​​
​ជិះម៉ូតូបំពានភ្លេីងស្តុបជ្រុលទៅបុក រថយន្ដបណ្ដាលឲ្យរងរបួសធ្ងន់!
ដោយ - Wed,18 September 2019 (Time 10:27 AM)

ភ្នំពេញ ៖ រថយន្តបាឡែន កំពុងឈប់ ស្តុប ត្រូវម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង ខ្ទាតទៅចំខូចខាតផ្នែកពីមុខ កាលពីវេលាម៉ោង១០និង១២នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅស្តុបនាងគង្ហីង ក្នុងសង្កាត់អូឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននាក់ឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកប៊ីត ពណ៌សលាយទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1HC-1398 បើកបរក្នុងទិសដៅពីជើងទៅត្បូង បំពានភ្លើងស្តុបសញ្ញាចរាចរណ៍ ក៏ទៅបុកម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1HU-4978 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្ជាស់ ទិសគ្នា ពីត្បូងទៅជើង បុកគ្នាពេញទំហឹង បណ្ដាលឲ្យខ្ទាតម្ចាស់ម៉ូតូស្កុបពី បោកផ្ទុបចំពីមុខឡាន រងរបួសធ្ងន់ ត្រូវបានដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Q-7758 បើកបរដោយបុរសម្នាក់ លក្ខណះរងការខូចខាតរបូតស្លាកលេខតិចតូច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយកឡាន និងម៉ូតូយកទៅរក្សាទុកនៅអភិការរដ្ឋាននគបាលខណ្ឌ ៧ មករា ដើម្បីឲ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 768 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6653 នាក់
សរុបទាំងអស់​ 296635 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ