​​
​ជំនន់ទឹកភ្លៀងកំពុងតែធ្វើអោយក្រុងសៀមរាបលិចជាច្រើនកន្លែង និងល្បីខាងផ្លូវខូច ខណ:ដែលប្រព័ន្ធលូហូរមិនទាន់
ដោយ - Sat,14 September 2019 (Time 12:37 PM)

ខេត្តសៀមរាប:អនុស្សាវរីថ្ងៃបិណ្ឌ១ ភ្លៀងតែមួយមេធំសោះក៏អាចធ្វើអោយក្រុងសៀមរាប និងផ្លូវមួយចំនួន ខូច ខាត យ៉ាងដំណំ ត្រូវលិចជាច្រើនកន្លែងខណ:ដែលប្រព័ន្ធលូហូរមិនទាន់ ដោយមិនដឹងថាការដាក់លូរបស់អជ្ញាធរក្រុងដាក់លូប្រភេទនោះទេ។

ក្រុងសៀមរាបភ្លៀងយប់មិញ ផ្លូវមួយចំនួនត្រូវជន់លិច ប្រព័ន្ធលូហូរមិនទាន់រហូតមកដល់ម៉ោងជាង ៩ព្រឹកថ្ងៃ ១៤ ខែកញ្ញា ឆ្នាំ២០១៩ ទឹកនៅតែពេញផ្លូវ ខណ:ភ្លៀងរាំងប្រមាណ៣ម៉ោងហើយនៅតែលិចដដែលឥឡូវនេះកំពុងតែទទួលរងការរិ:គន់ពីរប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ទីនេះដែលមានពលរដ្ឋខ្លះជាអ្នករត់ម៉ូតូឌុបមានការរអ៊ូរទាំយ៉ាងខ្លាំង នៅពេលដែលពួកគាត់ពិបាកក្នុងការធ្វើដំណើរដើម្បីរកស៊ីទទួលទានជារៀងរាល់ថ្ងៃចំណែកឯរថយន្តវិញក៏ពិបាកក្នុងការធ្វើដំណើរដែរខណ:កំពុងជិ:ត្រូវទឹកចូលក្នុងឡានហើយបើឡានទេសចរណ៍ទាបៗខ្លះទៀតត្រូវទឹកលិចចូលខ្លាំងតែម្តង ចំណែកឯផ្ទះរបស់ប្រជាពលរដ្ឋនៅ ម្តុំមុខពេទ្យខេត្ត និងផ្លូវក្រោយចុងកៅស៊ូ និងផ្សារក្រោមក៏កំពុងតែលិចចូលខ្លាំងដែរ។

ក្នុងនោះដែរប្រជាពលរដ្ឋសូមសុំណូម ពរដល់អជ្ញាធរខេត្តសៀមរាប សូមជួយរៀបចំប្រព័ន្ធលូអោយបានល្អផងព្រោះនេះក្រុងទេសចរណ៍មួយដែលសំបូរដោយភ្ញៀវជាតិនិងអន្តរជាតិចេញចូលជារៀងរាល់ថ្ងៃបើនៅតែបែបនេះប្រាកដជាទទួលរងការរិ:គន់ខ្លាំងជាងនេះទៅទៀត៕ហើយសូមកុំអោយមានពាក្យមួយថា(ធ្វើផ្លូវដាក់លូ ដាក់លូធ្វើផ្លូវ)។
ដោយ: សូ សុខា

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 751 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6636 នាក់
សរុបទាំងអស់​ 296618 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ