​​
​ស្ត្រីម្នាក់លើកដៃសំពះសូមអំពាវនាវដល់សម្ដេចទៀ បាញ់ ជួយរកយុត្តិធម៌រឿងលោកវរៈសេនីយ៍ត្រីវនសា វាន ជំនួយការភស្ថុភាវរៈសេនាតូចការពារព្រំដែនលេខ៤០៣លួងលោមឆបោកប្រើហឹង្សានិងបង្ខំរួមភេទមកលើរូបគាត់
ដោយ - Wed,18 September 2019 (Time 10:52 AM)

ខេត្តឧត្តរមានជ័យ : ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ស្រ្តីម្នាក់ដែលគេស្គាល់ឈ្មោះសួន សារ៉ា អាយុ៤២ឆ្នាំ រស់នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដែលបានអះអាងថាខ្លួនជាជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកនិងសូមអំពាវនាវដល់សម្ដេចពិជ័យសេនាទៀ បាញ់ជួយរកយុត្តិធម៌រឿងមន្រ្តីយោធាម្នាក់បានលួងលោម បោកបញ្ឆោតថាយករូបគាត់ធ្វើជាប្រពន្ធអស់រយះពេលជាង៤ឆ្នាំហើយបោះបង់រូបគាត់ចោល។

នារីខាងលើបានបន្តថានៅអំឡុងឆ្នាំ២០១៤រូបគាត់មានទំនាក់ទំនងស្នេហាជាមួយមន្រ្តីយោធាម្នាក់ឈ្មោះ
វន សាវាន(ហៅរ៉ុម)បំរើការនៅអង្គភាពវរះសេនាតូចការពារព្រំដែនលេខ ៤០៣ ដែលមានឋានន្តរស័ក្តវរះសេនីយ៍ត្រីជំនួយការភស្ថុភាដោយគាត់(វន សាវាន)បានលួងលោមនិងសន្យាថាយកនាងធ្វើប្រពន្ធតែអ្វីនឹកស្មានមិនដល់នោះគឺពាក្យសន្យាសុទ្ធ តែជាការបោសប្រាស់ទាំងអស់ផ្ទុយទៅវិញឈ្មោះវន សាវាន តែងតែប្រើអំពើហិង្សាលើរាងកាយនិងបង្ខំអោយបំរើផ្លូវភេទទាំងឈឺចាប់។

អ្នកស្រីសួន សារ៉ា បញ្ជាក់បន្ថែមថាការរួមរស់ជាមួយលោកវរៈសេនីយ៍ត្រីវន សាវាន(ហៅរ៉ុម)អស់រយៈពេលបួនឆ្នាំ កន្លងមកនេះដូចធ្លាក់នរកទាំងភ្នែកស្រស់ព្រោះគេចាក់ទុកអ្នកស្រីជាទាសករផ្លូវភេទ និងជាកញ្ចះដាច់ថ្លៃហើយចុងក្រោយនៅថ្ងៃទី៥ ខែសីហាឆ្នាំ២០១៩ អ្នកស្រីត្រូវមន្ត្រីយោធាកំហូតរូបនេះវាយធ្វើបាបនិងបណ្តេញចេញពីផ្ទះទាំងកណ្តាលយប់ជាមួយសំលៀកបំពាក់មួយបង្វិចប៉ុណ្ណោះ។
ក្រោយពីប្រើអំពើហិង្សាលើរាងកាយនិងបង្ខំរួមភេទជាបន្តបន្ទាប់អ្នកស្រីធ្លាប់ដាក់ពាក់បណ្តឹងទៅនគបាលតាំងពីអធិការស្រុករហូតដល់ស្នងការខេត្តឧត្តមានជ័យស្វែងរកយុត្តិធម៌តែលទ្ធផលគឺសូន្យ។

ដោយអស់ជំរើសអ្នកស្រីលើកដៃសំពះសូមអោយសម្តេចទៀ បាញ់ ជួយរក យុត្តិធម៌អោយផងមានតែសម្តេចទេ ជាក្តីសង្ឃឹមព្រោះឈ្មោះវន សាវានមានបក្សពួកសុទ្ធសឹងជាអ្នកមានអំណាចនៅក្នុងខេត្តមួយនេះ។
ជុំវិញការចោទប្រកាន់ខាងលើក្រុមការ ងារយើងមិនអាចសុំការបំភ្លឺពីលោកវរៈសេនីយ៍ត្រីវន សាវាន(ហៅរ៉ុម) ជំនួយការភស្ថុភា វរៈសេនាតូចការពារព្រំដែន
លេខ៤០៣បានទេដោយទូរស័ព្ទខលចូលច្រើនដងគ្មានអ្នកទទួល៕
ដោយសុផានុរស្ស

https://youtu.be/F70ul6d59Dg

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 765 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6650 នាក់
សរុបទាំងអស់​ 296632 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ