​​
​សោកនាដកម្មមួយ!!! !! ចិញ្ចឹមកូនឲ្យធំពិបាកណាស់ ចុងក្រោយ កូនសងគុណឪពុកម្តាយ ដុតផ្ទះខ្លួនឯងចោល ប្អូនប្រុសនិងឪពុកបានស្លាប់ ក្នុងអណ្តាតភ្លើង ឈឺចាប់ខ្លោចផ្សាររកទីបំផុត ដោយសារខឹងសុំលុយមិនបាន
ដោយ - Wed,18 September 2019 (Time 03:35 AM)

ភ្នំពេញ ៖ ប្រភភពព័ត៌មានឲ្យដឹងថា ករណីនេះផ្តើមពីកូនខឹងឪពុក នៅពេលសុំលុយមិនបាន រួចក៏យកដែកកេះដុតផ្ទះបណ្តាលឲ្យឆេះរាលដាល នៅវេលាម៉ោង១២ថ្ងៃត្រង់ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩  នៅតៅតាមបណ្ដោយផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិឃុំ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សូមយុវជនទាំងឡាយកុំយកគំរូតាមយុវជននេះឲ្យសោះ សោកនាដកម្មមួយបានកើតឡើងលើក្រុម គ្រួសាររងគ្រោះមួយ និងអ្នកដទៃ ខណៈយុវជនម្នាក់ដែលជាកូនបានយកដែកកេះដុតផ្ទះបណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ រហូតរាលដាលឆ្លងឆេះផ្ទះអ្នកជិតខាងចំនួន១១ខ្នង បង្កឲ្យជនរងគ្រោះជា ប្អូន និងឪពុកបានស្លាប់ក្នុងអណ្តាតភ្លើង ឈឺចាប់ខ្លោចផ្សាររកទីបំផុតគ្មាន ។

នៅមុនពេលកើតហេតុ ជនសង្ស័យដែលជាយុវជនញៀនថ្នាំផងនោះបាន សុំលុយឪពុកទិញថ្នាំ សុំមិនបានខឹងរួចយកដែកកេះដុតផ្ទះឪពុកម្តាយ ចោល រហូតឆេះរាល ដាល ដល់ផ្ទះអ្នកជិតខាងចំនួន១១ខ្នង ។

ប៉ុន្តែអ្វីឈឺចាប់រកទីបំផុតគ្មាននោះ គឺ ប្អូននិងឪពុក បានស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម បន្ទាប់ពីប្រជាពលរដ្ឋបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ។
ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបានប្រើឡានទឹកពន្លត់របស់សាលាខណ្ឌឫស្សីកែវ និងស្នងការក្រុង  ដើម្បីជួយអន្តរាគមន៍ចំនួន២៧គ្រឿង ហើយបានរលត់ជាស្ថាពរក្នុងរយៈពេល១ម៉ោង ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 747 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6632 នាក់
សរុបទាំងអស់​ 296614 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ