​​
​ក្មេងស្រីអាយុ៨ឆ្នាំចុះហែលទឹកលេង ក្នុងស្ទឹងរួចរអិលជើងចូលរណ្តៅអេស្ការកាយកន្លែងជ្រៅស្លាប់យ៉ាងអាណោចអាធម្ម!
ដោយ - Sat,14 September 2019 (Time 03:01 PM)

ខេត្តបាត់ដំបង៖ ក្មេងស្រីអាយុ៨ឆ្នាំចុះហែលទឹកលេងក្នុងស្ទឹងរួចរអិលជើងចូលរណ្តៅអេស្ការកាយកន្លែងជ្រៅស្លាប់យ៉ាងអាណោចអាធម្មកាលពីវេលា ម៉ោង១៣និង៥០នាទី ថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០១៩នៅ ចំណុចក្រុមទី១៨ ភូមិជ្ជ្រៃជើង ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ប្រភពពីសម្ថកិច្ចមូលដ្ធានបានអោយដឹងថាមានករណីលង់ទឹកស្ទឹងស្លាប់មួយកើតឡើងជនរងគ្រោះឈ្មោះចន្នីលីហេង ភេទស្រី អាយុ៨ឆ្នាំរស់នៅក្រុម១៩ភូមិជ្រៃជើង​ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

បើតាមការបញ្ជាក់ពីសម្ថកិច្ចមូលដ្ធានបានអោយដឹងបន្តថាជនរងគ្រោះរស់នៅជាមួយតានិងយាយចំណែក ឪពុកម្តាយក្មេងស្រីរងគ្រោះខាងលើទៅរកសុីនៅព្រំដែនកម្ពុជា.ថៃទាំងប្តីប្រពន្ធ។

សម្ថកិច្ចមូលដ្ធានបានអោយដឹងបន្ថែមថាបើតាមការពិនិត្យជាក់ស្តែងរបស់មន្ត្រីជំនាញនៃអធិការដ្ធាននគរបាលស្រុកមោងឬស្សី សពក្មេងស្រីខាងលើពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។មូលហេតុ មកពីក្មេងស្រីរងគ្រោះចុះហែលទឹកលេងក្នុងស្ទឹងរួចរអិលជើងចូលកន្លែងរណ្តៅអេស្កាកាយកន្លែងជ្រៅរួចក៏បានលង់ទឹកស្លាប់តែម្តង។

បច្ចុប្បន្ន៖សម្ថកិច្ចមូលដ្ធានកំពុងធ្វើកំណត់ហេតុចំណែកសាកសពក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយ៖ប៊ុនថេត

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 819 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6704 នាក់
សរុបទាំងអស់​ 296686 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ