​​
​លួចម៉ូតូបាន៤ម៉ោង ត្រូវបាននគរបាលក្រុងដូនកែវ ឃាត់ខ្លួនបានវិញ
ដោយ - Tue,17 September 2019 (Time 11:10 AM)

ខេត្តតាកែវ ៖ នៅថ្ងៃចន្ទ៣ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២២៖៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ ឃាត់ខ្លួនជនសង្ស័យ០១នាក់មានឈ្មោះ ប៊ុន សុថេប ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ពាក់ព័ន្ធករណីអំពើលួចម៉ូតូនៅចំណុចខារ៉ាអីខេ យីហោសុខារិទ្ធស្ថិតក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ កាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ។ម៉ូតូដែលជនសង្ស័យបានលួចមានម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BN-0175 ជាកម្មសិទ្ធិរបស់ឈ្មោះ ខេង ចន្នី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃធាតុ ឃុំលាយបូរ ស្រុកត្រាំកក់ ។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរការក្នុង ចេញល្បាតពួនស្ទាក់គ្រប់ច្រកល្ហកក្នុងភូមិសាស្រ្ត រហូតឃាត់ខ្លួនជនសង្ស័យខាងលើ និងដកហូតម៉ូតូរបស់ជនរងគ្រោះមកវិញនៅចំណុចភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ។ បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 773 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6658 នាក់
សរុបទាំងអស់​ 296640 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ