប់ ព្យាបាលស្តារនីតិសម្បទា អប់រំផ្សព្វផ្សាយ ការស៊េីបអង្កេត​រួមគ្នានិងការចែករំលែកផ្លាស់ប្តូរព័ត៌មានឱ្យគ្នាទៅវិញទៅមក។

៣.កិច្ចសហការបង្រ្កាបបទល្មើសគ្រឿងញៀន​តាមបណ្តាយ ព្រំដែនក្នុងពេលកន្លងមក
៤.ការផ្ទៀងផ្ទាត់ និងពិនិត្យព័ត៌មាន, ការបង្កើតករណី​ស៊ើប​អង្កេត​​គ្រឿង​ញៀនដោយផ្អែកលើបញ្ជីឯកសារ​, ការកត់ត្រា​មុខសញ្ញាសង្ស័យដែលបានផ្តល់ដោយប្រទេសសមាជិក​
៥.អនុសាសន៍ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុង​ពេល​អនា​គត។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 761 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6646 នាក់
សរុបទាំងអស់​ 296628 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ