​​
​បើកឡាន​សាចទឹក​ដាក់គ្នា​សោះ កើតជា​រឿង​ហិង្សា​ហើយ​ជនរងគ្រោះ​ទារ​សំណង​១​ម៉ឺន​ដុល្លារ
ដោយ - Tue,17 September 2019 (Time 08:14 AM)

ខេត្តសៀមរាប ​៖ រឿង​បើកឡាន​សាច​ទឹក​ដាក់គ្នា រហូត​កើតជា​ហិង្សា​វាយ​ប្រតាយប្រតប់​គ្នា​ឡើង​ដោយ​នឹកស្មាន​មិន​ដល់​ថា ហើយ​ភាគី​វាយ​ចាញ់​គេ បាន​ប្តឹងទៅ​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ជនបង្ក​និង​ទាមទារ​សំណង​១​ម៉ឺន​ដុល្លារ​។ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​១៥ ​ខែកញ្ញា ​ឆ្នាំ​២០១៩​នេះ​ថា មាន​ករណី​ហិង្សា​មួយ​បាន​កើតឡើង​ដោយ​គ្រាន់តែ​បើកឡាន​សាចទឹក​ដាក់គ្នា រវាង​រថយន្ត​២​គ្រឿង ហើយ​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ស្លក្រាម​ឃាត់​ឡាន​ជន​បង្ក ឯ​ឡាន​ជនរងគ្រោះ​ត្រូវ​បាន​បើក​ដឹក​ជនរងគ្រោះ​ទៅ​ពេទ្យ​។
សមត្ថកិច្ច​បន្ត​ថា ជនសង្ស័យ​ឈ្មោះ ពេជ្រ ព​ន្និ​កា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទីលំនៅ​ភូមិ​ច្រេស ឃុំក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ពាក់ព័ន្ធ​ករណី ហិង្សា​ដោយ​ចេតនា​។​ សមត្ថកិច្ច​បន្ត​ថា ដំណើរ​រឿង នា​ថ្ងៃ​ទី​១៤ ​ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក នៅ​ចំណុច​ខាងត្បូង​ភ្លើងស្តុប​ចុង​កៅស៊ូ ៣០០​ម៉ែត្រ ជនសង្ស័យ​បាន​ជិះ​ឡាន​ជែង ធ្វើ​ឲ្យ​សាច​ទឹក​ដីក្រហម​ប្រឡាក់​ឈ្មោះ​ហេង វ៉ិ​ត និង​ប្រពន្ធ ដែល​កំពុង​ជិះ​ក្នុង​ឡាន ក្រោយមក​ឈ្មោះ​ហេង វ៉ិ​ត បាន​បើកឡាន​តាម​ដល់​ចំណុច​ភ្លើងស្តុប​លោកតា​ណឺ​យ​ភូមិ​ដក​ពោធិ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប។
ខណៈ​ម៉ោង​១១​និង​០០​នាទី​ឈ្មោះ​ពេជ្រ ព​ន្និ​កា កំពុង​ជាប់​ស្តុ​ប ស្រាប់តែ​ឈ្មោះ​ហេង វ៉ិ​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ បាន​ចុះ​ពីលើ​ឡាន ហើយ​ដើរ​ទៅ​ទះ កញ្ចាក់ទ្វារ​ឡាន ៣,៤ដៃ របស់​ជនសង្ស័យ បន្ទាប់មក​ជនសង្ស័យ​ចេញពី​ឡាន ហើយក៏​ទាស់សំដី​គ្នា រឿង​ជនសង្ស័យ​ជិះ​ឡាន ខ្ទាត​ភក់​ប្រឡាក់ ឈ្មោះ ហេង វ៉ិ​ត និង​ប្រពន្ធ ព្រមទាំង​ឡាន ក្រោយមក​ក៏​វាយ​តប​គ្នា​ទៅវិញទៅមក ហើយក៏​មាន​គេ​ចូល​ទៅ​ជួយ​បំបែក​។
បន្ទាប់មក​ឈ្មោះ​ហេង វ៉ិ​ត របួស​ត្រង់​ភ្នែក​ខាងស្តាំ​។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​បាន​ប្រវាយប្រតប់​គ្នា​ទៅវិញទៅមក ជាមួយ ឈ្មោះ ហេង​វ៉ិ​ត ពិតប្រាកដ​មែន​។
ប្រភព​បាន​ឲ្យ​ដឹង​ថា រឿង​នេះ​គ្រាន់តែ​ជិះឡាន​សាច​ទឹក​ដាក់គ្នា​ភាគី ក បើកឡាន​មាក​ហាយ​ឡែ​ន​ដឺ​សាច​ទឹក​ដាក់​ឡាន​កូរ៉េ បណ្តាល​ប្រឡាក់​ពេញ​ខ្លួន​។ ​ប្រភព​បន្ត​ថា ដោយ​ខឹង​ភាគី​ខ បាន​ជិះ​ឡាន​ដេញតាម​រួច​កាក់​ពីមុខ​រួច​គោះទ្វារ​ឡាន​នឹង​វាយតប់​គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​ភាគី​ខ រង​របួស ឯ​ភាគី​ក របួសស្រាល តែ​ភាគី​ខ បាន​ប្តឹង​ទារ​សំណង​១​ម៉ឺន​ដុល្លារ ព្រោះ​វាយ​ចាញ់​គេ​។
ប្រភព​បន្ត​ថា រឿង​នេះ​គេ​ហួសចិត្ត​ស្ទើរ​គ្រប់គ្នា ព្រោះ​មិន​គួរ​ខឹង​រហូត​កើតជា​អំពើ​ហិង្សា​នោះ​ទេ ករណី​នេះ​យើង​អាច​គ្រាន់តែ​ស្តី​ឲ្យ​នឹង​ព្រមាន​ខ្លះៗ​ទៅ​បាន​ហើយ ព្រោះ​រដូវ​នេះ​ជា​រដូវវស្សា តែងតែ​មានការ​ប៉ះ​គ្នា​ខ្លះៗ​ចឹ​ង​ហើយ កុំ​ប្រកាន់​ច្រើនពេក ជា​កូន​ខ្មែរ​ដូចគ្នា​តើ​។
ប្រភព​បន្ត​ថា ក្រោយពេល​កើយ​ហេតុ​ភាគី​ខ ដែល​គេ​អះអាង​ថា មាន​ខ្សែ​ធំ នោះ​បាន​ឲ្យ​ប៉ូលិស​ឃាត់ខ្លួន​ភាគី​ក ឲ្យ​ខាន​តែ​បាន​។​ តែ​ចុងក្រោយ​សមត្ថកិច្ច​បាន​ពិគ្រោះ​យោបល់​គ្នា​ទៅ ក៏បាន​សម្រេច​ដកហូត​ឡាន​ហាយ​ឡែ​ន​ដឺ របស់​ភាគី​ក ទុក​បណ្តោះអាសន្ន​ ដើម្បី​ដោះស្រាយ​គ្នា​តែ​មិន​ឃាត់ខ្លួន​នោះទេ​។ចំណែក​ភាគី​ក បាន​ឲ្យ​ដឹង​ថា ខ្លួន​គ្មាន​ខ្សែ​នឹង​គេ​ទេ ហើយ​ការ​បើកឡាន​នោះ​គាត់​មិន​ដឹង​ថា សាច​ដាក់​ភាគី​ខ​នោះ​ទេ​ បើ​ដឹង​ក៏​គាត់​ឈប់​នឹង​សុំទោស​ដែរ​។​ ចឹ​ង​ហើយ​គាត់​ស្នើ​ឲ្យ​សមត្ថកិច្ច​ជួយ​ដោះស្រាយ​ឲ្យ​គាត់​ផង រឿង​នេះ​គាត់​គ្មាន​ចេតនា​នោះ​ទេ​៕

https://m.facebook.com/story.php?story_fbid=647021365707305&id=100011983425916

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 769 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6654 នាក់
សរុបទាំងអស់​ 296636 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ