​​
​អ្នកបើកបរម្នាក់និងព្រូ២នាក់ត្រូវបានឃាត់ខ្លួននិងរថយន្ត ព្រមទាំង ម៉ូតូ រថយន្តដែលខូចខាត
ដោយ - Sat,14 September 2019 (Time 10:05 AM)

ខេត្តកំពង់ឆ្នាំងះ នៅវេលាម៉ោងប្រមាណ១៧:៤០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រ៨៨ -៨៩ ត្រង់ចំណុចមុខធានាគារប្រាសាក់ ស្ថិតក្នុង ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើងដោយ រថយន្តម៉ាកម៉ៃសុីធូ ព៌ណស ពាក់ស្លាកលេខ ភ្នំពេញ ៣C ៤៨ ៧៦ បើកបរដោយឈ្មោះ ហ៊ុត សុខាវ ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិស្ទឹងជ័យឃុំគង់ជ័យស្រុកអូររាំងឱ ខេត្តត្បូងឃ្មុំ បើកបរពីរជើងទៅត្បូងផ្លូវបែកជា៤មកដល់ចំណុចកើតហេតុជ្រុលទៅបុកម៉ូតូម៉ាកធូដេរ ព៌ណកាហ្វេគ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ គៀត ទិត្យថារ៉ា ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅ ភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង រងរបួសធ្ងន់រួច បានរ៉េចង្កូតទៅបុកនិងរថយន្តម៉ាកលុចសុីសRX៣៣០ ព៌ណខ្មៅពាក់ស្លាកលេខ ភ្នំពេញ២AQ ៤៣ ៨០ និងបន្តទៅបុក ម៉ូតូហុងដាសង់ C១២៥(០១៩)ពាក់ស្លាកលេខ កំពង់ឆ្នាំង ១I ៩៤ ៦៦ ឈប់ចតនៅខាងលិចផ្លូវនៅត្រង់ចំណុចកើតហេតុខាងលើនោះដែរ ។
បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថារថយន្តដែលបង្កនោះបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឲ្យបុកបន្តកន្ទុយគ្នាបែបនេះទេ។
បច្ចុប្បន្ន: ជនសង្ស័យអ្នកបើកបរម្នាក់និងព្រូ២នាក់ត្រូវបានឃាត់ខ្លួននិងរថយន្ត ព្រមទាំង ម៉ូតូ រថយន្តដែលខូចខាតត្រូវបានកម្លាំងសមត្ថកិច្ចជំនាញយកទៅរក្សាទុកនូវអធិការក្រុង រងចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 807 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6692 នាក់
សរុបទាំងអស់​ 296674 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ