​​
​ហ្គេមបាញ់ត្រីយីហោ៦៨ សង្កាត់គីឡូម៉ែត្រលេខ៦ ហាក់បីដូចជាមិនខ្លាចញញើតច្បាប់សោះ
ដោយ - Wed,18 September 2019 (Time 03:23 AM)

ភ្នំពេញ ៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ទីតាំងហ្គេមបាញ់ត្រីយីហោ៦៨ បើកលេងយ៉ាងរំភើយ ដោយគ្មានការបង្ក្រាបពីសំណាក់មន្ត្រីនគរបាលពាក់ព័ន្ធនោះឡើយ ពិសេសនោះគឺបើកដំណើរការអស់រាប់សិបឆ្នាំកន្លងទៅហើយ ខណះដែលបច្ចុប្បន្ននេះនៅដំណើរការធម្មតា ហើយក៏មានមនុស្សចូលលេងច្រើនសង្ស័យ ម្ចាស់ទីតាំងមានខ្នងធំ ។

ជាក់ស្ដែងទីតាំងខាងលើនេះស្ថិតនៅផ្លូវច្រកចូលផ្សារ ឆេកូ ( ហៅ )ផ្សារ គីឡូម៉ែត្រលេខ៦ ខាងកើតអ្នកតាក្តាម ភូមិ ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ប្រជាពលរដ្ឋបានបន្ដទៀតថា ទីតាំងនេះសំបូរទៅដោយក្មេងៗទំនើង ក្មេងស្ទាវ និង អ្នកញៀនល្បែងចេញចូលលេងជាហូរហែរជាពិសេសពេលរាត្រី ។

សូមជម្រាបថា ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នេះ បានដាក់ចេញជាវិធានការក្ដៅលើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទទាំងអស់នៅទូទាំងខណ្ឌ ទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តក្នុងការរស់ ខណៈ ដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៌ ។

ការដាក់ចេញនូវវិធានការបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទអាជ្ញាធរ ដែនដី ទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមាន កិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។

មហាជននឹងរង់ចាំមើលថា តើលោកអភិបាល និងលោកអធិការនគរបាលខណ្ឌឬស្សីកែវ ហ៊ានបង្ក្រាបទីតាំងល្បែងនេះដែរ ឬ ក៏ទុកលម្អក្នុងខណ្ឌបន្តទៀត ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 754 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6639 នាក់
សរុបទាំងអស់​ 296621 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ