​​
​ស្លាប់មួយរបួសធ្ងន់ស្រាល៦នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធ្លាក់ផ្លូវក្រឡាប់
ដោយ - Tue,17 September 2019 (Time 09:19 AM)

ខេត្តត្បូងឃ្មុំ ៖​កម្មករម្នាក់បានស្លាប់និង ៦នាក់ទៀតរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ក្រឡាប់រថយន្ត នៅចំណុចស្ថិតនៅភូមិមេមង ឃុំមេមង ស្រុកមេមត់ កាល​ពី​វេលាម៉ោង១៥:២០ នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ​ មានរថយន្ត​មួយគ្រឿង​ដឹកកម្មករចំនួន ០៧ នាក់​ បេីកមកដល់ផ្លូវអភិវឌ្ឍន៍ក្រាលកៅស៊ូ ត្រង់ចំណុចមុខដី​ ស្រែ​របស់ឈ្មោះអុី តារា ស្ថិតនៅភូមិមេមង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំបានជួបគ្រោះថ្នាក់​ចរាចរណ៍រថយន្តធ្លាក់ផ្លូវក្រឡាប់ ។
ររថយន្តដែលរងគ្រោះថ្នាក់ចរាចរណ៍ ម៉ាកហុីយ៉ាន់ដាយ(HYUNDAI) ពណ៌លឿន គ្មានស្លាកលេខ បេីកបរដោយ ឈ្មោះ យូ ប៊ុនណា ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្មីលេី ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (គ្មានរបួស) ។
នៅកន្លែងកើតហេតុសមត្ថកិច្ចនគរបាល​ផ្នែកចរាចរណ៍វានអោយដឹងថា​ អ្នករងគ្រោះជាកម្មករលេីក អុសកៅស៊ូដាក់លើរថយន្ត ដែលមាន
១-ឈ្មោះជា គាង ភេទស្រី អាយុ២៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឡ ឃុំក្រែក ស្រុកពញាក្រែក (ស្លាប់នៅនឹងកន្លែងកេីតហេតុ)។
២-ឈ្មោះសុី ឡានី ភេទស្រី អាយុ០៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា(របួសស្រាល) (ត្រូវជាកូនបង្កេីតសព)
៣-ឈ្មោះសុខ យ៉ាត ភេទស្រី អាយុ៥៥ឆ្មាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា(របួសស្រាល)(ត្រូវជាម្ដាយបង្កេីតសព)។
៤-ឈ្មោះតឿ អ៊ាន ភេទស្រី អាយុ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា(របួសធ្ងន់)។
៥-ឈ្មោះ រី ធា ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយ គ្នា(របួសធ្ងន់)។
៦-ឈ្មោះយ៉ាត ភេទស្រី អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា(របួសស្រាល)។
៧-ឈ្មោះថា គ្រៀម ភេទស្រី អាយុ២២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្នល់កែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក (របួសស្រាល)។
ចំពោះ​មូលហេតុ​ដែលបណ្ដាល​អោយកេីតមានគ្រោះ​ថ្នាក់ចរា​រណ៍រហូតមានមនុស្ស​ ស្លាប់​និងរបួស​ ត្រត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពី អ្នកបេីកបរក្នុងស្ថានភាពស្រវឹង​ ហើយ​បាន​ប្រេីប្រាស់ល្បឿនយ៉ាងលឿនទៀតផង លុះមកដល់ចំណុចផ្លូវកោងបានវ៉េចង្កូតធ្លាក់ ទៅជាយផ្លូវខាងលិចបណ្ដាលអោយក្រឡាប់តែម្ដង។
នគរបាល​បន្តអោយដឹងទៀតថា​ សពត្រូវបានជំនាញនគរបាលចរាចរណ៍ប្រគល់ជូនក្រុមគ្រួសារ ដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី។​
ចំពោះអ្នករបួសត្រូវបាននគរបាល​ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក​ ស្រុកមេមត់ បច្ចុប្បន្ននគរបាលជំនាញបានឃាត់ខ្លួនអ្នកបេីកបររថយន្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី​ ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 775 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6660 នាក់
សរុបទាំងអស់​ 296642 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ