​​
​(រថយន្តបុករះម៉ូតូ៣គ្រឿងស្លាប់១នាក់រងរបួសធ្ងន់ ២នាក់ស្រាល១នាក់នៅក្រុងស្វាយរៀង)
ដោយ - Wed,18 September 2019 (Time 12:07 PM)

ខេត្តស្វាយរៀង : ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករះទៅលើម៉ូតូចំនួន៣គ្រឿងបណ្តលឲ្យមនុស្សម្នាក់ស្លាប់០១នាក់ រងរបួសធ្ងន់២នាក់ស្រាល១ម្នាក់ នៅព្រឹកថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ០៧:១៥ នាទីលើផ្លូវជាតិលេខ ០១ ចន្លោះKm លេខ ១២០/១២១ ស្ថិតក្នុងភូមិ ស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្ដម៉ាក្ស Ford Ranger ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ.១៧.២.០៤៧១ បើកបរដោយឈ្មោះ សួន លាស់ ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ ត្រពាំងពោធិ៍ សង្កាត់ គោករការ ខ័ណ្ឌ ព្រែកព្នៅ រាជធានី ភ្នំពេញ បើកបរពីលិចទៅកើត អ្នកបើកបរគ្មានរបួស រថយន្ដខូចខាតធ្ងន់ ( បែកកង់រថយន្ដមុខខាងឆ្វេង) ។
២, ម៉ូតូម៉ាក្ស Nex ពណ៌ ស ពាក់ផ្លាកលេខ ស្វាយរៀង ១M ៩១១៣ បើកបរដោយឈ្មោះ យ៉ែម សុវណ្ណ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ប្រាសាទ ឃុំ ពោធិ៍រាជ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកបរពីលិចទៅកើត ពាក់មួកសុវត្ថិភាព រងរបួសស្រាល ម៉ូតូខូចខាតស្រាល។
៣, ម៉ូតូមួយគ្រឿងម៉ាក្ស ហុងដា សេ១២៥ ពណ៏ ខ្មៅ ពាក់ផ្លាកលេខ ONG ១២៣.១.០៥៤ បើកបរដោយ រស់ វ៉ា ភេទប្រុស អាយុ ៣០ មុខរបរ អង្គការហ្វាន់ រស់នៅភូមិ ស្វាយ សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរពីកើតទៅលិច ពាក់មួកសុវត្ថិភាព រងរបួសស្រាល ម៉ូតូខូចខាតស្រាល ។
៤, ម៉ូតូម៉ាក្ស ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១H ៥៥២៣ បើកបរដោយឈ្មោះ សេក សាម៉េត ភេទ ប្រុស អាយុ ៥៤ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ចំបក់ សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរពីកើតទៅលិច មិនពាក់មួកសុវត្ថិភាព ( ស្លាប់នៅកន្លែងកើតហេតុ ) ម៉ូតូខូចខាតធ្ងន់។
សមត្ថកិច្ចបន្តថា ក្រោយពេលកើតហេតុ
អ្នករបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងអ្នកស្លាប់ប្រគាល់ឲ្យទៅសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពែណី។
(សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ : អ្នកបើកបររថយន្ដប្រើប្រាស់ល្បឿនលឿនបុកម៉ូតូម៉ាក្ស Nex ពីក្រោយ រួចរេចង្កូតទៅបុកម៉ូតូពីរគ្រឿងដែលបើកបរពីកើតទៅលិច) មធ្យោបាយរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀងរង់ចាំការដោះស្រាយ៕ដោយ.ឌីណេ

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1402 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7865 នាក់
សរុបទាំងអស់​ 343135 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ