​​
​ងងុយដេកខ្លាំងពេកសម្រេចចិត្ដដេកក្នុងរថយន្តត្រូវចោរលួចលុយអស់!
ដោយ - Mon,16 September 2019 (Time 02:47 PM)

ភ្នំពេញ​៖​ ប្តីប្រពន្ធមួយគូរបេីករថយន្តចេញពីកម្មវិធីមិត្តភ័ក្ត្របំណងទៅផ្ទះតែដោយសារតែស្រវឹងនិងងងុយដេកផងទេីបឈប់រថយន្តដេកមួយភាំងនៅចំណុចក្រោមស្ពានអាកាស៧មករា មុខប៉ុស្តិ៍នគរបាលទឹកល្អកទី១​ ខណ្ឌទួលគោក​ ត្រូវជនសង្ស័យគាស់ទ្វាលួចលុយនិងទូរស័ព្ទសរុបជិត២ ពាន់ដុល្លារ។
ក្រោយកេីតហេតុក្រុមអ្នកសាព័ត៌មានចុះទៅសាកសួរបែជាលោកនាយប៉ុស្តិ៍ដេញឲ្យចេញទៅវិញ។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកញ្ញា ​ឆ្នាំ២០១៩។
តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះបេីករថយន្តម៉ាកព្រូសពណ៍ក្រហម​ ពាក់ស្លាកលេខភ្នំពេញ2AN -6745​ បេីកមកឈប់ដេកនៅខាងក្រោមស្ពានអាកាស៧មករា​ ជិតនិងប៉ុស្តិ៍នគរបាលទឹកល្អកទី១​ ក្រោយមកស្រាប់តែមានជនសង្ស័យចំនួន២ នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកធ្វេីសកម្មភាពគាស់ទ្វារថយន្តលួចលុយនិងទូរស័ព្ទហេីយគេចខ្លួនបាត់អស់។
ភ្លាមនោះក្រុមអ្នកសាភព័ត៌មានជាច្រេីនស្ថាប័ណ្ឌបានចុះទៅដល់ចំណុចកេីតហេតុដេីម្បីសាកសួរតែលោកនាយប៉ុស្តិ៍បានហៅជនរងគ្រោះចូលប៉ុស្តិ៍ដោយដេញក្រុមសារព័ត៌មានឲ្យចេញក្រៅនិងមិនឲ្យថតរូបភាពនោះទេ។ រឺក៏ខ្លាចបែកធ្លាយថាមូលដ្ឋានខ្លួនអសន្តិសុខខណះគ្មានកម្លាំងល្បាតទប់ស្កាត់ដោយសូម្បីតែមុខប៉ុស្តិ៍នគរបាលក៏ចោរលួចបានដែរមិនខ្លាចនគរបាលសោះ។
បេីតាមជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានចេញពីកម្មវិធីមិត្តភ័ក្ត្របំណងទៅផ្ទះតែដោយសារតែផឹកបន្តិចបន្តួចក៏រៀងងងុយដេកខណះមកដល់ចំណុចកេីតហេតុគិតថាមិនអីទេព្រោះក្បែរប៉ុស្តិ៍នគរបាលទេីបដេកមួយភាំងមិននឹកស្មានថាចោរហ៊ានគាស់ទ្វាលួចយក លុយអស់ចំនួនជាង១៣០ដុល្លារនិងលុយខ្មែរជិត៨០ម៉ឺនរួមទាំងទូរស័ព្ទដៃស៊េរីទំនេីបចំនួន២គ្រឿងទៀតគេចខ្លួនបាត់ដោយសុវត្តិភាព។

ក្រោយកើតហេតុសមត្ថកិច្ចមូលបានចុះមកដល់និងសួរនាំជនរងគ្រោះរួចនាំមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់១ ក្រោយពីរងគ្រោះដាក់ពាក្យបណ្តឹងរួចរាល់ហើយបាននាំគ្នាឡើងជិះរថយន្តត្រឡប់ទៅផ្ទះវិញដោយក្តីអស់សង្ឃឹម៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 793 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6678 នាក់
សរុបទាំងអស់​ 296660 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ