​​
​ជំនន់ទឹកភ្លៀងធ្វើអោយឃុំ០៤ក្នុងស្រុកសំឡូត រងផលប៉ះពាល់ខ្លាំងរហូតពលរដ្ឋជាង២០គ្រួសារជម្លៀសខ្លួនចេញពីលំនៅឋានជាបណ្តើរហើយ
ដោយ - Mon,16 September 2019 (Time 03:30 PM)

ខេត្តបាត់​ដំបង៖ជំនន់ទឹកភ្លៀងធ្វើឲ្យឃុំ០៤នៅក្នុងស្រុកសំឡូតកាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងឃុំតាតោក ស្រុកសឡូត ខេត្តបាត់ដំបង។

ក្រោយមានភ្លៀងធ្លាក់នៅប៉ែកខាងលើក្នុងស្រុកសំឡូត តំបន់ជាប់ព្រំដែនកម្ពុជា ថៃ បង្កជាជំនន់ធ្វើអោយឃុំចំនួន០៤ក្នុងស្រុកសំឡូតរងផលប៉ះពាល់ខ្លាំងរហូតបាក់ស្ពានយោលនិងពលរដ្ឋជាង២០គ្រួសារបានជម្លៀសខ្លួនចេញពីលំនៅឋានជាបណ្តោះអាសន្ន។

បើតាមការបញ្ជាក់ពីលោក សើ សា ម៉េត អភិបាលស្រុកសំឡូត បានប្រាប់អ្នកយកព័ត៌មានយើងអោយដឹងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នេះថា ក្រោយមានភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃទី១៥ ខែកញ្ញា នៅតំបន់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រនៃស្រុកសំឡូត បានបង្កជាជំនន់ទឹកភ្លៀងឡើង ធ្វើអោយឃុំចំនួន៤ ក្នុងស្រុកសំឡូតមាន ឃុំតាតោក ឃុំសំឡូត ឃុំតាសាញ និងឃុំអូរតាតៀក បានរង ផលប៉ះពាល់បាក់ស្ពានយោលស្ទឹងក្រញូង លិចផ្ទះប្រជាពលរដ្ឋចំនួន ២៧ គ្រួសារជម្លៀសចេញបានតែខ្លួន និងផ្លូវមួយចំនួនមិនអាចធ្វើដំណើរឆ្លងកាត់បាន។

លោកបានបន្តថា ក្រោយមានជំនន់ទឹកភ្លៀងយ៉ាងគំហ៊ុក រហូតមកដល់ពេលនេះត្រូវបានប្រធានធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានសម្រេចបើកទ្វារទឹកក្នុងអាងពហុបំណងសេកសកបង្ហូរធ្លាក់ចូលស្ទឹងសង្កែ ធ្វើអោយស្ថានភាពទឹកផ្នែកខាងលើសំឡូតបានថមថយបន្តិច តែផ្លូវមួយចំនួននៅមិនទាន់អាចធ្វើដំណើរឆ្លងកាត់បាននៅឡើយ។ដោយ៖ប៊ុនថេត

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 787 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6672 នាក់
សរុបទាំងអស់​ 296654 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ