​​
​បើកអាជីវកម្មមាស្សា តែភាពពិតប្រព្រិត្តបទល្មើសលួចលុយភ្ញៀវទេសចរណ៍ បរទេសជនជាតិអាហ្គានិស្ថាន តើតម្លៃជាតិនៅកន្លែងណា បើលោកព្រះរាជអាជ្ញារងឈ្មោះ ចែ សុង និងលោកចៅក្រមឯក ប៉ូលីហ្វីល  ដោះលែងអោយនៅក្រៅឃុំ
ដោយ - Wed,18 September 2019 (Time 03:42 PM)

ភ្នំពេញ៖ ជនបរទេសគេកោតសរសើរថ្លែងអំណរគុណសមត្ថកិច្ច ដែលខំប្រឹងប្រែងធ្វើការរហូតចាប់ខ្លួនបានជនសង្ស័យ តែលទ្ធផលចុងក្រោយ ត្រូវលោកចៅក្រមតុលាការក្រុងភ្នំពេញយើង ដោះលែងស្ងាត់ៗបាត់តែម្តង អោយនៅក្រៅឃុំ។​ ប្រជាពលរដ្ឋបានលើកឡើងរិះគន់ថា ថ្នាក់ក្រោមខំប្រឹងធ្វើការតាមស៊ើបចាប់បានជនសង្ស័យទាំងភ្លៀងដើម្បីយកមកអនុវត្តន៍តាមនីតិវិធី តែបែរជាបញ្ជូនជនសង្ស័យដែលដៃរហ័សលួចលុយជនបរទេសទៅកាន់តុលាការ សង្ឃឹមថាធ្វើតាមផ្លូវច្បាប់ ស្រាប់តែតុលាការក្រុងភ្នំពេញដោះលែងបាត់។

មហាជនពោលថា អ្នកតាមខំប្រឹងចាប់មិនងាយស្រួល ដូចលោកតុលាការ ដោះលែងនោះទេ សូមជួយពិចារណា ផងអោយតែរបៀបនេះទៀត ចោរប្រាកដជាបានចិត្តជាក់ជាមិនខាន។

សូមបញ្ជាក់ថាទីតាំងមួយលើកផ្លាក បើកអាជីវកម្មមាស្សា យីហោម៉ាស្សាខ្មែរ ដែលមានទីតាំងផ្ទះលេខ69Eo ផ្លូវលេខ១៥៤ ភូមិទី៨ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ តែភាពពិតប្រព្រិត្តបទល្មើស លួចលុយភ្ញៀវទេសចរណ៍ បរទេសជនជាតិអាហ្គានិស្ថាន  កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង៣០នាទី។

រហូតមកទល់នឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី២ បានសហការជាមួយកម្លាំងផ្នែកយុត្តិធម៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទ៖ លួច(លុយចំនួន៦០០ដុល្លា) ដែលជនសង្ស័យទី១.ឈ្មោះ ហេង សុខឡេង ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកហាងម៉ាស្សាខ្មែរ មានទីលំនៅផ្ទះលេខ69Eo ផ្លូវលេខ១៥៤ ភូមិទី៨ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានផ្ទៃពោះ៧ខែ។-ចំនែកជនសង្ស័យទី២ឈ្មោះ នឿន ស្រីលាង ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលការខុសត្រូវហាងម៉ាស្សា ស្នាក់នៅក្នុងហាងម៉ាស្សាផ្ទះលេខ ៦៩Eo ផ្លូវលេខ១៥៤ ភូមិទី៨ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

លុះមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៤និង៣០នាទី កម្លាំងផ្នែកយុត្តិធម៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបញ្ជូនជនសង្ស័យចំនួន០២នាក់ខាងលើ ពីបទ៖លួចលុយរបស់ជនបរទេស ទៅកាន់តុលាការដើម្បីបន្តទៅតាមនីតិវិធី តែការអនុវត្តន៍របស់តុលាការនោះត្រូវបានសាលាដំបូងចេញដីកាសម្រេចដាក់ជនត្រូវចោទអោយស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ(នៅក្រៅឃុំអោយវិលត្រឡប់ទៅផ្ទះវិញ)ដីកា លេខ៧២២៧និងលេខ៧២២៩ ចុះថ្ងៃទី១៧.០៩.២០១៩ ដោយលោក ឯក ប៉ូលីហ្វីល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ចំនុចនៃការដោះលែងអោយនៅក្រៅឃុំនេះផងដែរ ត្រូវបានមហាជនរិះគន់ថា បើចាប់បានដោះលែងយ៉ាងនេះ មុខជាសម្បូរណ៍ចោរនៅក្នុងក្រុងភ្នំពេញហើយ ព្រោះអីជនសង្ស័យដែលបានប្រព្រិត្តបទល្មើសនាំអោយអន្តរាយដល់សង្គមប្រាកដណាស់ជាបានចិត្ត។

ពាក់ព័ន្ធនឹងករណីខាងលើនេះព័ត៌មានយើងមិនអាចសុំការបំភ្លឺពីសាមីពាក់ព័ន្ធបាននៅឡើយទេ ដោយមិនមានលេខទូរស័ព្ទក្នុងការទំនាក់ទំនង៕

https://youtu.be/9Dj9GwMHuUg

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 755 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6640 នាក់
សរុបទាំងអស់​ 296622 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ