​​
​ប្រជាពលរដ្ឋនៅក្នុងភូមិឫស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កំពុងតែរិ:គន់អជ្ញាធរឃុំស្រុកយ៉ាងចាស់ដៃតែម្តង
ដោយ - Wed,18 September 2019 (Time 02:44 PM)

ខេត្តព្រៃវែង: មានប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិឫស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កំពុងតែរិ:គន់អជ្ញាធរឃុំស្រុកយ៉ាងចាស់ដៃខណ:ពេលដែលស្ថានភាពផ្លូវក្នុងភូមិមានការខូចខាតស្ទើរទាំងស្រុងដែលអជ្ញាធរចេះតែលើកឡើងថាចាំថ្ងៃនេះចាំថ្ងៃនោះតែនៅតែមិនឃើញធ្វើដដែល។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋជាច្រើនបានអោយដឹងថាផ្លូវលំចំនួនពីខ្សែនៅក្នុងភូមិឫស្សីជុកគឺចាប់តាំងពីខ្លោងទ្វាចូលទៅសាលាឃុំរហូតដល់ភូមិព្រៃសំឡាញ នឹងភូមិតាំងស្នាយដែលកំពុងតែរងការខូវខាតខ្លាំងហើយក៏មានផ្លូវខ្លះខូចខាតស្ទើរទាំងស្រុងតែមិនដែលឃើញមានការជួសជុលឬធ្វើពីខាងអជ្ញាធរទេមានតែប្រជាពលរដ្ឋទេដែលតែងតែរ៉ៃអង្គាសគ្នាបានបន្តិចបន្តួចដើម្បីទិញដីឡាន ឬកំទិចថ្មយកមកចាក់តាមមុខផ្ទះរៀងៗខ្លួនតែប៉ុណ្ណោះ។

ប្រភពដដែលបានបន្តថាផ្លូវនេះមិនមែនតែឥឡូវនេះទេគឺរាប់ឆ្នាំមកហើយមិនដែលឃើញបានល្អស្អាតដូចគេទេ ដូចនៅភូមិខ្លះគេបានផ្លូវល្អតែចំណែកឯភូមិខាងលើមិនដែលបានល្អទេ ដោយឥឡូវនេះជារដូវវស្សាផងហើយក៏ជារដូវបុណ្យភ្ជុំផងមានភ្លៀងធ្លាក់ច្រើនក៏មានបែកភក់រអិលស្ទើតែ ជិ:កង់ម៉ូតូក៏មិនកើតជាពិសេសលោកតា លោកយាយដែលធ្វើដំណើរទៅវត្តគឺពិបាកខ្លាំងណាស់។

គួរំលឹកផងដែរថាកន្លងមកក៏មានខាងសារព័ត៌មានជាច្រើនបានចុះផ្សាយពីរឿងនេះផងដែរ តែខាងអជ្ញាធរឃុំនឹងស្រុកដែលមាលោក នេត នឿន ជាមេឃុំ នឹងលោក ហ៊ី ធួក ជាអភិបាលស្រុក ក៏បានលើកឡើងថាក្នុងនាមពួកគាត់ជាអជ្ញាធរឃុំស្រុកក៏មិនចង់ឃើញបងប្អូនប្រជាពលរដ្ឋលំបាកក្នុងការធ្វើដំណើរបែបនេះដែរតែពួកគាត់ក៏កំពុងតែរងចាំថវិការពីថ្នាក់លើមកសិនព្រោះកន្លងមកលោកមេឃុំ និងលោកអភិបាលស្រុកពារាំងក៏បានធ្វើការស្នើរសុំដល់ថ្នាក់លើដែរតែមិនទាន់ធ្លាក់មកអោយដូច្នេះមានតែសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់រងចាំបន្តិចសិនទៅ(ធ្វើគង់តែធ្វើទេគាត់មិនទុក្ខអញ្ចឹងទេ) តែបើតាមការលើកឡើងរបស់លោក នេត នឿនដែលជាមេឃុំរកាបានលើកឡើងថាប្រហែលជាមានការឈួសឆាយអោយប្រើប្រាស់ សិនមុនពេលភ្ជុំធំដើម្បីជួយសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋក្នុងរដូវបុណ្យភ្ជុំនេះ។

តែបើទោះបីជាយ៉ាងណាក៏ប្រជាពលរដ្ឋនៅតែទទូចសុំណូមពរដល់អជ្ញាធរឃុំស្រុកសុំអោយធ្វើផ្លូវពីខ្សែនេះកាន់តែឆាប់កាន់តែល្អព្រោះរអិលណាស់ពិបាកធ្វើដំណើរណាស់ព្រោះថាកន្លងមកមានលោកតា លោកយាយខ្លះពេលទៅវត្តរអិលដួលជាច្រើនដងមកហើយ៕ដោយ: សូ សុខា

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 785 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6670 នាក់
សរុបទាំងអស់​ 296652 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ